អ្នកជំងឺ​កូវីដ ៧នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់

ដោយ សេក បណ្ឌិត
2021-09-18
Share
អ្នកជំងឺ​កូវីដ ៧នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦រយ​នាក់
Photo: RFA

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៧នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជិត ២ពាន់ ១រយ​នាក់​ហើយ (.០៩៦)។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៦រយ​នាក់ (៦៤៨នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១រយ​នាក់ (១៦០ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៨កញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​នាក់ (១០៣.៤៨២ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៩ម៉ឺន​នាក់ (៩៦.៧៦៧)

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៧កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។

សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ​វិញ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា យុទ្ធនាការ​ថ្ងៃ​ដំបូង​កាល​ពីម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​កុមារ​បាន​ជាង ៦ម៉ឺន​នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ និង​ខេត្ត​កោះកុង។ ចំណែក​ខេត្ត​ចំនួន ២១ទៀត យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ក្រោម ១២ឆ្នាំ ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៨កញ្ញា​នេះ​តទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល