រដ្ឋបាល​​ក្រុង​​ភ្នំពេញ ផ្អាក​​ការ​​ជួប​ជុំ និង​​មុខ​របរ​​មួយ​​ចំនួន​​សម្រាប់​​រយៈពេល ៧ ថ្ងៃ

ដោយ មួង ណារ៉េត
2021-11-29
Share
រដ្ឋបាល​​ក្រុង​​ភ្នំពេញ ផ្អាក​​ការ​​ជួប​ជុំ និង​​មុខ​របរ​​មួយ​​ចំនួន​​សម្រាប់​​រយៈពេល ៧ ថ្ងៃ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដាក់​បម្រាម​ហាមឃាត់​ការ​ជួបជុំនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺកូវីដ-១៩។
រូប៖ បណ្តាញសង្គម

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺកូវីដ-១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ បានប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម​ដែលមានហានិភ័យខ្ពស់​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និង​ការ​ជួបជុំ ឬ​ប្រមូលផ្តុំ​ជា​លក្ខណៈឯកជន នៅ​ក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​មួយ​សប្តាហ៍ (ប្រាំពីរថ្ងៃ) គិត​ចាប់​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ។ អាជ្ញាធរក្រុងភ្នំពេញ អះអាងថា ការផ្អាក​មួយ​រយៈ​នេះ គឺដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩។

មុខរបរ​ដែល​ត្រូវ​ផ្អាក​បណ្តោះអាសន្ន រួមមាន ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក។ អាជ្ញាធរ​ក៏​ហាម​ការ​ជួបជុំ​ជា​លក្ខណៈឯកជន ដែល​មាន​គ្នា​លើស​ពី ៥០ នាក់។ ប៉ុន្តែ មិន​ហាម​ការ​ជួបជុំ​គ្នា​ច្រើន​ ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ បុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និង​កម្មវិធីផ្សេងៗបែប​សាសនា​នោះ​ឡើយ

បម្រាម​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្វើឡើង​ក្នុងពេល​ដែល​ពិភពលោក កំពុង​តែ​ព្រួយ​បារម្ភ និង​ចាត់​វិធានការ​ជាក់​ស្តែ​ងតាមប្រទេសរៀងខ្លួន ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​មេរោគកូវីដ-១៩ បំប្លែង​ថ្មី​ឈ្មោះ អូមីក្រុង (Omicron) ដែលឆ្លង​លឿន និង​មិន​ច្បាស់​ថា​ វ៉ាក់សាំង​ដែល​បាន​ចាក់​ហើយ​អាច​បង្ការ​បាននៅឡើយ។ មេរោគបំប្លែងថ្មីនេះ ត្រូវគេរក​ឃើញដំបូង​នៅ​ប្រទេស​ជា​ច្រើន​ នៅទ្វីប​អាហ្រ្វិក​ខាងត្បូងប៉ុន្តែ​ពេល​នេះ មេរោគ​នេះ បាន​ឆ្លងរាល​ដាល​ខ្លាំង​ ទៅ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក

ដោយឡែក​នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋាភិបាល​កម្ពុជាទើបទទួល​បាន​វ៉ាក់សាំង​អាមេរិក​មួយ​ប្រភេទ​ទៀត​ឈ្មោះ ម៉ូឌើនណា (Moderna) ចំនួនជិត ២សែនដូស (១៨៨,១៦០) ដែលជាជំនួយ​តាមយន្តកា​រកូវ៉ាក់ (Covax) របស់អង្គការ​ពិភពលោក (WHO)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល