កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១៧នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦០០នាក់

ដោយ ជុន ច័ន្ទបុត្រ
2021-09-21
Share
កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១៧នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦០០នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២១ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ១០៥.៣៤៤នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ៩៨.១៨៦នាក់។
រូប៖ RFA

កម្ពុជា​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៧នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ២.១៤០នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២១ កញ្ញា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ចំនួន ៦២៨នាក់ នៅ​ថ្ងៃ​ដដែល​នេះ។ ក្នុង​នោះ ១២១រយ​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២១ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ១០៥.៣៤៤នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ៩៨.១៨៦នាក់។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២០ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ជាង​៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង​៨៨​ភាគ​រយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ​វិញ ក្រសួង​សុខាភិបាល ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ចាក់​បាន​ជាង ៧សែន​នាក់​ក្នុង​ចំណោម​កុមារ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ជាង ១លាន ៨សែន​នាក់។

ទោះ​បី​ជា​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជិត​សម្រេច​ផែនការ ១០០ភាគ​រយ​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​ចាក់​យ៉ាង​នេះ​ក្ដី ក៏​ចំនួន​ស្លាប់​និង​អ្នក​ឆ្លង​ថ្មី​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​តែ​គួរតែ​ឱ្យ​ព្រួយបារម្ភ​ដដែល។ រយៈ​ពេល ៣ថ្ងៃ​កន្លង​មក​នេះ​មាន​អ្នក​ស្លាប់​ចន្លោះ​ពី ១៣នាក់​ទៅ ១៧នាក់​ក្នុង​មួយ​ថ្ងៃ និង​អ្នក​ឆ្លង​ថ្មី​មាន​ជាង ៦០០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល