ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​មុខ UN នៅ​បូរី​ញូវយ៉ក ទាមទារ​វៀតណាម​ឱ្យ​ដោះលែង​ខ្មែរ​ក្រោម​កំពុង​ជាប់​ឃុំ

ដោយ យ៉ង ចាន់តារា
2024.04.19
ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​មុខ UN នៅ​បូរី​ញូវយ៉ក ទាមទារ​វៀតណាម​ឱ្យ​ដោះលែង​ខ្មែរ​ក្រោម​កំពុង​ជាប់​ឃុំ ខ្មែរ​ក្រោម​ប្រមាណ ១០០នាក់ រួម​​ទាំង​ព្រះសង្ឃ​ផង ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​ថ្មីៗ នេះ។
Photo: RFA

ក្រុម​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១០០នាក់ ដែល​រួម​មាន​ទាំង​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ មេសា ដើម្បី​តវ៉ា​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​ថ្មីៗ នេះ។

ការ​ជួបជុំ​សម្ដែង​មតិ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​សន្និសីទ​លើក​ទី២៣ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​របស់​ជនជាតិ​ដើម​ភាគ​តិច (PFII 23) ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៦ មេសា នៅ​បូរី​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក។

សូម​ចុច​លើ​រូបថត​នេះ ដើម្បី​មើល​រូប​មួយ​ចំនួន​ផ្សេង​ទៀត៖

Khmer_Krom_Demonstration_in_New_York_041924_6.jpg
ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ រូប៖ RFA/2024-04-19

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។