ស៊ីហ្គេម៖ ហ្គេមនៃការប្រើពាក្យ «គុនខ្មែរ» ឬ «មួយថៃ»?
2023.02.08
អាជ្ញាធរកីឡានៅប្រទេសថៃ បានគំរាមមិនបញ្ជូនកីឡាករប្រដាល់របស់ខ្លួនមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEAGames) នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការគំរាមនេះកើតមានឡើងក្រោយកម្ពុជាទទូចប្រើពាក្យ «គុនខ្មែរ» សម្រាប់វិញ្ញាសាកីឡាក្បាច់គុនប្រដាល់បុរាណមួយប្រភេទ ជំនួសឱ្យការប្រើពាក្យ «មួយថៃ» ដែលជាប្រភេទកីឡាប្រដាល់ជាតិរបស់ថៃ ហើយដែលត្រូវបានគេប្រើលើឆាកអន្តរជាតិ។ កីឡា «មួយថៃ» ទទួលបានការទទួលស្គាល់នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍អូឡាំពិកនាពេលអនាគត។
កម្ពុជារក្សាជំហរថា ការប្រើពាក្យ «គុនខ្មែរ» សម្រាប់វិញ្ញាសាកីឡាប្រដាល់បុរាណនេះ គឺជាការឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ និងសម្បត្តិវប្បធម៌របស់ខ្លួន ដូចដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណរបស់ខ្មែររាប់សតវត្សមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។