#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត៖ «កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម!»

ដោយ វិទ្យុអាស៊ីសេរី
2024.04.24
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត៖ «កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម!» ហ៊ុន ម៉ាណែត៖ «កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម!»
រូប៖ RFA

ក្រោយ​ឡើង​កាន់​អំណាច​បាន​ប្រមាណ​១ខែ នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០២៣ ថា ទម្លាប់​របស់​លោក គឺ​«ចង់​ពឹង​ខ្លួន​ឯង ដក​ដង្ហើម​ខ្លួន​ឯង កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម»។ ក៏ប៉ុន្តែ គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ បង្ហាញ​ឱ្យ​ឃើញ​​ផ្ទុយ​ពី​នេះ បើ​ទោះបី​ជា​កម្ពុជា​មាន​មហិច្ឆតា​ចង់​ឈប់​ពឹង​ផ្អែក​លើ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​នោះ​យ៉ាង​ណា​ក្តី។ លោក​ ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ខ្ចី​លុយ​ចិន​យក​មក​សាងសង់​គម្រោង​ព្រែកជីក​នេះ​ទេ ហើយ​បញ្ជាក់​ថា​គម្រោង​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង «សាងសង់ ប្រតិបត្តិ និង​ផ្ទេរ» (BOT) ដោយ​ក្រុមហ៊ុន​​ឯកជន។ ទោះ​យ៉ាង​ណា មិន​យូរ​ប៉ុន្មាន ឪពុក​របស់​លោក​ គឺ​លោក ហ៊ុន សែន ​ក្នុង​នាម​ជា​ប្រធាន​ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ បាន​ទៅ​ទទូច​ស្នើ​សុំ​ភាគី​ចិន​ឱ្យ​ជួយ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។