គោលនយោបាយស្ដីពីការសម្ងាត់
ការមើល ការអាន និងការទាញយកឯកសារ
នៅពេលអ្នកមើល អាន ឬ ទាញយកឯកសារពីវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី វិទ្យុ អាស៊ីសេរី មិនប្រមូល ឬ រក្សាទុកអាសយដ្ឋានអ៊ីម៉េល របស់អ្នក ឬ ឈ្មោះរបស់អ្នក ឬ អាសយដ្ឋានផ្សេងៗទៀត លើកលែងតែអ្នកស្ម័គ្រចិត្តផ្តល់ជូនដល់វិទ្យុ អាស៊ីសេរី ។ ឧទាហរណ៍ នៃពេលដែលអ្នកផ្តល់ព័ត៌មានបែបនេះមកដល់វិទ្យុអាស៊ីសេរី រួមមាន ការចុះឈ្មោះប្រើប្រាស់ និង ការប្រើប្រាស់ វេទិកាពិភាក្សារបស់វិទ្យុអាស៊ីសេរី ការប្រើប្រាស់សេវា Podcast របស់វិទ្យុអាស៊ីសេរី ឬ ការផ្ញើអត្ថបទមកឲ វិទ្យុអាស៊ីសេរី ។
នៅពេលដែលអ្នកបើកមើល អានទំព័រនីមួយៗ ឬ ទាញយកព័ត៌មានពីគេហទំព័រ www.rfa.org វិទ្យុអាស៊ីសេរី ប្រមូល និង រក្សាទុកដោយស្វ័យប្រវត្តិនូវព័ត៌មានដូចខាងក្រោម ទាក់ទងនឹងការចូលប្រើប្រាស់របស់អ្នក តាមរយៈកំណត់ត្រាឯកសារ និង “Cookies” (ក្រុមនៃតួអក្សរដែលសរសេរក្នុងឯកសារនៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកប្រើប្រាស់បើកមើលវ៉ិបសាយ) ៖
- អាសយដ្ឋាន IP (ពិធីការអ៊ិនថឹណិត) របស់ម៉ាស៊ីនកុំព្យូទ័រដែលចូលប្រើវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី
- ប្រភេទកម្មវិធីបើកមើលវ៉ិបសាយ ឬ ប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រដែលប្រើប្រាស់ដើម្បីបើកវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី
- កាលបរិច្ឆេទ និងពេលវេលាដែលអ្នកចូលប្រើវ៉ិបសាយរបស់យើង
- ប្រសិនបើអ្នកភ្ជាប់មកកាន់ www.rfa.org តាមរយៈវ៉ិបសាយមួយផ្សេងទៀត គឺយើងនឹងប្រមូលយកអាសយដ្ឋានរបស់វ៉ិបសាយនោះ
- ថាតើអ្នកធ្លាប់បើកមើលម្តងហើយ ៗ ដែលត្រឡប់មកប្រើម្ដងទៀត ឬជាអ្នកបើកមើលថ្មីនូវវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី
- ឯកសារដែលបានទាញយក ឬ បានបើកមើល ។
ការប្រើប្រាស់វេទិកាពិភាក្សារបស់វិទ្យុអាស៊ីសេរី
នៅពេលដែលអ្នកចូលរួមនៅក្នុងវេទិកាពិភាក្សារបស់វិទ្យុអាស៊ីសេរី វិទ្យុអាស៊ីសេរី ប្រមូល និង រក្សាទុកនូវព័ត៌មានដូចដែលបានរៀបរាប់ខាងលើ ។ បន្ថែមពីលើនេះទៀត រាល់ព័ត៌មានទាំងឡាយណា ដែលអ្នកបញ្ចេញឲដឹងនៅលើវេទិកាពិភាក្សា របស់ វិទ្យុអាស៊ីសេរី នឹងក្លាយជាសាធារណៈ រួមបញ្ចូលទាំងអាសយដ្ឋានអ៊ីម៉េលដែលអ្នកបានផ្តល់ឲ ។ សូមយោងទៅលើវិធានស្ដីពីវេទិកាពិភាក្សារបស់វិទ្យុអាស៊ីសេរី ។
ការផ្ញើព័ត៌មានឲវិទ្យុអាស៊ីសេរី
ប្រសិនបើអ្នកផ្ញើអ៊ីម៉េល គំនិតរឿង តែងសេចក្តី និង/ឬ ឯកសារផ្សេងៗទៀតមកឲវិទ្យុអាស៊ីសេរីតាមរយៈវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី វិទ្យុអាស៊ីសេរី ប្រមូល និង រក្សាទុកនូវព័ត៌មានទាំងឡាយដែលបានរៀបរាប់ខាងលើ ។ បន្ថែមពីលើនេះទៀត វិទ្យុ អាស៊ីសេរី អាចនឹងចុះផ្សាយព័ត៌មាននោះ ឬសម្រង់ពីព័ត៌មាននោះ នៅលើវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី ឬ អាននៅក្នុងកម្មវិធីផ្សាយតាមវិទ្យុ ឬ បោះពុម្ពផ្សាយព័ត៌មាននោះដោយវិធីផ្សេងពីនេះ រួមជាមួយនឹងឈ្មោះ និង ទីកន្លែងរបស់អ្នក (ទីក្រុង រដ្ឋ និង/ឬ ប្រទេស) ប្រសិនបើអ្នកបានផ្តល់នូវព័ត៌មានបែបនេះ ។
ការប្រើប្រាស់ព័ត៌មាន
ការប្រើប្រាស់ព័ត៌មានដែលបានប្រមូល ត្រូវបានកំហិតត្រឹមតែ ៖ ការឆ្លើយតបទៅនឹងអ៊ីម៉េលរបស់អ្នកប្រើប្រាស់ ប្រាប់អំពីទីតាំងរបស់អ្នកប្រើប្រាស់នៅពេលចុះផ្សាយអ៊ីម៉េលរបស់អ្នកប្រើប្រាស់ ឬ ព័ត៌មានផ្សេងទៀតដែលបានផ្ញើមក ឬ សម្រាប់គោលបំណងផ្នែកនិពន្ធ ដូចជា ការទាក់ទងជាមួយអ្នកប្រើប្រាស់សម្រាប់ធ្វើការស្ទាបស្ទង់មតិតាមប្រព័ន្ធអ៊ិនថឹណិត សម្រាប់ គោលបំណងផ្ទៃក្នុងផ្សេងៗទៀតរបស់វិទ្យុអាស៊ីសេរី និង គោលបំណងផ្សេងៗទៀត ដែលបានបញ្ជាក់នៅខណៈដែលព័ត៌មាននោះត្រូវបានប្រមូល ។
ព័ត៌មានដែលវិទ្យុអាស៊ីសេរីបានប្រមូល នឹងមិនត្រូវផ្តល់ទៅឲភាគីខាងក្រៅឡើយ លើកលែងចំពោះអ្នកផ្គត់ផ្គង់សេវារបស់វិទ្យុអាស៊ីសេរី (ដូចជា សេវាស្រាវជ្រាវអំពីអ្នកស្តាប់របស់វិទ្យុអាស៊ីសេរី ជាដើម) ។ វិទ្យុ អាស៊ីសេរី ក៏អាចនឹងបញ្ចេញឲដឹងនូវព័ត៌មានផ្ទាល់ខ្លួនផងដែរ ប្រសិនបើច្បាប់តម្រូវ ឬ ប្រសិនបើយើងជឿជាក់ថាទង្វើបែបនេះជាការចាំបាច់ដើម្បីការពារកុំឲមានការប្រើប្រាស់ខុស ឬ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី ឬ ប្រសិនបើចាំបាច់ ដើម្បី ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិ របស់អ្នកប្រើប្រាស់វ៉ិបសាយវិទ្យុអាស៊ីសេរី សាធារណជន ឬ វិទ្យុអាស៊ីសេរី និង និយោជិត របស់ខ្លួន ។
កុមារ
អ្នកត្រូវតែមានអាយុយ៉ាងតិច ១៣ឆ្នាំ ដើម្បីចុះឈ្មោះប្រើ ឬ ចូលរួមនៅក្នុងវេទិកាពិភាក្សា ។ ប្រសិនបើអ្នកមានអាយុតិចជាង ១៣ឆ្នាំ សូមកុំផ្ញើព័ត៌មានអំពីខ្លួនអ្នក រួមទាំងឈ្មោះ អាសយដ្ឋាន ឬ អាសយដ្ឋានអ៊ីម៉េល ។ ប្រសិនបើយើងរកឃើញថា យើងបានប្រមូលព័ត៌មានដែលបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនពីកុមារដែលមានអាយុក្រោម ១៣ឆ្នាំ យើងនឹងលុបព័ត៌មាននោះចេញពីប្រព័ន្ធផ្ទុកទិន្នន័យរបស់យើងភ្លាម ។
អ្នកប្រើប្រាស់ដែលមានអាយុក្នុងចន្លោះពី ១៣ និង ១៨ឆ្នាំ ត្រូវតែទទួលការអនុញ្ញាតពីឪពុកម្តាយ ឬ អាណាព្យាបាលរបស់ខ្លួនសិន មុនពេលចុះឈ្មោះដើម្បីប្រើប្រាស់វេទិកាពិភាក្សា ឬ ផ្ញើនូវព័ត៌មានដែលបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន ។
ការភ្ជាប់ទៅកាន់វ៉ិបសាយផ្សេងទៀត
វ៉ិបសាយរបស់វិទ្យុអាស៊ីសេរី អាចមានដាក់អាសយដ្ឋានភ្ជាប់ទៅវ៉ិបសាយផ្សេងៗទៀត ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះការអនុវត្តទាក់ទងនឹងគោលនយោបាយរក្សាការសម្ងាត់ ឬ ការបញ្ចេញឲដឹងនូវព័ត៌មាន ឬ ឯកសារណាមួយ ដែលត្រូវបានប្រមូលនៅលើវ៉ិបសាយផ្សេងទាំងនោះឡើយ ។
ការយល់ព្រមទទួលយកលក្ខខណ្ឌនៃគោលនយោបាយរក្សាការសម្ងាត់
វិទ្យុអាស៊ីសេរី រក្សាសិទ្ធិក្នុងការធ្វើការកែប្រែគោលនយោបាយនេះ តាមឆន្ទានុសិទ្ធិរបស់ខ្លួននៅពេលណាមួយក៏បាន ។ ការប្រើប្រាស់វ៉ិបសាយរបស់វិទ្យុអាស៊ីសេរី នឹងមានន័យថា អ្នកយល់ព្រមទទួលយកលក្ខខណ្ឌណាមួយនៃគោលនយោបាយដែលមានប្រសិទ្ធភាពនៅគ្រានោះ ។ អ្នកត្រូវអានលក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី ដើម្បីស្វែងយល់អំពីលក្ខខណ្ឌបន្ថែមទៀតដែលទាក់ទងនឹងការប្រើប្រាស់វ៉ិបសាយរបស់យើង ៕