ក្រសួង​ការងារ​ស្នើ​ម្ចាស់​សហគ្រាស​នានា​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ដល់​កម្មករ​និយោជិក​នា​ថ្ងៃ​ភ្ជុំ​បិណ្ឌ

ដោយ ខែ សុណង
2021-09-19
Share
ក្រសួង​ការងារ​ស្នើ​ម្ចាស់​សហគ្រាស​នានា​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ដល់​កម្មករ​និយោជិក​នា​ថ្ងៃ​ភ្ជុំ​បិណ្ឌ កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។
AFP

ក្រសួង​ការងារ ស្នើ​ឲ្យ​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​នានា ផ្តល់​ថ្ងៃ​ឈប់សម្រាក​សម្រាប់​កម្មករ និយោជិក ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុន​នានា​ចាប់ពី​ថ្ងៃទី​៥ ដល់ ថ្ងៃ​៧ ខែតុលា​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។ ប៉ុន្តែ​ក្រសួង​ថា ក្នុងករណី​អ្នក​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​តាម​ច្បាប់​ការងារ​។​

ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២២ ខែ​កញ្ញា​ដល់​ថ្ងៃទី ៦ ខែ​តុលា ប៉ុន្តែ​ច្បាប់​ការងារ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ។

ទោះបីជា​យ៉ាងណា​ក្រសួង​ការងារ​ស្នើ​ថា ដើម្បី​រក្សា និរន្តរភាព​ផលិតភាព​នៅ​កន្លែងធ្វើការ​និយោជក​និង​តំណាង​កម្មករ​អាច​រៀប​ចំ​របៀប​ធ្វើ​ការងារ ដោយ​ធ្វើការ​ប្តូរ​វេន​គ្នា​ក្នុងអំឡុងពេល​នៃ​ថ្ងៃ​ឈប់​សម្រាក​នោះ​ប៉ុន្តែ​ត្រូវ​មាន​ការយល់ព្រម​គ្នា​ជាមួយ​បុគ្គលិក និង​កម្មករ និយោជិក​ដែល​ពាក់ព័ន្ធ​។​

ជាមួយ​គ្នា​នេះ ក្រសួង​ក៏បាន​ណែនាំ​ដល់​អ្នក​ដែល​ឈប់​សម្រាក​ទាំងអស់​គោរព​តាម​វិធាន​សុខាភិបាល​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ទាក់ទង​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ករណី​ពុល​អាហារ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល