- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់
តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅចុងខែកុម្ភខាងមុខ ក្រោយបញ្ចប់សវនាការជំនុំជម្រះសាឡើងវិញនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកស្រី កឹម តុលា ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
គណបក្សយុវជនកម្ពុជាបែកបាក់ផ្ទៃក្នុង ព្រោះមិនពេញចិត្តលោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន
2023-02-06មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជាជាច្រើនរូបបានលាលែងពីតំណែង ដោយសារមិនពេញចិត្តប្រធានគណបក្សដោយចោទថា លោក ពេជ្រ ស្រស់ ទទួលប្រាក់ពីលោក ហ៊ុន សែន សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធការចោទប្រកាន់នេះ។
គណបក្សនយោបាយមួយចំនួនត្រៀមបេក្ខជនរួចរាល់ ដើម្បីចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
2023-02-06គណបក្សនយោបាយ ដែលទទួលបានប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ល្បែងស៊ីសងតាមអនឡាញ ក្នុងមូលដ្ឋានមួយចំនួននៅតែបន្តដំណើរការ
ការភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Online) នៅតែបន្តកើតមានច្រើន ដោយសារតែអាជ្ញាធរមូលដ្ឋានទទួលលុយសំណូកពីម្ចាស់អាជីវកម្មដែលបើកល្បែងភ្នាល់តាមអនឡាញ។ មន្ត្រីសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលគួរបោសសម្អាតមន្ត្រីពុករលួយតាមមូលដ្ឋានជាមុនសិន ទើបអាចចាត់វិធានការលើល្បែងភ្នាល់តាមអនឡាញនេះមានប្រសិទ្ធភាព។