ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​តុលាការក្រុង​ភ្នំពេញ

ដោយ ថា ថៃ
2024.06.11
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​តុលាការក្រុង​ភ្នំពេញ យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ (ពីឆ្វេង) លោក ថុន រដ្ឋា លោក លី ចាន់តារ៉ាវុត កញ្ញា ភួន កែវរស្មី លោក យឹម លាងហ៊ី និងកញ្ញា ឡុង គន្ធា នៅខាងមុខ​អគារសាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ មិថុនា​ ២០២៤។​
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ទាំង​៥​រូប សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា នេះ​។ ប៉ុន្តែ ពួកគេ​ព្រមាន​ថា នឹង​ដើរ​ចេញពី​បន្ទប់​សវនាការ​វិញ ប្រសិនបើ​ពួកគេ​រង​ការ​រិតត្បិត​មិន​ឱ្យ​និយាយ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។

យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៥​នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​នោះ រួមមាន​លោក លី ចាន់តារ៉ាវុត លោក យឹម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា។

មុន​ចូល​សវនាការ​ពួកគេ​ទាំង ៥​នាក់ បាន​លើក​បដា និង​ពិភាក្សា​ផ្សាយ​ផ្ទាល់​នៅមុខ​តុលាការ លើ​បណ្ដាញ​សង្គម​ពី​សកម្មភាព​ដែល​ពួកគេ​ធ្លាប់ធ្វើ​កន្លងមក ដូចជា ការ​ដង្ហែ​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃ លុប​បឹង ជីក​រ៉ែ លក់​ខ្សាច់ និង​ការ​បង្ហូរទឹក​កខ្វក់​ចូល​ទន្លេ​និង​សមុទ្រ​ជាដើម​។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ អាជ្ញាធរ​បាន​រឹត​បន្តឹង​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ចូល​ក្នុង​តុលាការ​ផង​ដែរ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។