អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​ក្នុង និង​នៅ​ក្រៅ​ស្រុក គ្រោង​នឹង​ធ្វើ​បុណ្យ​ខួប ៧៣​ឆ្នាំ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជាក្រោម

ដោយ អាសុីសេរី
2022.06.02
Share on WhatsApp
Share on WhatsApp
អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​ក្នុង និង​នៅ​ក្រៅ​ស្រុក គ្រោង​នឹង​ធ្វើ​បុណ្យ​ខួប ៧៣​ឆ្នាំ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជាក្រោម វត្ត​ពុទ្ធឃោសាចារ្យ និង​វត្ត​ខេមររង្សី ព្រម​ទាំង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ទី​ក្រុង San Jose រដ្ឋ California សំរេច​ឯកច្ឆន្ទ​គ្នា​រៀប​ចំ​កម្មវិធី​បុណ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម
រូប៖ ហ្វេសប៊ុកវត្តខេមររង្សី

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គ្រោង​នឹង​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃ​ទី៤ ខែមិថុនា នៅ​វត្តខេម​រង្ស៊ី ទីក្រុង សាន់ហូសេ (San Jose) រដ្ឋ​ កាលីហ្វ័រញ៉ា (California)។ ដោយ​ឡែក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូល​ដ្ឋាន​នៅ​កម្ពុជា​វិញ ​ក៏​នឹង​ធ្វើ​ពិធី​នេះ​ដែរ នៅ​ថ្ងៃ​អាទិត្យ​ទី៣ ខែកក្កដា ដោយ​សារ​តែ​កម្ពុជា​មាន​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃទី៥ ខែមិថុនា​ខាង​មុខ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើង​ថា ពិធី​នេះ​ធ្វើ​ឡើង​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចង​ចាំ​ថ្ងៃ​បាត់បង់​ទឹកដី ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​និង​ដើម្បី​ដាស់​ស្មារតី​ខ្មែរ​ក្រោម​ ឲ្យ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​បដិសេធ​មិន​ផ្តល់​ឲ្យ​ពួក​គេ។ អាណានិគម​និយម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ឱ្យ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត​ទាំង​ខុស​ច្បាប់ កាល​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់​តាំង​ពី​បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មក អាណានិគម​វៀតណាម​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​រំលាយ​ពូជសាសន៍​ខ្មែរក្រោម។ កត្តា​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ ចាប់​ផ្ដើម​តស៊ូ​ពលី​ជីវិត ដើម្បី​ការពារ​អត្តសញ្ញាណ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀម​ទម្លាប់ និង​ប្រពៃណី​ជាតិខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។