អ្នកជំងឺ​កូ​វីដ ២១​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨​រយ​នាក់

ដោយ អាស៊ីសេរី
2021-09-24
Share
អ្នកជំងឺ​កូ​វីដ ២១​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨​រយ​នាក់ បច្ចុប្បន្នភាព​ជំងឺ​កូវីដ១៩។
RFA

អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២១​នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើនឡើង​ដល់​ជិត ២​ពាន់ ២​រយ​នាក់​ហើយ (.១៩៧)​។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៨​រយ​នាក់ (៨២២) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១​រយ​នាក់ (១០៦) ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៤​កញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ជាង ១​សែន​នាក់ (១០៧.៤៤១) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជិត ១ សែន​នាក់ (៩៩.៦២៨)

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ វិញ វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣​លាន​ដូស​ទៀត​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ អះអាង​ថា នៅ​ថ្ងៃទី​២៨ កញ្ញា​ខាងមុខ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៣​លាន​ដូស​ទៀត នឹង​មកដល់​កម្ពុជា ដែល​ពេលនោះ​កម្ពុជា​នឹង​មាន​វ៉ាក់សាំង​ក្នុង​ដៃ​សរុប​ជាង ៣៥​លាន​ដូស ទាំង​ជំនួយ និង​ការ​បញ្ជាទិញ។

គិត​ត្រឹម​ថ្ងៃទី ២៣ កញ្ញា​ម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩​លាន ៨​សែន​នាក់ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០​លាន​នាក់​។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ០៦​ឆ្នាំ ដល់ ១៧​ឆ្នាំ​វិញ ក្រសួងសុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​បាន​ជិត ៣​លាន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤​លាន​នាក់។

ទោះជា​យ៉ាងណា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ស្ថិតនៅ​កម្រិត​ខ្ពស់​នៅឡើយ ដោយ​ក្នុង​មួយថ្ងៃ​មាន​ចន្លោះ​ពី​ជាង ៦​រយ​នាក់​ទៅ​ជាង ៨​រយ​នាក់ រីឯ​អ្នក​ស្លាប់​វិញ​មាន​ចន្លោះ​ពី​ជាង ១០ នាក់​ទៅជា​ង ២០ នាក់​ក្នុង​មួយថ្ងៃ​។ ទន្ទឹម​គ្នា​នេះ ការ​បិទ​ខ្ទប់​ភូមិ​ស្រុក នៅតែ​កើតមាន​ជា​ហូរហែ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល