វេទិកា​អ្នក​ស្ដាប់៖ តើ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ឯករាជ្យ​ ឈ្មោះ ម៉ិច ដារ៉ា ជា​ការ​សងសឹក ជា​ការ​ចាប់​បំបិទ​មាត់ ឬ​ជា​ការ​អនុវត្ត​ច្បាប់?

ដោយ ជុន ច័ន្ទបុត្រ
2024.10.04
វេទិកា​អ្នក​ស្ដាប់៖ តើ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ឯករាជ្យ​ ឈ្មោះ ម៉ិច ដារ៉ា ជា​ការ​សងសឹក ជា​ការ​ចាប់​បំបិទ​មាត់ ឬ​ជា​ការ​អនុវត្ត​ច្បាប់? (ឆ្វេង) លោក ណុប វី ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (ខេមបូចា) និង​លោក វ៉ន ចាន់ឡូត អ្នក​សិក្សា​ផ្នែក​ច្បាប់
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃសុក្រ ទី៤ ខែតុលា​នេះ នឹង​ពិភាក្សា​លើ​ប្រធានបទ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ឯករាជ្យ​ម្នាក់ ឈ្មោះ ម៉ិច ដារ៉ា

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅតែ​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​ដល់​អ្នក ដែល​ហ៊ាន​រិះគន់ និង​អ្នក​បញ្ចេញ​មតិ​ឥត​ស្រាកស្រាន្ត។ ជន​រង​គ្រោះ​នៃ​រដ្ឋអំណាច​ត្រកូល ហ៊ុន ចុង​ក្រោយ​បំផុត​មក​ទល់​ពេល​នេះ គឺ​ជា​អ្នក​កាសែត​ឯករាជ្យ​ម្នាក់ ឈ្មោះ ម៉ិច ដារ៉ា។

ទាំង​អ្នក​ជំនាញ​ផ្នែក​វិស័យ​សារ​ព័ត៌មាន និង​អ្នក​ច្បាប់ វាយ​តម្លៃ​ស្រប​គ្នា​ថា ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នេះ គឺ​ជា​ការ​សងសឹក និង​ជា​ការ​ចាប់​បំបិទ​មាត់ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ។

តើ​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នេះ គឺ​ជា​ការ​សងសឹក និង​ជា​ការ​ចាប់​បំបិទ​មាត់ ឬ​ជា​ការ​អនុវត្ត​ច្បាប់?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ណុប វី ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (ខេមបូចា) និង​លោក វ៉ន ចាន់ឡូត អ្នក​សិក្សា​ផ្នែក​ច្បាប់ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។