«បងប្អូនធម៌» ខាង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ?

ដោយ អាស៊ីសេរី
2022.02.01
Share on WhatsApp
Share on WhatsApp
«បងប្អូនធម៌» ខាង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ? «បងប្អូនធម៌» ខាង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ?
រូប៖ RFA

ភ្លាមៗក្រោយ​ក្លាយជា​ប្រធាន​ប្តូរវេន​អាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្នះ​សម្រេចចិត្ត​តែឯង​ទៅជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬភូមា​ (Burma)​ លោក មីន អ៊ុងលាំង ​(Min Aung Hlaing)​ កាលពី​ថ្ងៃទី០៧ និង​០៨ ខែមករា ក្នុង​អ្វីមួយ​ដែល​លោក​អះអាងថា ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅប្រទេស​​នេះ។

លោក ហ៊ុន សែន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្នឹទ្ធនឹង​លោក​សុទ្ធតែ​បាន​ឃោសនា​អួតអាង​ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។ ក៏ប៉ុន្តែ ជោគជ័យ​ដែល​មាន​តែ​នៅ​លើ​បបូរមាត់​នេះ បាន​សាប​រលាប​ទៅ​វិញ ខណៈ​កម្ពុជា​ខ្លួនឯង​មិនអាច​រៀបចំ​សូម្បីតែ​កិច្ចប្រជុំ​ដំបូង​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បានផង ដោយ​ត្រូវ​សម្រេច​លើកពេល​គ្មាន​កាលកំណត់ ក្រោយ​សមាជិក​អាស៊ាន​មួយចំនួន​បង្ហាញ​ពី​ការមិនពេញចិត្ត​របស់​ពួកគេ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក ហ៊ុន សែន នេះ។

ក្រុមអ្នកតាមដាន​ស្ថានការណ៍​មួយចំនួន បាន​ចោទសួរ​ពី​សមត្ថភាព​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន ក្នុងការព្យាយាម​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​ភូមា។ ពួកគេ​កត់សម្គាល់​ថា ការកាន់អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣៧ ឆ្នាំ​មកនេះ បាន​មកដោយសារ​ការធ្វើ​រដ្ឋប្រហារ​បង្ហូរឈាម​កាលពី​ឆ្នាំ១៩៩៧ និង​ការរម្លាយ​ជាប្រព័ន្ធ​នៃ​គណបក្ស​ប្រឆាំង​ចាប់តាំង​ពី​ឆ្នាំ២០១៧​រហូតមក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល