ផលខូចខាត​ពី​ការទប់​ទឹក​ទន្លេ​ឱ្យ ស៊ី ជីនពីង

ដោយ វិទ្យុអាស៊ីសេរី
2021-08-12
Share
ផលខូចខាត​ពី​ការទប់​ទឹក​ទន្លេ​ឱ្យ ស៊ី ជីនពីង ផលខូតខាត​ពី​ការទប់​ទឹក​ឱ្យ ស៊ី ជីងពីង (Xi Jinping)
Photo: RFA

យោងតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (HRW) ផ្សាយ​កាលពី​ថ្ងៃទី១០ ខែសីហា ទំនប់វារីអគ្គិសនី​សេសានក្រោម ២ ដែល​ផ្តល់​មូលនិធិ​ដោយ​ចិន បាន​ធ្វើឱ្យ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​រាប់ពាន់នាក់​បាត់បង់​ទីជម្រក និង​បំផ្លាញ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេងទៀត។ អង្គការ​នេះ រកឃើញ​ថា រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ខកខាន​មិនបាន​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកភូមិ​ដែល​រងផលប៉ះពាល់​ពី​ការខូចខាត​​ដ៏​ធំធេង​​បណ្តាល​មក​ពី​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ ដែលជា​គម្រោងមួយ​ក្រោម​គំនិតផ្តួចផ្តើម​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវ៉ាត់ និង​ផ្លូវ» (BRI) របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping)។ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​បូរីញូវយ៉ក (New York) ​នេះ ក៏​រកឃើញ​ដែរថា ផលខូចខាត​ផ្នែក​បរិស្ថាន និង​បញ្ហា​នៃ​ការធ្វើឱ្យ​អ្នកភូមិ​បាត់បង់​ទីជម្រក ក៏​ឆ្លុះបញ្ចាំង​ដែរថា ការផ្តល់​មូលនិធិ​ដោយ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន ធ្វើឡើង​ដោយ «ធ្វេសប្រហែស» គ្មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ហៅ​របាយការណ៍​នេះ​ថា មាន​ចរិក​បម្រើ​ឱ្យ​ប្រយោជន៍ «ភូមិសាស្ត្រ​នយោបាយ» និង ធ្វើ «វិទ្ធង្សនា» ប្រឆាំង​ទៅនឹង​ការអភិវឌ្ឍ​របស់​កម្ពុជា ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​មួយ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល