កម្ពុជា​មាន​អ្នក​កើត​កូវីដ-១៩ ៣​ករណី​ថ្មី​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

ដោយ ជីវិតា
2020.11.30
កម្ពុជា​មាន​អ្នក​កើត​កូវីដ-១៩ ៣​ករណី​ថ្មី​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ សកម្មភាព​មន្ត្រី​សុខាភិបាល​ធ្វើ​តេស្ដ​អ្នក​ពាក់ព័ន្ធ​ក្រោយ​ប៉ះពាល់​មន្ត្រី​ហុងគ្រី (Hungary) កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំនួន ៣​ករណី​ថ្មី​ទៀត ត្រឹម​ថ្ងៃ​ទី១ ខែ​ធ្នូ ដែល​ជា​ករណី​ចម្លង​នៅ​ក្នុង​សហគមន៍។ ដូច្នេះ​ករណី​ថ្មី​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​សហគមន៍​សរុប​ចំនួន ១នាក់​ហើយ គិត​ចាប់​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា​មក។

ការ​រក​ឃើញ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ធ្វើ​តេស្ដ​លើ​មនុស្ស​ចំនួន ៤ ៨៦៤​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ទៀត។

បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​ជ្រើស​យក​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​ដោយ​ផ្ទាល់ និង​ប្រយោល រួមមាន ក្រសួង​មហាផ្ទៃ សម្រាប់​មន្ត្រី​រាជការ បរិវេណ​ផ្សារ​អ៊ីអន១ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សម្រាប់​គ្រូ សិស្ស និង​អាណាព្យាបាល​សាលា​អន្តរទ្វីប​អាមេរិកាំង​សាខា​ចាក់​អង្រែ​ក្រោម និង​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​ដើម។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១ ខែ​ធ្នូ កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣២៦នាក់ ក្នុង​នោះ​អ្នក​បាន​ជាសះ​ស្បើយវិញ មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​ចំនួន ២២នាក់

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។