រូបត្លុកនយោបាយ៖ ដំណើរទស្សនកិច្ចទៅតៃវ៉ាន់របស់ប្រធានរដ្ឋសភាអាមេរិក ធ្វើឱ្យចិនស្រឡាំងកាំង
2022.08.04

ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ (Taiwan) ដែលមានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងផ្គើនទៅនឹងការគំរាមកំហែងរបស់ប្រទេសចិន និងបដិសេធយុទ្ធនាការរបស់ប្រទេសនេះក្នុងការព្យាយាមធ្វើឱ្យកោះតៃវ៉ាន់នៅឯកា។ ក្រុងប៉េកាំង (Beijing) ដែលខឹងសម្បារនឹងដំណើរទស្សនកិច្ចនេះ ហើយដែលតែងតែទាមទារអធិបតេយ្យលើកោះតៃវ៉ាន់ បានឆ្លើយតបដោយធ្វើសមយុទ្ធយោធាទាំងតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រនៅប៉ែកខាងកើតនៃកោះនេះ ហើយបានប្រកាសពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ៤ថ្ងៃក្រោយដំណើរទស្សនកិច្ចនេះ។ ការស្ទង់មតិនានាបង្ហាញថា មានការគាំទ្រតិចតួចនៅកោះតៃវ៉ាន់ ចំពោះការចង់ឱ្យមានការរួបរួមគ្នារវាងកោះតៃវ៉ាន់ដែលដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ និងប្រទេសចិនដែលដឹកនាំតាមបែបលទ្ធិកុម្មុយនិស្ត។
---------------------
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ facebook.com/rfacambodia
»» យូធូប (YouTube)៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ instagram.com/rfakhmer
#RFAKhmer #Cambodia #China #USA #Taiwan #NancyPelosi
#អាស៊ីសេរី #កម្ពុជា #ចិន #អាមេរិក #តៃវ៉ាន់ #ណេនស៊ីផេឡូស៊ី