ប័ណ្ណសារព័ត៌មាន
2023-02-04
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) នៃប្រទេសកូរ៉េខាងត្បូង សហការជាមួយក្រុមវេជ្ជបណ្ឌិតពីប្រទេសកាណាដា ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺបបូរមាត់ឆែប ក្រអូមមាត់ និងបញ្ហាស្លាកស្នាមផ្សេងៗ ដោយឥតគិតថ្លៃ។
2023-02-02
ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង បារម្ភពីសុខភាពដោយសារតែការបង្ហូរទឹកស្អុយចេញពីមន្ទីរពេទ្យខេត្តចូលស្ទឹងសង្កែ ដោយគ្មានការចម្រោះឱ្យបានត្រឹមត្រូវ។ សកម្មជនបរិស្ថាននិងសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែដោះស្រាយបញ្ហានេះជាបន្ទាន់។
2023-01-24
អង្គការសុខភាពពិភពលោកអំពាវនាវដល់ប្រទេសជាសមាជិកចំនួន ១៩៤ ឱ្យដាក់ចេញនូវវិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីការពារកុមារពីឱសថដែលមានផ្ទុកជាតិពុល។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីផ្ទុះករណីស្លាប់កុមារជាច្រើននាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកស៊ីរ៉ូបំបាត់ក្អក (Cough Syrup) កាលពីឆ្នាំមុន។
2023-01-12
វេជ្ជបណ្ឌិតឯកទេសនៃជំងឺរលាកថ្លើមនៅកម្ពុជា ឲ្យដឹងថា ជំងឺរលាកថ្លើម ឬភាសាអង់គ្លេសហៅថា Hepatitis គឺបង្កឡើងដោយមេរោគ ឬវីរុស (Virus) ម្យ៉ាងដែលធ្វើឲ្យថ្លើមរលាក ហើម និងក្រិន។ នៅពេលដែលថ្លើមរលាក ឬខូច គឺវានាំឲ្យប៉ះពាល់ដល់មុខងារសំខាន់របស់ថ្លើម គឺច្រោះជាតិពុលចេញពីក្នុងឈាម និងបង្កើតសារធាតុចិញ្ចឹមល្អក្នុងរាងកាយជាដើម។
2023-01-08
អ្នកជំនាញសុខាភិបាល និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា កម្ពុជាអាចនឹងផ្ទុះជំងឺកូវីដ-១៩ (Covid-19) ជាថ្មីទៀត ខណៈរដ្ឋាភិបាល លោក ហ៊ុន សែន បើកចំហជើងមេឃទទួលយកភ្ញៀវទេសចរចិនឱ្យចូលកម្ពុជា ដោយគ្មានវិធានត្រួតពិនិត្យតឹងរ៉ឹង ក្នុងគ្រាប្រទេសនេះកំពុងផ្ទុះជំងឺរាតត្បាតនេះជាថ្មី។ អ្នកនាំពាក្យក្រសួងទេសចរណ៍អះអាងថា ទេសចរចិនជាគោលដៅទីផ្សារសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលនឹងគ្មានវិធានការតឹងរ៉ឹងសម្រាប់ជនជាតិចិននោះទេ។
2023-01-07
ក្រសួងទេសចរណ៍មិនតម្រូវឲ្យអ្នកទេសចរចិនធ្វើតេស្តរកជំងឺកូវីដ១៩ (Covid-19) នោះទេ ខណៈដែលប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផង ចាត់វិធានការតឹងរ៉ឹងតម្រូវឲ្យពួកគេធ្វើតេស្តអវិជ្ជមានជាមុនសិនមុនចូលមកប្រទេសខ្លួន។
2022-12-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ៦ខែម្តង ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈចិនកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយបើកប្រទេសឲ្យពលរដ្ឋចិនធ្វើដំណើរចេញពីប្រទេស។ ប៉ុន្តែអ្នកជំនាញ និងសង្គមស៊ីវិលយល់ថាការវ៉ាក់សាំងជូនពលរដ្ឋតែមួយមុខមិនអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសបានទេ ។ ពួកគេជំរុញដល់រដ្ឋាភិបាលរឹតបណ្តឹងប្រភពចំលងពីចិន និងបង្កើនការផ្សព្វផ្សាយការអប់រំអំពីសុខភាពបន្ថែមទៀត។
2022-12-26
ពលរដ្ឋមួយចំនួនរិះគន់គ្រូពេទ្យ ថាមិនសូវយកចិត្តទុកដាក់ព្យាបាល អ្នកជំងឺ ដែលប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស) នោះទេ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ក្រសួងសុខាភិបាល និងធ្វើកិច្ចសន្យា និងជាមួយក្រុមគ្រូពេទ្យមួយចំនួន ដែលប្រព្រឹត្តអំពើពុករលួយ ប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ប៉ះពាល់ដល់ប្រយោជន៍ និងអាយុជីវិតពលរដ្ឋ។
2022-07-12
ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីស្ថានភាពឆ្លងរាតត្បាតជំងឺកូវីដ១៩ (Covid-19) ប្រភេទវីរុសអូមីក្រុង (virus Omicron) បំប្លែងថ្មីថា នឹងបង្កការលំបាកជាថ្មីដល់ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ពួកគេ។
2022-07-09
ប្រទេសកម្ពុជានៅថ្ងៃទី៨ ខែកក្កដា ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទភីហ្វៃហ្ស៊ើរ៍ (Pfizer) ជាជំនួយមកពីប្រទេសអូស្ត្រាលីចំនួនជិត ២០ម៉ឺនដូស (១៩៦.៨០០) ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
2022-07-02
ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់អាជីវកម្មទេសចរណ៍ ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតឡើងវិញ។
2022-06-24
ក្រសួងសុខាភិបាល និងក្រសួងអប់រំ អំពាវនាវដល់យុវជននិងពលរដ្ឋ ឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ពីព្រោះវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចឈានដល់ការបាត់បង់ជីវិត។
2022-06-16
អង្គការយូនីសេហ្វកម្ពុជា (UNICEF) ប្រកាសចាប់ផ្តើមយុទ្ធនាការថ្មីមួយរួមគ្នាជាមួយយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ យុទ្ធនាការនេះ ទទួលបានមូលនិធិគាំទ្រ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំកម្ពុជា សហការជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា (TPO) និងបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា។
2022-06-11
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមនៅថ្ងៃទី១១ ខែមិថុនា ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី«សុវត្ថិភាពម្ហូបអាហារ»។
2022-06-02
ពលរដ្ឋនៅស្រុកស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងព្រួយបារម្ភអំពីសត្វចិញ្ចឹមរបស់ពួកគាត់ ដូចជាសត្វគោ និងក្របីជាដើមបានឈឺងាប់ជាបន្តបន្ទាប់ នៅក្នុងរយ:ពេល១ខែចុងក្រោយនេះដោយពុំទាន់មានដំណោះស្រាយនៅឡើយ។