អ្នកជំងឺ​កូវីដ ១៤នាក់​ទៀត​បាន​​ស្លាប់ និង​ឆ្លង​ថ្មី​ជាង​ ៦០០​នាក់​

ដោយ ម៉ៅ សុធានី
2021-09-22
Share
អ្នកជំងឺ​កូវីដ ១៤នាក់​ទៀត​បាន​​ស្លាប់ និង​ឆ្លង​ថ្មី​ជាង​ ៦០០​នាក់​ ក្រុមគ្រូពេទ្យកំពុងយកវត្ថុសំណាកពីអ្នកជំងឺកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០២១។
រូប៖ រដ្ឋបាលខេត្តសៀមរាប។

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៤នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ ២ពាន់១៥៤​នាក់ (២.១៥៤) ​ហើយ​គិត​ត្រឹម​​ថ្ងៃ​ទី​២២ ខែកញ្ញា​។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​​ចំនួន ​៦៣៧​នាក់ ​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​​ចំនួន​ ៩៨​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត​ ១សែន ៦ពាន់​នាក់​(១០៥.៩៨១ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៩ម៉ឺន​៨ពាន់នាក់​(៩៨.៦៥៥)

ជា​មួយ​គ្នា​នេះ​​ក្រសួង​សុខាភិបាល​ជូន​ដំណឹង​ទៅ​​​ក្រសួង​ទេសចរ​ឱ្យ​រៀបចំ​វាយ​តម្លៃ​ស្តង់ដារ​សម្រាប់​​ដាក់​ឱ្យ​អនុវត្ត​​​នៅ​ផ្សារ​ទំនើប​និង​ផ្សារ​សាធារណៈ​នៅ​ទូទាំង​ប្រទេស​។ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលលោក​ ម៉ម ប៊ុន​ហេង បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ថា វិធាន​ការ​នេះ​ គឺ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​សង្គម​ ដោយ​អនុវត្ត​តាម​គន្លង​ថ្មី​ ដោយសារ​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូវីដ-​១៩ ​នៅ​កម្ពុជា​បាន​ធូរស្រាល​​។​​​​​​ នៅ​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លងជំងឺកូវីដ១៩ រយៈពេល ១៤ ថ្ងៃ បន្ថែម​ទៀត គិត​ចាប់​ពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់​ថ្ងៃទី៧ ខែតុលា។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ​ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២១​ ខែកញ្ញា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជិត​គ្រប់​ផែន​ការ​១០០​ភាគ​រយ​ហើយ​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុបជិត ​១២​លាន​នាក់។ ចំណែក​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ​វិញ ក្រសួង​សុខាភិបាល ​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​ចាក់​បាន​ជាង​៩សែន​នាក់​ក្នុង​ចំណោម​កុមារ​ដែល​ត្រូវ​ចាក់​វ៉ាក់​សាំង​ជិត​១លាន​៩​សែន​នាក់។

ទោះ​បី​ជា​រដ្ឋាភិបាល​ចាក់​វ៉ាក់​សាំង​ជិត​សម្រេច​ផែនការ១០០​ភាគ​​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​ចាក់​យ៉ាង​នេះ​ក្ដី​ ក៏​ចំនួន​ស្លាប់​និង​អ្នក​ឆ្លង​ថ្មី​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​តែ​គួរតែ​ឱ្យ​ព្រួយបារម្ភ​ដដែល។ ​រយៈ​ពេល​៤ថ្ងៃ​​កន្លង​​មក​នេះ​មាន​ស្លាប់​​ចន្លោះ​ពី​១៣​នាក់​ទៅ​១៧​នាក់​​ និង​អ្នក​ឆ្លង​ថ្មី​មាន​ជាង​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល