តើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា?

2021.10.22
Share on WhatsApp
Share on WhatsApp
តើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា?
Photo: RFA

នៅ​ក្នុង​កម្មវិធី​ផ្សាយ​រាត្រី​ថ្ងៃ​សុក្រ ទី២២ តុលា​នេះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់ និង​ទស្សនា​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ដែល​នឹង​ជជែក​ជុំវិញ​ប្រធានបទ "តើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា?” តើ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ ហើយ​វា​នៅ​តែ​មាន​សក្ដានុពល​លើ​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ខ្លះ?

កិច្ច​ពិភាក្សា​នេះ នឹង​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល

លោក​អ្នក​នាង​អាច​បញ្ចេញមតិ​យោបល់ និង​ដាក់​ជា​សំណួរ​មក​កាន់​វាគ្មិន​របស់​យើង ដោយ​គ្រាន់​តែ​ដាក់​លេខ​ទូរស័ព្ទ​នៅ​ក្នុង​ប្រអប់​សំបុត្រ (Inbox) ខ្ទង់​ខំមិនថ៍ ហ្វេសប៊ុក (Facebook) និង យូធូប (Youtube) យើង​ខ្ញុំ​នឹង​ហៅ​ទៅ​លោក​អ្នក​នាង​វិញ។

ក្រៅ​ពី​មាន​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ។ អាស៊ី​សេរី​ក៏​នឹង​តាម​ដាន​យក​ព័ត៌មាន​នៅ​ទីតាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង មក​ពី​គ្រប់​រដ្ឋ​នានា ធ្វើ​បាតុកម្ម នៅ​មុខ​មន្ទីរ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ។ សូម​លោក​អ្នក​នាង​រង់ចាំ​ទស្សនា​កម្មវិធី​ទាំង​ពីរ​នេះ​កុំ​បី​ខាន៕ សូម​អរគុណ!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Chin Channa
Oct 22, 2021 02:39 AM

"Can we ask each signatory to the Paris Peace Agreement to mobilize people or NGOs, civil society, research institutions, etc. and the general public to come gather for public gatherings on Paris Peace Accords enforcement/compliance in their respective countries to mount more pressure on the current Phnom Penh dictatorship to follow the spirit of this agreement?"

តើយើងអាចប្រមូលផ្ដុំចលនាប្រជាជន ឬអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ។ល។ តាមបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ឱ្យជួបជុំគ្នាជាសាធារណៈ តាមប្រទេសរៀងខ្លួន ដើម្បីដាក់សម្ពាធគាបឱ្យរបបផ្ដាច់ការក្រុងភ្នំពេញបច្ចុប្បន្ន អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឱ្យខាងតែបានដែរឬទេ?

គេហទំព័រ​ទាំងមូល