ការសម្ញែង​នាឡិកាដៃ​ប្រណីត​ជ្រែកដៃ​របស់​អតីតកម្មាភិបាល​ខ្មែរក្រហម លើ​សម្រែក​ទុក្ខសោក​របស់​ពលរដ្ឋ

ដោយ វិទ្យុអាស៊ីសេរី
2023.03.30
Share on WhatsApp
Share on WhatsApp
ការសម្ញែង​នាឡិកាដៃ​ប្រណីត​ជ្រែកដៃ​របស់​អតីតកម្មាភិបាល​ខ្មែរក្រហម លើ​សម្រែក​ទុក្ខសោក​របស់​ពលរដ្ឋ សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
រូប៖ RFA

លោក ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ជាមនុស្ស​សម្ភារៈនិយម​រូបនេះ មិន​ញញើត​នឹង​សម្ញែង​ទ្រព្យសម្បត្តិ​ទំនើបៗ ជាពិសេស​នាឡិកា​ដៃ​ប្រណីតៗ​ឡើយ ក្នុងពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ជំពាក់បំណុល​បរទេស​មិនតិចជាង ២ពាន់លាន​ដុល្លារ ក្នុងមួយ​ឆ្នាំៗ។ លោក​មាន​ប្រាក់ខែ​ត្រឹមតែ​ជាង ២ពាន់​៥រយ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ក៏ប៉ុន្តែ លោក​មានលទ្ធភាព​ពាក់​នាឡិកា​ប្រណីតៗ​ប្តូរ​ម៉ូដ​សុទ្ធតែជា​ប្រភេទ​កម្រ​រចនា​ពិសេស​​ចេញពី​មាស និង​​ពេជ្រ មិន​តិចជាង ១១គ្រឿងឡើយ ដែល​មាន​តម្លៃ​សរុប​ជិត១០លាន​ដុល្លារ។ ក្រុមអ្នកឃ្លាំមើល​ជាតិ និង​អន្តរជាតិ​ថា ការណ៍​ដែល​លោក ហ៊ុន សែន សម្ញែង​នាឡិកា​ដៃ​តម្លៃ​រាប់លានដុល្លារ​យ៉ាងដូច្នេះ អាច​ជាប់ពាក់ព័ន្ធនឹង​អំពើពុករលួយ។

គិតត្រឹម​ដំណាច់ឆ្នាំ២០២២ លោក ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​ដោយ​ខ្ចីបុល​លុយ​ពី​បរទេស​រហូតដល់​ទៅ​ជិត ១ម៉ឺនលាន​ដុល្លារ​ហើយ។ ទន្ទឹមនឹងនេះ បំណុល​ឯកជន​នៅ​កម្ពុជា​ក៏ចេះតែ​កើនឡើង​រហូតដល់​ទៅ​ជាង ៥ម៉ឺន​លានដុល្លារ ឬស្មើនឹង​ប្រមាណ ១៨០% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។