សហរដ្ឋអាមេរិក​បើក​ការិយាល័យ​ក្រសួង​កសិកម្ម​ដំបូង​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2021-09-23
Share
សហរដ្ឋអាមេរិក​បើក​ការិយាល័យ​ក្រសួង​កសិកម្ម​ដំបូង​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy)។
រូបពីហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា

សហរដ្ឋអាមេរិក​បាន​បើក​ការិយាល័យ​របស់​ក្រសួង​កសិកម្ម (USDA) ដំបូង ក្នុង​ប្រទេស​កម្ពុជា នៅ​ខែ​កញ្ញា​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម នៃ​ប្រទេស​ទាំងពីរ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ពត៌មាន​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​ថា នៅ​ប្រទេស​កម្ពុជា អតិថិជន​ចូលចិត្ត​ផលិតផល និង​បច្ចេកវិទ្យា​កសិកម្ម​របស់​អាមេរិក ហើយ​ការិយាល័យ​ថ្មី​នេះ នឹង​ជំរុញ​ឲ្យ​អតិថិជន និង​ផលិតករ អាច​ទទួល​បាន​ផលិតផល និង​បច្ចេកវិទ្យា​ទាំងនោះ​ឲ្យ​បាន​កាន់តែ​ច្រើន។

ទីផ្សារ​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​ទំនិញ​កសិកម្ម​អាមេរិក ដែល​មាន​តម្លៃ​ទឹកប្រាក់ ជិត ៧៣​លាន​ដុល្លារ (៧២,) ក្នុង​ឆ្នាំ ២០២០ ដែល​ចំនួន​នេះ​កើន​ជាង ៤៧០% (៤៧៤) នៅក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក​នេះ។

ការិយាល័យ​ផ្នែក​សេវាកម្ម​ជាមួយ​បរទេស របស់​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក (USDA) នេះ ក៏​នឹង​ជួយ​ដល់​កសិករ និង​សិស្សសាលា ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ តាមរយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ជា​បន្ត​របស់ USDA ដូចជា​កម្មវិធី ផ្តល់​អាហារ​សម្រាប់​កូនសិស្ស​នៅ​សាលា​បឋម​សិក្សា និង​កម្មវិធី លើកកម្ពស់​ផលិតភាព​កសិកម្ម (Food for Progress) ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ឈិន ភារា
ឈិន ភារា says:
Sep 24, 2021 07:33 PM

ខ្ញុំចង់ស្នេីប្រាក់កម្ចីចំនួន 10 ម៉ឺនដុល្លាររយៈពេល 10 ឆ្នាំដោយមិនមានការប្រាក់។សូមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាជួយពិចារណាដើម្បីអោយពួកយេីងយកហិរញ្ញវត្ថុទៅបង្កើតជាចម្ការដាំពោតយកផ្លែនិងដេីមស្រស់ដើម្បីយកទៅកែច្នៃធ្វើជាចំណីសត្វនិងជីកសិកម្ម។និងចិញ្ចឹមសត្វដូចជាគោ ពពែទៅតាមលទ្ធភាពនៃហិរញ្ញវត្ថុ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល