លក្ខខណ្ឌនៃការប្រើប្រាស់
ការយល់ព្រមចំពោះលក្ខខណ្ឌ
សូមអានលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ មុនពេលប្រើវ៉ិបសាយ www.rfa.org ឬផ្នែកណាមួយរបស់វ៉ិបសាយ RFA ដូចជា Message Board, Podcasting និង RSS Feedsផ្នែកផ្សព្វផ្សាយព័ត៌មានរបស់ វិទ្យុអាស៊ីសេរី ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់ RSS (ដោយហៅជារួមថា “វ៉ិបសាយអាស៊ីសេរី” ឫ “សេវា”) តាមរយៈការប្រើប្រាស់សេវានេះ អ្នកត្រូវយល់ព្រមអនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់ ទាំងនេះ ។ វិទ្យុ អាស៊ីសេរី រក្សាសិទ្ធិ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ នៅពេលណាមួយក៏បាន ដោយផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ដែលត្រូវបានកែប្រែថ្មីតាមវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី ។ អ្នកយល់ព្រមគោរព និងអនុវត្តតាមលក្ខខណ្ឌដែលកែប្រែថ្មីទាំងនេះដែលនឹងត្រូវមានប្រសិទ្ធភាពភ្លាមៗនៅពេលផ្សព្វផ្សាយ ។
ការរក្សាសិទ្ធិ
ខ្លឹមសារនៅលើវ៉ិបសាយវិទ្យុអាស៊ីសេរី ត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិរបស់សហរដ្ឋអាមេរិកនិង ច្បាប់រក្សាសិទ្ធិអន្តរជាតិ ។ វិទ្យុ អាស៊ីសេរី ស្វាគមន៍ចំពោះការប្រើប្រាស់បន្ត ការយកទៅបោះពុម្ពផ្សាយឡើងវិញ និង ការចែកចាយអត្ថបទ ដែលបានចុះផ្សាយនៅលើវ៉ិបសាយនេះ ក្នុងលក្ខខណ្ឌថា អ្នកត្រូវដាក់ឈ្មោះវិទ្យុអាស៊ីសេរី ដោយសរសេរដូចខាងក្រោម ៖
រក្សាសិទ្ធិ © ២០០៦ វិទ្យុអាស៊ីសេរី ។ បោះពុម្ពផ្សាយបន្តដោយមានការអនុញ្ញាតពីវិទ្យុអាស៊ីសេរី ដែលមានអាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org ។
ប្រសិនបើប្រើប្រាស់សេចក្តីដកស្រង់ចេញពីវ៉ិបសាយវិទ្យុអាស៊ីសេរី វិទ្យុអាស៊ីសេរីតម្រូវឲមានការបញ្ជាក់ថា ព័ត៌មាននោះត្រូវបានដកស្រង់ចេញពី វ៉ិបសាយវិទ្យុអាស៊ីសេរី ហើយសេចក្តីដកស្រង់នោះមិនត្រូវកែប្រែ ឬ បំភ្លៃអត្ថន័យមូលដ្ឋាននៃខ្លឹមសារដើម ឡើយ ។
ការផ្សាយ ឬ ការផ្សាយបន្ត នូវសំឡេងរបស់វិទ្យុអាស៊ីសេរី ឬ ការបោះពុម្ពផ្សាយឡើងវិញ នូវឯកសាររូបភាព ឬ សម្ភារៈក្រាហ្វិកដែលយកចេញពី វ៉ិបសាយវិទ្យុអាសីសេរីឬ វ៉ិបសាយជាភាសាផ្សេងៗ ៩ភាសារបស់ខ្លួន ត្រូវបានហាមឃាត់ ។
និក្ខិត្តសញ្ញា
វិទ្យុ អាស៊ីសេរី®, RFA® និងឈ្មោះកម្មវិធីរបស់វិទ្យុអាស៊ីសេរី ជាសញ្ញាសេវាកម្មរបស់វិទ្យុអាស៊ីសេរីអាយអិនស៊ី ។ រក្សាសិទ្ធិគ្រប់បែបយ៉ាង ។ អ្នកមិនអាចប្រើក្រាហ្វិក រូបសញ្ញា ឬ សញ្ញាសេវាកម្មណាមួយរបស់វិទ្យុអាស៊ីសេរី ដោយគ្មានការយល់ព្រមអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី វិទ្យុអាស៊ីសេរីឡើយ លើកលែងតែរូបសញ្ញាដែលវិទ្យុអាស៊ីសេរី បានផ្ដល់ឲនៅក្នុង RSS Feed ដែលអ្នកអាចប្រើប្រាស់បាន ដោយគោរពតាមលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុង គោលនយោបាយ RSS Feed របស់ វិទ្យុអាស៊ីសេរី ។
Framing
វិទ្យុ អាស៊ីសេរី មិនអនុញ្ញាតចំពោះការបង្ហាញវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី នៅក្នុង ឬ នៅក្រោម ប្រអប់នៃវ៉ិបសាយដទៃឡើយ ។
ការភ្ជាប់មកវ៉ិបសាយ វិទ្យុអាស៊ីសេរី
វិទ្យុ អាស៊ីសេរី គឺជាអង្គការមួយដែលប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទដ្ឋានសារព័ត៌មានកម្រិតខ្ពស់បំផុត និង ប្រកាន់យកនូវវិជ្ជាជីវៈសារព័ត៌មានឯករាជ្យ និងមិនធ្វើអាជីវកម្ម ។ ដូច្នេះ ការភ្ជាប់ពីវ៉ិបសាយ ណាមួយជាមួយវ៉ិបសាយវិទ្យុអាស៊ីសេរី គឺមិនត្រូវ (ក) មានន័យថា វិទ្យុអាស៊ីសេរីលើកកំពស់ ឬ គាំទ្រ ចំពោះបុព្វហេតុ យោបល់ វ៉ិបសាយ យុទ្ធនាការនយោបាយ ផលិតផល ឬ សេវា របស់បុគ្គលណាម្នាក់ ឬ អង្គភាពណាមួយឡើយ ឬ (ខ) ប្រើប្រាស់ឯកសារ ឬ អត្ថបទរបស់វិទ្យុអាស៊ីសេរីក្នុងគោលបំណងធ្វើអាជីវកម្ម ។ វិទ្យុ អាស៊ីសេរី រក្សាសិទ្ធិក្នុងការដកការអនុញ្ញាតពីការភ្ជាប់ណាមួយ មកកាន់វ៉ិបសាយរបស់យើង ។
ការភ្ជាប់ទៅកាន់វ៉ិបសាយរបស់ភាគីទីបី
វិទ្យុ អាស៊ីសេរី បានផ្តល់នូវអាសយដ្ឋានភ្ជាប់ទៅវ៉ិបសាយផ្សេង ដែលបានគ្រប់គ្រងដោយភាគីទីបីហើយ វិទ្យុ អាស៊ីសេរី មិនមានសិទ្ធិគ្រប់គ្រងលើវ៉ិបសាយទាំងនោះឡើយ ។ វិទ្យុ អាស៊ីសេរី មិនគាំទ្រ ឬ យល់ស្រប ចំពោះ ខ្លឹមសារ អ្នកគ្រប់គ្រង ផលិតផល ឬ សេវា របស់វ៉ិបសាយទាំងនេះឡើយ ហើយ វិទ្យុ អាស៊ីសេរី មិនទទួលខុសត្រូវ ឬ ធានាចំពោះខ្លឹមសារ អ្នកគ្រប់គ្រង ភាពត្រឹមត្រូវ គុណភាព ការផ្សាយពាណិជ្ជកម្ម ផលិតផល សេវា ឬ សម្ភារៈផ្សេងទៀត នៅលើ ឬ ដែល អាចរកបានពីវ៉ិបសាយទាំងនេះ ឡើយ ។ វិទ្យុ អាស៊ីសេរី មិនទទួលខុសត្រូវ ឬ រ៉ាប់រង ដោយផ្ទាល់ ឬ ដោយប្រយោល ចំពោះរាល់ការខូចខាត ឬ ការបាត់បង់ ដែលបណ្តាលមកពី ឬ ដែលគេអះអាងថា បណ្តាលមកពី ឬ ទាក់ទងនឹងការប្រើប្រាស់ ឬការជឿជាក់លើខ្លឹមសារ ផលិតផល ឬ សេវាបែបនេះ ណាមួយ ដែលមាននៅលើ ឬ តាមរយៈវ៉ិបសាយទាំងនេះ ឡើយ ។
RSS Feeds
RSS Feeds របស់វិទ្យុអាស៊ីសេរី ដែលផ្តល់ដោយវិទ្យុអាស៊ីសេរីតាមរយៈអាសយដ្ឋាន www.rfa.org/rss/index.html រួមមាន ចំណងជើង សេចក្តីសង្ខេប និង អាសយដ្ឋានភ្ជាប់ទៅអត្ថបទដំណឹងទាំងស្រុ ។ RSS Feeds ត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិរបស់អាមេរិក និងអន្តរជាតិ ។ សិទ្ធិទាំងអស់នៅក្នុង និង ចំពោះ RSS Feeds ត្រូវបានរក្សាដោយវិទ្យុអាស៊ីសេរី ។ អ្នកអាចបង្ហាញ ដកស្រង់ចេញពី និងភ្ជាប់ទៅកាន់ RSS Feeds ប្រសិនបើ (ក) អ្នកប្រើប្រាស់ដាក់អាសយដ្ឋានភ្ជាប់មកវ៉ិបសាយរបស់វិទ្យុអាស៊ីសេរី វិញ (ខ) ការប្រើប្រាស់ ឬ ការបង្ហាញនោះ មិនបន្លុយថា វិទ្យុអាស៊ីសេរី លើកស្ទួយ ឬ គាំទ្រចំពោះបុព្វហេតុ យោបល់ វ៉ិបសាយ យុទ្ធនាការនយោបាយ ផលិតផល ឬ សេវារបស់បុគ្គលណាម្នាក់ ឬអង្គភាពណាមួយឡើយ ឬ (គ) អត្ថន័យជាមូលដ្ឋាននៃខ្លឹមសារដែលមាននៅក្នុង RSS Feedsដែលក្នុងនោះរួមមានដូចជា ចំណងជើង និង សេចក្តីសង្ខេប មិនត្រូវបានកែប្រែ ឬ បំភ្លៃឲប្រាសចាកអត្ថន័យដើម ឡើយ និង (ឃ) អ្នកមិនត្រូវកែប្រែអត្ថបទដំណឹង ឬ ព័ត៌មានផ្សេងទៀត ដែលអ្នកបានទទួល ឬប្រើតាមរយៈ RSS Feeds នេះឡើយ ។
ការប្រើប្រាស់សេវា
ប្រសិនបើអ្នកបង្ហាញព័ត៌មានពី RSS Feeds នៅលើវ៉ិបសាយ Weblog ឬ កម្មវិធីស្រដៀងគ្នានេះ អ្នកត្រូវផ្តល់នូវការបញ្ជាក់ប្រភពថាជារបស់វិទ្យុអាស៊ីសេរី នៅក្បែរខ្លឹមសារ RSS Feeds នោះ ដោយសរសេរជាអក្សរថា “ចំណងជើងព័ត៌មានពីវិទ្យុអាស៊ីសេរី” ឬ ដាក់និមិត្តសញ្ញារបស់វិទ្យុអាស៊ីសេរី ដែលមាននៅក្នុងRSS Feeds នោះ ដោយគ្មានការកែប្រែឲខុសភាពដើម ។ ការប្រើប្រាស់ក្នុងគោលបំណងផ្សេងពីនេះទៀត នូវនិក្ខិតសញ្ញារបស់វិទ្យុអាស៊ីសេរី ឬRSS Feeds ត្រូវបានហាមឃាត់ជាដាច់ខាត ។ ចំពោះការប្រើប្រាស់អត្ថបទដំណឹង ឬ ព័ត៌មានផ្សេងទៀតដែលមានភ្ជាប់នៅក្នុង RSS Feeds សូមមើលផ្នែកស្ដីពីការរក្សាសិទ្ធិ នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ។ វិទ្យុ អាស៊ីសេរី រក្សាសិទ្ធិក្នុងការបញ្ឈប់ការផ្តល់សេវា RSS Feeds និង តម្រូវឲអ្នកឈប់ទទួលយក ឬ ប្រើប្រាស់ RSS Feeds រាល់ព័ត៌មានដែលមាននៅក្នុង RSS Feeds និង/ឬ និមិត្តសញ្ញារបស់វិទ្យុអាស៊ីសេរី នៅពេលណាមួយ និង ដោយមូលហេតុណាមួយក៏បាន ។
- អ្នកមិនត្រូវចុះផ្សាយ ផ្ទេរ ឬ បញ្ជូនទិន្នន័យណាមួយ ឬ អាសយដ្ឋានភ្ជាប់ទៅរកទិន្នន័យដែលនាំបណ្ដាលឲមានការប្រមាថ ការបង្ខូចកេរ្តិ៍ឈ្មោះ ការក្លែងបន្លំ ការបំភ័ន្ត ភាពអានាចារ ភាពគ្មានសុជីវធម៌ ភាពអាសគ្រាម រូបអាសអាភាស អំពើហិង្សា ការរំលោភបំពាន ការគំរាមកំហែង ការបៀតបៀន ការរើសអើង ការប្រកាន់ពូជសាសន៍ ការបាត់បង់សេចក្តីថ្លៃថ្នូរ ដែលបំពានលើភាពជាឯកជនរបស់អ្នកដទៃ ដែលរំលោភច្បាប់ ដែលជាសម្តីបង្កការស្អប់ខ្ពើម ឬ ប៉ះពាល់ដល់អនីតិជន ក្នុងលក្ខណៈណាមួយ ឡើយ ។
- អ្នកយល់ព្រមថា មិនក្លែងបន្លំ (ឧទាហរណ៍ ដោយប្រើប្រាស់ឈ្មោះ ឬ អាសយដ្ឋានអ៊ីម៉េលរបស់អ្នកដទៃនៅលើការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី) អ្នកដទៃ ឬអង្គភាពដទៃដែលមានរួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះមន្ត្រី ឬ និយោជិតរបស់វិទ្យុអាស៊ីសេរីឡើយ ។
- អ្នកអាចដាក់ផ្សាយ បញ្ចូល ឬបញ្ជូនតែព័ត៌មាន ឫ ឯកសារណាមួយ ដែលអ្នកមានការរក្សាសិទ្ធិ ឬការអនុញ្ញាតផ្សេងទៀតដើម្បីចែកចាយតាមប្រព័ន្ធអេឡិចត្រូនិច ។ អ្នកមិនត្រូវរំលោភ លួចស្នាដៃនិពន្ធ ឬ បំពានលើសិទ្ធិរបស់ភាគីទីបី ក្នុងនោះរាប់ទាំងកម្មសិទ្ធិបញ្ញា និក្ខិតសញ្ញា ការសម្ងាត់ផ្នែកពាណិជ្ជកម្ម ភាពជាឯកជន ភាពផ្ទាល់ខ្លួន ភាពជាសាធារណៈ សីលធម៌ ឬ សិទ្ធិកាន់កាប់ ឬ សិទ្ធិធានា ឧទាហរណ៍ ព័ត៌មានសម្ងាត់ ឬ ការសម្ងាត់ផ្នែកពាណិជ្ជកម្ម ជាដើម ។ អ្នកសន្យានិងធានាអះអាងថា រាល់ព័ត៌មាន ឫ ឯកសារ ដែលបានចុះផ្សាយ ឬ បញ្ចូល ឬបញ្ជូន នឹងត្រូវកាន់កាប់ដោយរូបអ្នកផ្ទាល់ ឫ ជាកម្មសិទ្ធិសាធារណៈ ។ អ្នកមិនត្រូវបញ្ចូលបទភ្លេងទៅក្នុងMessage Board របស់វិទ្យុអាស៊ីសេរី ឬផ្នែកផ្សេងៗទៀតនៃសេវារបស់វិទ្យុអាស៊ីសេរី ឡើយ ។
- សេវាអាចនឹងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងមិនមែនអាជីវកម្មប៉ុណ្ណោះ ។ អ្នកមិនអាចចែកចាយ ឫ បោះពុម្ពផ្សាយនូវព័ត៌មាន ឫ ឯកសារណាមួយ ដែលមានលក្ខណៈជា ការរៃអង្គាសមូលនិធិ ការផ្សាយពាណិជ្ជកម្ម ឬ ជាការឃោសនា ឫ គាំទ្រទំនិញ និងសេវានានា ឡើយ ។
- អ្នកមិនត្រូវចុះផ្សាយ ដាក់បញ្ចូល ឬ បញ្ជូនកម្មវិធីកុំព្យូទ័រ ឬឯកសារណាមួយដែលមានផ្ទុកមេរោគ ឬកូដ ឬ ឧបករណ៍ដែលនាំឲ្យមានអន្តរាយផ្សេងៗឡើយ ។ អ្នកមិនអាចប្រើប្រាស់ សេវាដើម្បីចែកចាយលិខិតជាបន្តបន្ទាប់ បន្លំខ្លួនជាអ្នកដទៃ រៃអង្គាសសម្រាប់សកម្មភាពបទឧក្រិដ្ឋ ចែកចាយអ៊ីម៉េល spam ឫ អ៊ីម៉េលឥតបានការ ឬ ប្រមូលអាសយដ្ឋានអ៊ីម៉េល សម្រាប់គោលបំណងផ្ញើអ៊ីម៉េលឥតបានការ ទៅកាន់អ្នកដទៃទៀត ដែលប្រើប្រាស់សេវាជាមួយគ្នាដែរ ។
- អ្នកយល់ព្រមផ្តល់ដល់វិទ្យុអាស៊ីសេរី នូវអាជ្ញាប័ណ្ណមិនផ្តាច់មុខ ជាបន្តបន្ទាប់ និងមិនគិតកម្រៃ ដើម្បីប្រើប្រាស់ ថតចម្លង ផ្ដល់អាជ្ញាប័ណ្ណបន្ត កែប្រែ បញ្ជូន ឫ បង្ហាញជាសាធារណៈតាមរយៈគ្រប់មធ្យោបាយផ្សព្វផ្សាយព័ត៌មានទាំងអស់ នូវឯកសារ ឫព័ត៌មាន ដែលអ្នកបានចុះផ្សាយ បញ្ចូល ឬ បញ្ជូន នៅលើសេវារបស់វិទ្យុអាស៊ីសេរី នេះ ។
- បុគ្គលដែលមានអាយុក្រោមដប់ប្រាំបី (18) ឆ្នាំ ត្រូវតែទទួលការអនុញ្ញាតពីឪពុកម្តាយជាមុនសិន នៅមុនពេលចុះឈ្មោះប្រើប្រាស់ Message Boardរបស់វិទ្យុអាស៊ីសេរី ។កុមារដែលមានអាយុក្រោមដប់បី (13) ឆ្នាំ មិនមានសិទ្ធិចូលរួមក្នុងការពិភាក្សា ឬ ផ្តល់ព័ត៌មានណាមួយនៅលើ Message Boardឫ មកឲ្យ វិទ្យុអាស៊ីសេរី ឡើយ ។
- អ្នកត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ព័ត៌មាន ឫឯកសារទាំងអស់ដែលបានចុះផ្សាយ បញ្ចូល ឫ បញ្ជូន ដោយប្រើគណនីរបស់អ្នក ។ វិទ្យុ អាស៊ីសេរី មិន និង មិនអាចត្រួតពិនិត្យព័ត៌មាន ឫ ឯកសារទាំងអស់នៅលើ Message Boardរបស់វិទ្យុអាស៊ីសេរីទេ ។ អ្នកយល់ព្រមថា វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវ ឬរ៉ាប់រងលើព័ត៌មាន ដែលបានចុះផ្សាយ បញ្ចូល ឬ បញ្ជូននៅលើ Message Boardរបស់វិទ្យុអាស៊ីសេរី ឫ តាមរយៈសេវា ឡើយ ។ទោះជាយ៉ាងណា អ្នកយល់ព្រមថា វិទ្យុអាស៊ីសេរី មានសិទ្ធិ (ប៉ុន្តែ មិនមែនជាកាតព្វកិច្ច) លុបចោល កែសម្រួល ឬ យកចេញ តាមឆន្ទានុសិទ្ធិរបស់ខ្លួន នូវព័ត៌មាន ឫឯកសារណាមួយ ដែលខ្លួនគិតថា ជាការរំលោភលើគោលនយោបាយ សម្រាប់ការប្រើប្រាស់ Message Boardរបស់វិទ្យុអាស៊ីសេរី ។
- វិទ្យុ អាស៊ីសេរី មិនអាចបញ្ជាក់អំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ ដែលអ្នកប្រើប្រាស់ដាក់ផ្សាយនៅលើ Message Boardរបស់ វិទ្យុអាស៊ីសេរី បានទេ ហើយមិនធានាថា រាល់ព័ត៌មាន ឫ ឯកសារទាំងឡាយ សុទ្ធតែបានចុះផ្សាយដោយមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ បញ្ញា ឬ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ ទាំងនេះឡើយ ។
- អ្នកទទួលស្គាល់ថា វិទ្យុអាស៊ីសេរី មានសិទ្ធិកម្រិត ឬ បញ្ឈប់ ការចូលប្រើប្រាស់ Message Boardរបស់ វិទ្យុអាស៊ីសេរី ដោយហេតុផលណាមួយក៏បាន រួមទាំង ការរំលោភលើលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះផងដែរ ។
ការធានាអះអាង និង សំណង
ប្រសិនបើអ្នកប្រើប្រាស់សេវា រួមទាំង Message Boardរបស់ វិទ្យុអាស៊ីសេរី ឬ ការផ្ញើអត្ថបទតែងសេចក្តី អ៊ីម៉េល ឬព័ត៌មានផ្សេងទៀត តាមរយៈ www.rfa.org អ្នកយល់ព្រមបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖
ការបដិសេធការទាមទារ
អ្នកធានា និងអះអាងថា (ក) រាល់ព័ត៌មានទាំងឡាយដែលអ្នកបានចុះផ្សាយ បញ្ចូល ឬ បញ្ជូន នៅលើ Message Boardរបស់ វិទ្យុអាស៊ីសេរី ឫ តាមរយៈសេវា មិន ហើយនឹងមិនរំលោភលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ និង (ខ) ការប្រើប្រាស់របស់អ្នកនូវសេវានេះ គោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ។ អ្នកយល់ព្រមថា អ្នកនឹងធានាសង និងរ៉ាប់រងការពារវិទ្យុអាស៊ីសេរី និង នាយក មន្ត្រី និយោជិត សមាជិក របស់ខ្លួន ព្រមទាំង អ្នកទទួលអាជ្ញាប័ណ្ណ ឲ្យរួចផុតពីការទាមទារ ការទទួលខុសត្រូវ ថ្លៃឈ្នួល ឬ ថ្លៃចំណាយ ក្នុងនោះរាប់ទាំង ថ្លៃឈ្នួលសម្រាប់មេធាវី ដែលកើតឡើងពី (1) ការរំលោភបំពានរបស់អ្នក លើការអះអាង និងការធានារ៉ាប់រងខាងលើ (2) ការប្រើប្រាស់របស់អ្នកនូវសេវានេះ (3) ព័ត៌មានដែលអ្នកបានចុះផ្សាយ បញ្ចូល ឬ បញ្ជូន នៅលើ Message Boardរបស់ វិទ្យុអាស៊ីសេរី នៅលើ ឬ តាមរយៈសេវា ឬ (4) ការបោះពុម្ពផ្សាយរបស់វិទ្យុអាស៊ីសេរី ការចែកចាយ ឬ ការប្រើប្រាស់ព័ត៌មានទាំងនោះ ។
វិទ្យុ អាស៊ីសេរី សូមបដិសេធចោលនូវរាល់ការធានាគ្រប់ប្រភេទទាំងអស់ ទោះបីជាការធានានោះធ្វើឡើងក្នុងលក្ខណៈជាការថ្លែងច្បាស់លាស់ក្ដី ជាការថ្លែងដោយប្រយោលក្ដី ឫជាការធានាមានកម្រិតក្ដី ជាទូទៅក្ដី ឫ ក្នុងលក្ខណៈផ្សេងពីនេះទៀតក្ដី ។ សេវារបស់វិទ្យុអាស៊ីសេរី ត្រូវបានផ្តល់ជូនជាលក្ខណៈ «ដូចដែលបានឃើញ» ។ វិទ្យុអាស៊ីសេរី មិនធានាថា សេវាទាំងនេះនឹងគ្មានភាពរអាក់រអួល ឫ គ្មានកំហុស នោះទេ ។ វិទ្យុអាស៊ីសេរី ក៏មិនធានាចំពោះលទ្ធផលដែលអាចនឹងទទួលបានពីការប្រើប្រាស់សេវាទាំងនេះ ឬ ចំពោះភាពត្រឹមត្រូវ ភាពអាចជឿជាក់បាន ឬ ខ្លឹមសារនៃព័ត៌មាន សេវា ផលិតផល គំនិតយោបល់ ឬ សេចក្តីថ្លែងការណ៍ ដែលចុះផ្សាយនៅលើ ឬ តាមរយៈសេវា ឬ តាមរយៈការភ្ជាប់ទៅវ៉ិបសាយផ្សេងៗ ដែលមាននៅលើសេវា នេះ ។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះការប្រើប្រាស់សេវានេះ ។ ទោះក្នុងករណីណាក៏ដោយ វិទ្យុអាស៊ីសេរី នាយក មន្ត្រី ឬ និយោជិត របស់ខ្លួន នឹងមិនទទួលខុសត្រូវ ចំពោះការខូចខាតណាមួយ ដែលកើតមានដោយប្រយោល ជាផលវិបាក ដែលកើតឡើងដោយចៃដន្យ ឬ ដែលកើតចេញពីការប្រើប្រាស់ ឬ ការមិនអាចប្រើប្រាស់សេវា ។
ភ្នាក់ងាររក្សាសិទ្ធិ
វិទ្យុ អាស៊ីសេរី គោរពកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ។ ប្រសិនបើអ្នកជឿជាក់ថា ការងារ ឫស្នាដៃរបស់អ្នក ត្រូវបានចម្លង ក្នុងលក្ខណៈមួយដែលជាការរំលោភលើការរក្សាសិទ្ធិនោះ សូមផ្តល់នូវព័ត៌មានដូចខាងក្រោម ជាលាយលក្ខណ៍អក្សរ មកកាន់ភ្នាក់ងាររក្សាសិទ្ធិរបស់វិទ្យុអាស៊ីសេរី ៖
- ហត្ថលេខាដែលធ្វើឡើងដោយដៃ ឬដោយអេឡិចត្រូនិច របស់បុគ្គលដែលបានទទួលការអនុញ្ញាតធ្វើជាម្ចាស់កម្មសិទ្ធិលើការរក្សាសិទ្ធិ ។
- ការរៀបរាប់អំពីការងារ ឫ ស្នាដៃដែលស្ថិតនៅក្រោមការរក្សាសិទ្ធិ ដែលអ្នកអះអាងថា ត្រូវបានរំលោភ ។
- ការពិពណ៌នាអំពីព័ត៌មានដែលអ្នកអះអាងថា កំពុងរំលោភ ឬជាប្រធានបទនៃសកម្មភាពរំលោភ ដែលត្រូវលុបចេញ ឬ ត្រូវរារាំងការចូលមើល ឫ ប្រើប្រាស់ និង ព័ត៌មានដែលគ្រប់គ្រាន់នឹងអាចអនុញ្ញាតឲ្យយើងរកឃើញនូវព័ត៌មានដែលរំលោភការរក្សាសិទ្ធិនោះ បាន ។
- ព័ត៌មានទំនាក់ទំនងរបស់អ្នក ដូចជា អាសយដ្ឋាន លេខទូរស័ព្ទ និង អាសយដ្ឋានអ៊ីម៉េល ជាដើម ។
- សេចក្តីថ្លែងដែលបញ្ជាក់ថា អ្នកមានជំនឿថា ការប្រើប្រាស់ព័ត៌មានក្នុងលក្ខណៈដូចដែលអ្នកបានតវ៉ា ពិតជាមិនបានទទួលការអនុញ្ញាតពីសំណាក់ម្ចាស់រក្សាសិទ្ធិ ភ្នាក់ងាររបស់ខ្លួន ឬ ការអនុញ្ញាតដោយច្បាប់ ឡើយ ។
- សេចក្តីថ្លែងដែលបញ្ជាក់ថា ព័ត៌មាននៅក្នុងសេចក្តីជូនដំណឹងរបស់អ្នក ពិតជាមានភាពត្រឹមត្រូវ និងថា អ្នកពិតជាម្ចាស់កម្មសិទ្ធិ ឬ ត្រូវបានអនុញ្ញាតឲ្យធ្វើជាតំណាងរបស់ម្ចាស់នៃការរក្សាសិទ្ធិ ដែលត្រវបានចោទថា ទទួលរងនូវការរំលោភ ។
ភ្នាក់ងាររក្សាសិទ្ធិរបស់វិទ្យុអាស៊ីសេរី អាចទំនាក់ទំនងបាន តាមរយៈ ៖ contact@rfa.org
អ្នកប្រើប្រាស់អន្តរជាតិ
សេវារបស់វិទ្យុអាស៊ីសេរី ត្រូវបានគ្រប់គ្រង និងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ។ ប្រសិនបើអ្នកចូលប្រើសេវានេះពីទីតាំងមួយដែលស្ថិតនៅក្រៅសហរដ្ឋអាមេរិក អ្នកត្រូវទទួលខុសត្រូវក្នុងការគោរពតាម ច្បាប់ជាធរមាន រួមទាំង ច្បាប់ និងបទប្បញ្ញត្តិស្ដីពីការនាំចេញរបស់សហរដ្ឋអាមេរិក ផងដែរ ។
បញ្ហាផ្សេងៗ
លក្ខខណ្ឌនៃកាប្រើប្រាស់ទាំងនេះ ព្រមទាំង គោលនយោបាយស្ដីពីការសម្ងាត់ តំណាងឲ្យការយល់ដឹងទាំងស្រុងរបស់ភាគីនានា ស្ដីពីការប្រើប្រាស់វ៉ិបសាយរបស់វិទ្យុអាស៊ីសេរី និង ជំនួសឲ្យឯកសារ ការឆ្លើយឆ្លង ការសន្ទនាពីមុនៗ ឬ ការយល់ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ។
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ត្រូវគ្រប់គ្រងដោយ និង ធ្វើការបកស្រាយតាមច្បាប់របស់ស្រុកកូឡុំប៊ី ហើយ ក្នុងករណីដែលអាចអនុវត្តបាន លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ត្រូវគ្រប់គ្រងដោយ និងធ្វើការបកស្រាយតាមច្បាប់របស់សហរដ្ឋអាមេរិក ។
ក្នុងករណីដែលអនុញ្ញាតដោយច្បាប់ រាល់ទំនាស់ទាំងឡាយដែលស្ថិតក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ឬ ដែលពាក់ព័ន្ធទៅនឹងសេវា ត្រូវដោះស្រាយនៅក្នុងតុលាការមូលដ្ឋាន ឫ តុលាការសហព័ន្ធ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក កូឡុំប៊ី ។
ការកែប្រែ ឬការបោះបង់នូវផ្នែកមួយនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ មិនមានន័យថា ជាការកែប្រែ ឫការបោះបង់នូវផ្នែកផ្សេងទៀតនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឡើយ ។
ប្រសិនបើ ដោយហេតុផលណាមួយ ប្រការណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ត្រូវបានរកឃើញថា មិនអាចយកទៅអនុវត្តបាន ទេនោះ ប្រការនោះ ត្រូវអនុវត្តឲ្យបានជាអតិបរមាតាមដែលច្បាប់អនុញ្ញាត ហើយផ្នែកដែលនៅសល់ នៃលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ នឹងត្រូវបន្តមានសុពលភាព ៕