អ្នក​ជំងឺ​កូវីដ ២២នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់

ដោយ អាស៊ីសេរី
2021-09-23
Share
អ្នក​ជំងឺ​កូវីដ ២២នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់ កំណត់​ត្រា​ប្រចាំថ្ងៃ​នៃ​ស្ថានភាព​ការឆ្លង​ជំងឺកូវីដ-១៩ នៅកម្ពុជា ចេញ​ផ្សាយ​នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ RFA

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២២នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជិត ២ពាន់ ២រយ​នាក់​ហើយ(២.១៧៦)។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៦រយ​នាក់ (៦៣៨) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង១រយ​នាក់(១១៣)ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៣ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​នាក់(១០៦.៦១៩ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ១សែន​នាក់ (៩៩.១៣៤)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២២ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ២លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤លាន​នាក់។

ទោះ​ជា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើន​ហើយ​ក៏ដោយ ក៏​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ហាក់​ស្ថិត​នៅ​កម្រិត​ខ្ពស់​នៅ​ឡើយ។ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជា​រៀងរាល់​ថ្ងៃ គឺ​ជាង ៦រយនាក់ ហើយ​អ្នក​ស្លាប់​មាន​ចន្លោះ​ពី​ជាង ១០ នាក់​ទៅ​ជាង ២០ នាក់​ក្នុង​មួយ​ថ្ងៃ។ ជាមួយ​គ្នា​នេះ ការ​បិទ​ខ្ទប់​ភូមិ​ស្រុក​​ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ នៅ​តែ​កើត​មាន​ជា​ហូរហែ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល