- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវរកការគាំទ្រមិនឲ្យវៀតណាមក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស
សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងធ្វើយុទ្ធនាការ ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ដែលកំពុងចង់សុំធ្វើសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា វៀតណាមកំពុងរំលោភសិទ្ធិមនុស្ស ជាពិសេសខ្មែរកម្ពុជាក្រោម ដែលជាម្ចាស់ស្រុក ដូច្នោះវៀតណាមនេះមិនអាចក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទេ។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
ប្រជាពលរដ្ឋនៅតែរន្ធត់ចិត្តចំពោះឃាតករឆក់យកជីវិតបណ្ឌិត កែម ឡី
2022-07-05ក្នុងគម្រប់ខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រួមទាំងប្រជាកសិករ និងព្រះសង្ឃលើកឡើងថា ពួកគាត់នៅតែគោរពស្រលាញ់ ចងចាំដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ជានិច្ច និងដិតដាមនូវក្ដីរន្ធត់ សោកស្ដាយ ចំពោះឃាតករព្រៃផ្សៃដែលឆក់យកជីវិតលោកទាំងកណ្ដាលថ្ងៃនៅក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិល នៅតែទទូចដល់រដ្ឋាភិបាលស៊ើបអង្កេតដោយឯករាជ្យតាមចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ និងឃាតកពិតប្រាកដយកដាក់ទោស ដើម្បីលុបបំបាត់អំពើនិទណ្ឌភាពក្នុងសង្គម និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ក្រុមស្ត្រីថ្ងៃសុក្រដាក់ញត្តិទៅស្ថានទូតអឺរ៉ុបសុំកិច្ចអន្តរាគមន៍ឱ្យរដ្ឋាភិបាលដោះលែងសមាជិកគ្រួសារ
2022-07-01ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាចេញតវ៉ា និងដាក់ញត្តិជូនស្ថានទូតអឺរ៉ុបប្រចាំកម្ពុជា ដើម្បីស្នើសុំឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងសមាជិកគ្រួសារពួកគាត់ដែលកំពុងជាប់ពន្ធនាគារទាំងយុត្តិធម៌ ក្រោមហេតុផលនយោបាយ។ មន្ត្រីរដ្ឋាភិបាលថា ការពឹងពាក់ស្ថានទូតបរទេសជួយអន្តរាគមន៍ និងដាក់សម្ពាធមកលើរដ្ឋាភិបាល គឺជារឿងមិនត្រឹមត្រូវនោះទេ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សជំរុញរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិឡើងវិញដោយដោះលែងសកម្មជនឱ្យចូលរួមការបោះឆ្នោត ដើម្បីបញ្ចៀសការរិះគន់ និងការដាក់សម្ពាធនានា ពីសហគមន៍អន្តរជាតិ។
មន្ត្រីរាជការម្នាក់ដែលទើបចេញពីពន្ធនាគាររឿងរិះគន់វ៉ាក់សាំងចិន ប្ដេជ្ញានឹងចូលរួមសម្ដែងមតិទាមទារសិទ្ធិសេរីភាព
អតីតមន្ត្រីរាជការម្នាក់នៅរាជធានីភ្នំពេញដែលទើបចេញពីពន្ធនាគារ បន្ទាប់ពីបានទទួលទោសពាក់ព័ន្ធនឹងរឿង រិះគន់ការចាក់វ៉ាកសាំងចិន ប្ដេជ្ញាថានឹងបន្តបញ្ចេញមតិតាម បណ្ដាញសង្គមហ្វេសប៊ុក និងរិះគន់ថ្នាក់ដឹកនាំណា ដែលធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដោយអយុត្តិធម៌ ។ ការប្តេជាចិត្តនេះ ធ្វើឡើងបន្ទាប់ពីលោកឈឺចាប់ ដែលអាជ្ញាធរចាប់ខ្លួនលោកដាក់ពន្ធនាគារយៈពេល១ឆ្នាំ និងត្រូវលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ។ សង្គមស៊ីវិល យល់ឃើញថា ការចាប់ខ្លួនលោក យន្ត ដានី ជាការរំលោភសិទ្ធិ និងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
វីដេអូដែលគេមើលច្រើនជាងគេ
- “ប្រសិនលោកនាយករដ្ឋមន្ត្រីបបួលស្បថ ខ្ញុំក៏ហ៊ានស្បថដែរ...”
- អាជ្ញាធរមិនគួរផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិចិន ដែលពាក់ព័ន្ធរឿងពុករលួយទ្រង់ទ្រាយធំ
- "វិធីដោះស្រាយ វិបត្តិទំនិញ និងសាំងឡើងថ្លៃ "
- តើអ្នកណានៅពីក្រោយ ការសម្លាប់ អ្នកស្រី ពិសិដ្ឋ ពីលីកា
- នាទីវេទិកាអ្នកស្តាប់៖ រម្លឹកព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ១៩៩៧ និងឃាតកម្មលើបណ្ឌិត កែម ឡី
រឿងដែលគេអានច្រើនបំផុត

- សមត្ថកិច្ចរាជធានីភ្នំពេញដាក់កម្លាំងបង្ក្រាបដោយហិង្សាលើក្រុមស្រី្តកូដករណាហ្គាវើលដ៍កាន់តែខ្លាំង
- តុលាការព្រមានលោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ
- ស្ថាប័នស្រាវជ្រាវអាមេរិកថា ក្រុងវ៉ាស៊ីនតោនមិនគួរឱបក្រសោបរបបលោក ហ៊ុន សែន ឡើយ
- ជនពុករលួយ និងជាប់ឃុំនៅចិនក្លាយជាអ្នកការទូតខ្មែរ
- ពលរដ្ឋ និងអ្នកវិភាគ រិះគន់អាជ្ញាធរដែលប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីឪពុក