ជំនួយសម្រាប់ការប្រើ ផតកាស (Podcast)
តើ ផតកាស (Podcast) ជាអ្វី?
ផតកាស (Podcast) គឺជាសំឡេង (ជាធម្មតា មានទម្រង់ជា MP3) ដែលគេដាក់ផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ។ លោកអ្នកអាចទាញយកសំឡេង ផតកាស (Podcast) យកមកទុកក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ដើម្បីទុកចាក់ស្ដាប់ដោយប្រើកម្មវិធីកុំព្យូទ័រពិសេសដែលអាចចាក់ផ្សាយ ផតកាស (Podcast) ឬ ទាញយកសំឡេង ផតកាស (Podcast) បញ្ចូលក្នុងឧបករណ៍ចាក់សំឡេងផ្ទាល់ខ្លួនរបស់លោកអ្នក (ដូចជា iPod, iriver, Creative Zen Touch,។ល។)។
ការប្រើ ផតកាស (Podcast) គឺប្រៀបដូចជា ការស្ដាប់វិទ្យុតាមសេចក្ដីត្រូវការ មានន័យថា លោកអ្នកស្ដាប់នូវអ្វីដែលលោកអ្នកចង់ស្ដាប់ និងស្ដាប់នៅពេលណាក៏បាន ពេលដែលលោកអ្នកចង់ស្ដាប់ ។
កម្មវិធីកុំព្យូទ័ររបស់លោកអ្នក ឬ ឧបករណ៍ចាក់សំឡេងឌីជីថល របស់លោកអ្នក នឹងទាញយកសំឡេង ផតកាស (Podcast) ដោយស្វ័យប្រវត្តិ ដូច្នេះ លោកអ្នកនឹងទទួលបានសំឡេង ផតកាស (Podcast) ដែលថ្មីៗបំផុត ។
តើខ្ញុំស្ដាប់ ផតកាស (Podcast) យ៉ាងដូចម្ដេច?
ប្រសិនបើលោកអ្នកចង់ស្ដាប់សំឡេង ផតកាស (Podcast) នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក លោកអ្នកចាំបាច់ត្រូវទាញយក កម្មវិធីទាញយកផតកាស រួចហើយដំឡើងកម្មវិធីនោះនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ។
លោកអ្នកអាចប្រើកម្មវិធី iTunes ចេញចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុន Apple (ដែលមានកម្មវិធីទាញយក ផតកាស (Podcast) ភ្ជាប់ជាមួយស្រាប់) ឬ កម្មវិធីផ្សេងៗទៀត ដូចជា Odeo ឬ Juice (ពីមុនគេហៅថា iPodder) ដើម្បីគ្រប់គ្រងការទាញយកសំឡេង ផតកាស (Podcast) របស់លោកអ្នក ។
ដើម្បីទាញយកសំឡេង ផតកាស (Podcast) ដាក់ក្នុងកម្មវិធី iTunes 6 ចូរចុចយក Advanced រួចហើយជ្រើសយក Subscribe to Podcast រួចហើយវាយអាសយដ្ឋាន [URL] របស់សំឡេង ផតកាស (Podcast) ទៅក្នុងប្រអប់ ។
ប្រសិនបើលោកអ្នកចង់ស្ដាប់ ផតកាស (Podcast) មិនមែនក្នុងម៉ាស៊ីនកុំព្យូទ័រ លោកអ្នកនឹងចាំបាច់ត្រូវផ្ទេរសំឡេង ផតកាស (Podcast) បញ្ចូលទៅក្នុងឧបករណ៍ចាក់សំឡេងដែលអាចយកតាមខ្លួនបាន ។ ចូរមើលការណែនាំនៅក្នុងកម្មវិធីទាញយក ផតកាស (Podcast) ដើម្បីដឹងពីវិធីផ្ទេរសំឡេង ផតកាស (Podcast) ។
តើធ្វើដូចម្ដេចដើម្បីទាញយកសំឡេង ផតកាស (Podcast) របស់វិទ្យុ អាស៊ីសេរី ?
នៅបន្ទាប់ពីលោកអ្នកបានដំឡើងកម្មវិធីទាញយក សំឡេងផតកាស (Podcast) រួចហើយ ចូរចម្លងយក URL របស់ ផតកាស (Podcast) ដែលលោកអ្នកត្រូវការ ទៅដាក់បញ្ចូលក្នុងកម្មវិធីទាញយក ផតកាស (Podcast) នោះ (ឧទាហរណ៍ Odeo, iTunes, Juice ឬពីមុនហៅថា iPodder) ។
ដើម្បីមើលកម្មវិធីទាញយក ផតកាស (Podcast) ចូរបើកមើលវ៉ិបសាយថ៍ Podcastingnews.com ។ នៅលើវ៉ិបសាយថ៍នេះ លោកអ្នកក៏អាចរកមើលការណែនាំអំពីរបៀបបង្កើត ផតកាស (Podcast) ផ្ទាល់ខ្លួនបានផងដែរ ។
ប្រសិនបើលោកអ្នកមានបញ្ហាអ្វីទាក់ទងនឹង ការប្រើ ផតកាស (Podcast) សូមអញ្ជើញទាក់ទងមក ៖ contact@rfa.org ៕