រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​អមតៈ

ដោយ សន ចាន់រដ្ឋា
2021.04.08
រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​អមតៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​លោក ស៊ី ជីនពីន ប្រធានាធិបតីចិន នា​​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ថ្ងៃ​ទី១៥​ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo AFP

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចេញមុខ​ជួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ ១៩ លើ​វិស័យ​សេដ្ឋកិច្ច ការទូត និង​យោធា ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ​។ ប្រការ​នេះ អាច​ជា​ការ​ចូល​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ដើម្បី​ពង្រីក​ឥទ្ធិពល និង​ផល​ប្រយោជន៍​របស់​ខ្លួន។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ដាស​តឿន​ឱ្យ​របប​ក្រុងភ្នំពេញ កុំ​ភ្លេច​ដឹងគុណ​ដល់​អ្នករក្សា​សន្តិភាព ជាពិសេស​គឺ​យោធា​ចិន​បាន​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ទសវត្សរ៍​ទី ៩០។

តើ​ឥទ្ធិពល​របស់​ចិន មាន​ទំនាក់​ទង​ដូចម្តេច​ខ្លះ​? ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន?

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កម្ពុជា​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន​ចាក់ទឹកមិនលិច​។ ទំនាក់ទំនង​នោះ​មាន​ដូចជា​ការ​ផ្ដល់​ទីកន្លែង​ដល់​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ពី​ដំណែង​របស់​សេនាប្រមុខ លន់ ណុល ការ​គាំទ្រ​របប​ដឹកនាំ​ខ្មែរក្រហម​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ងាក​មក​គាំទ្រ​របប ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន ម្តង​ទៀត។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន ហាក់​មិន​ខ្វល់​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​ច្បាប់​របស់​កម្ពុជា​នោះ​ទេ ពោល​គឺ​គេ​គិតតែ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​និង​ប្រទេស ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​។ ក្រោម​រូបភាព​ការ​អភិវឌ្ឍ លើ​ដី​ក៏​ហិន ក្រោម​ដី​ក៏​ហោច ឈូស​ឆាយ​ព្រៃឈើ លុប​បឹង ទន្លេ សមុទ្រ លើស​ពី​នេះ ប្រទេស​ចិន​ជួយ​កម្ពុជា ក្នុង​ទម្រង់​ជា​ការ​វិនិយោគ ឥណទាន​ប្រាក់កម្ចី​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​ថ្នូរ​មកវិញ​រដ្ឋាភិបាល​ធ្វើការ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ចិន​ដែល​អាច​មាន​រយៈពេល ៩៩ ឆ្នាំ ហើយ​ការ​បើកដៃ​ឱ្យ​វិនិយោគ​ចិន​ចូល​មកនេះ បង្ក​ឱ្យ​មាន​ការរំលោភ​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ ការ​បណ្ដេញ​ចេញពី​លំនៅឋាន វិនាសកម្ម​ព្រៃឈើ និង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ចិន ដើម្បី​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាត់​ទុក​ការរិះគន់​ទាំងឡាយ ជា​ការ​បន្ទច់បង្អាក់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​។ តែ​លោក​ថា កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្ចី​តែ​ប្រទេស​ចិន​នោះ​ទេ គឺ​បាន​ខ្ចី​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ថែមទៀត ការខ្ចី​នេះ​ទៀតសោត កម្ពុជា​បាន​គិត​គូរ​ល្អិតល្អន់ និង​ច្បាស់លាស់​ណាស់ ហើយ​ប្រាក់កម្ចី​ដែល​កម្ពុជា​ខ្ចី​មាន​អត្រា​ការប្រាក់​ទាប​៖ «ធនាគារពិភពលោក​ត្រឹម​ឱ្យ​យើង ១​ពាន់​លាន​ដុល្លា (១០០០) ធនាគារ​អាស៊ី ៦ រយ​លាន (៦០០) ជប៉ុន​ក៏​មាន​មួយ​ផ្នែក ចិន​ក៏​មាន​មួយ​ផ្នែក ធនាគារ​អឺរ៉ុប​ក៏​មាន​មួយ​ផ្នែក បារាំង និង​អង់គ្លេស​ក៏​មាន​មួយ​ផ្នែក​អាហ្នឹង​វា​គឺជា​តម្រូវការ»

ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា ទង្វើ​របស់​ចិន​ហាក់​ងប់ងុល​នូវ​អន្ទាក់​ដើម្បី​ធ្វើ​អាណានិគម​លើ​កម្ពុជា ជា​ប្រយោល​តាមរយៈ​ការ​ផ្តល់​កម្ចី​ដ៏​ច្រើន​លើសលុប​។ ផ្អែក​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០២០ កម្ពុជា​ជំពាក់​ចិន​ដល់​ទៅ​ជាង ៣.៧០០​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត ៤៧ ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​។ លុយ​ដែល​ខ្ចី​ពី​ចិន​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន ជាដើម។

របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បង្ហាញ​គោល​ជំហរ​ចេញមុខ​ការពារ​របប​ក្រុង​ប៉េកាំង ដែល​ប្រកាន់​លទ្ធិកុម្មុយនិស្ត។

ការ​លើកឡើង​នេះ​បន្ទាប់​ពី មន្ត្រី​គ្រាក់ៗ​របប​ក្រុងភ្នំពេញ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន យូឌីជី (UDG) Union Development Group) ដែល​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​ខ្នាត​ធំ​នៅ​ខេត្តកោះកុង ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០។

លោក ហ៊ុន សែន ចាត់ទុក​ថា របាយការណ៍​របស់​អាមេរិក​ជា​ទណ្ឌកម្ម​ប្រជែង​ឥទ្ធិពល​នយោបាយ​មក​លើ​កម្ពុជា និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ ទោះបីជា​យ៉ាងណា​អ្នកឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​វិភាគ​ថា នេះ​ជា​ការ​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​របស់​ក្រុមហ៊ុន​បរទេស ជះឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ជំនួយ​របស់​ចិន​មក​កម្ពុជា ក៏ដូចជា​ជំនួយ​របស់​ចិន​ដល់​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃ​ដែរ ផ្ដោត​សំខាន់​ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បំណង​អាច​ដឹកជញ្ជូន​ធនធាន​ធម្មជាតិ រួមមាន លោហធាតុ រ៉ែ​មាស ថ្ម​ម៉ាប និង រ៉ែ​ដែក ជាដើម ទៅកាន់​ប្រទេស​ចិន។

ក្រោម​ហេតុផល​ដើម្បី​រក្សា​សន្តិសុខ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ ចិន​បាន​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​តម្កើងខ្លួន​ថា អ្នក​បង្កើត​សន្តិភាព ក្នុង​នាម​ជា​បងធំ​ចាំ​កាង​ការពារ​កម្ពុជា​មិន​ឱ្យ​ប្រទេស​ទី​បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដាច់ខាត។

ជា​ការ​ដឹងគុណ​ចំពោះ​មហាមិត្ត​ដែកថែប​ចិន ហាក់ជា​ការ​សង​មក​សហរដ្ឋអាមេរិក​វិញ នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​នៃ​របប​សន្តិភាព​ក្រុងភ្នំពេញ អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​នៅក្នុង​មូលដ្ឋានទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋអាមេរិក​កាលពី​ខែ សីហា​ឆ្នាំ ២០១២​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​កម្ទេច​ចោល កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ ការ​បំផ្លាញ​អគារ ដែល​ជា​ជំនួយ​ថវិកា​របស់​សហរដ្ឋអាមេរិក ទំនងជា​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន ចង់​បង្ហាញ​ប្រាប់​ភក្ដីភាព​របស់​ខ្លួន ដល់​ចិន​ពី​ចំណង​មិត្តភាព​អមតៈ ស្ថានទូត​ចិន តែងតែ​បង្ហោះ​សារ​ជារឿយៗ។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​វាយកម្ទេច​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​គឺជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី​ទំហំ​នៃ​ទំនាក់ទំនង​របស់​ចិន​ទៅ​ក្នុង​វិស័យ​យោធា​មក​លើ​កម្ពុជា។

ហេតុផល​ដែល​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ខំប្រឹង​រណប​អែបអប​ចិន ដើម្បី​ឲ្យ​ជួយ​គាំទ្រ និង​ការពារ​អំណាច មិន​ស្របច្បាប់​របស់​ខ្លួន បាន​មក​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ គឺជា​ការ​នាំ​ទុក្ខ​មកដល់​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។ អ្វី​ដែល​របប​នេះ កំពុង​ធ្វើ​សព្វថ្ងៃ គឺជា​ជំងឺ​តួឯក​ដើរ​បញ្ច្រាសទិស​នៃ​គោលការណ៍​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់ និង​មិនអាច​ទទួល​យក​បាន ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន កាន់តែ​ឯកោ បាក់មុខ​លើ​ឆាក​អន្តរជាតិ​។ លើស​ពី​នេះ​ទៀត អ្វី​ដែល​គ្រោះថ្នាក់​បំផុត របប​លោក ហ៊ុន សែន គឺ​បម្រើ​តែ​បក្សពួក និង​ក្រុម​របស់​ខ្លួន ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​អាណាចក្រ​គ្រួសារ និង​បក្សពួកនិយម​ផ្ដាច់មុខ ពិបាក​ឲ្យ​អ្នកដទៃ​ចូល​ចុះ ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​សង្គម បរិស្ថាន​ជាដើម ត្រូវ​គេ​យក​ទៅ​ជាន់ឈ្លី ហើយ​បម្រើ​តែ​ប្រយោជន៍​ក្រុម​បុគ្គល​។ អ្វីៗ ក្លាយជា​ទំនាស់​រវាង​ក្រុម​លោក ហ៊ុន សែន និង​គោលការណ៍​ជា​អន្តរជាតិ ដែល​គេ​មិនអាច​លូកដៃ​ធ្វើ​ទំនាក់ទំនង​បានជា​មួយ​ក្រុម​លោក ហ៊ុន សែន។

សរុប​សេចក្ដី​មក​ឃើញ​ថា គុណ​ស្រ័យ​របស់​រដ្ឋអំណាច​ចិន​ស្ទើរតែ​គ្មាន​ផលប្រយោជន៍​អ្វី​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​ចិន​បាន​ខិតខំ​ការពារ​អំណាច​ផ្ដាច់ការ​នៃ​របប​ក្រុងភ្នំពេញ​ដើម្បី​បាន​មូលដ្ឋាន​សម្រាប់​តាំង​កងទ័ព សម្រាប់​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​លោកខាងលិច​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 08, 2021 11:10 AM

When comrade HunSen getting trouble and cannot solved the national issues,he always used or posted with china communist party"Xi Jingpin or Vietnam communist party"to scare Cambodian pple,or in easier to control of his power.Despite Myanmar war escalating across the country since the last day Min Aung Hlaing's militia coup d'etat,defeated by league democratic party leader Aung san Suu kiyi,but comrade Aung Hlaing rejected to step down or resign.If, khmer pple didn't get smart enough to knows and why Hun Sen dictator likes to used or portrait these two heads communist all the times,because he fears himself could lead his secret reveals to public place.Burma or Myanmar or Thailand that made dictator Hun Sen feeling chilly or creepy.Told u china or vietnam leaders can't do nothing with comrade HunSen's govm't rather abandon their 1.445 billion pple starving to dead.If, all Khmers and all political parties rise up right now,there would be great for Khmer pple and country,look at"Burmese/Thais pple as an example".Big bad wolf"Hun Sen" is hiding in a monk rob,but most khmer pple so ignored its own history in the past and condemn to repeat it again and again.