កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន ១៥នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៣០០នាក់

ដោយ ខែ សុណង
2021-10-13
Share
កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន ១៥នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៣០០នាក់
Photo: RFA

អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១៥នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជាង ២.៥៥៩នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែតុលា។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ២៧២នាក់ ក្នុង​នោះ​មាន​២៥នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភីស៊ីអារ៍ (PCR)

ក្នុង​រយៈ​ពេល​ប្រមាណ ២សប្ដាហ៍​មក​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​បាន​ប្រកាស​មាន​ជាង ២រយ​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​តួលេខ​នេះ​មិន​បាន​រាប់​បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​ធ្វើតេស្ត​រហ័ស ឬ​រ៉ាពីដ​តេស្ដ (Rapid Test) នោះ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៣ តុលា​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១១ម៉ឺន ៥ពាន់​នាក់ (១១៥.៦០៧) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង ១០ម៉ឺន​នាក់ (១០៩.២៩៦)

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១២ តុលា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​អាយុ​ពី ៦ឆ្នាំ​ឡើង​ទៅ បាន​ជាង ៩៥ភាគ​រយ​ហើយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​សរុប​ជិត ១៤លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល