ផ្សាយផ្ទាល់ផែនទីលទ្ធផល​នៃ​ការបោះឆ្នោតនៅសហរដ្ឋអាមេរិក

2024.11.05
តាមដានលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤ រវាងអ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump)៖

ដំណើរការបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាការប្រកួតប្រជែងរវាងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោតមួយចំនួននៅសហរដ្ឋអាមេរិក បេក្ខជនឈ្នះឆ្នោតក្លាយជាប្រធានាធិបតី អាចត្រូវបានគេព្យាករក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោត។ ពេលខ្លះទៀត អាចប្រើពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ដើម្បីប្រកាសលទ្ធផល។

ផែនទីខាងលើ​នេះ ផ្តល់ឱ្យដោយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។ និពន្ធនាយកនៃវិទ្យុ VOA នឹងធ្វើបច្ចុប្បន្នភាពផែនទីនេះ នៅពេលដែលសារព័ត៌មាន the Associated Press និងប្រភពទីពីរ ព្យាករថាអ្នកស្រី ហារីស ឬលោក ត្រាំ បានឈ្នះក្នុងរដ្ឋណាមួយ។

របារនៅផ្នែកខាងលើនៃផែនទីនេះ បង្ហាញពីចំនួនសន្លឹកឆ្នោតសរុបដែលបេក្ខជននីមួយៗទទួលបាន។ អ្នកអាចចុចលើឆ្នាំនៅផ្នែកខាងលើនៃផែនទីនេះ ដើម្បីមើលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកមុនៗ។

ផែនទីនេះ នឹងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។ អ្នកមិនចាំបាច់បើកទំព័រនេះឡើងវិញទេ។

វិទ្យុសំឡេងសហរដ្ឋអាមេរិក គឺជាបណ្តាញព័ត៌មានមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ប៉ុន្តែរក្សាឯករាជ្យផ្នែកនិពន្ធ និងបម្រើឱ្យអ្នកស្តាប់ និងទស្សនានៅទូទាំងពិភពលោក៕

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។