បទសម្ភាសន៍៖ អ្នកសារព័ត៌មាន​អនឡាញ (online) ភាគច្រើន​ថា ការងារ​របស់​ពួក​គេ​គ្មាន​សុវត្ថិភាព

ដោយ សុជីវី
2022.05.02
Share on WhatsApp
Share on WhatsApp
បទសម្ភាសន៍៖ អ្នកសារព័ត៌មាន​អនឡាញ (online) ភាគច្រើន​ថា ការងារ​របស់​ពួក​គេ​គ្មាន​សុវត្ថិភាព (រូប​ឯកសារ) លោក អ៊ិត សុធឿត នាយក​ស្ដីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ពិធី​ប្រកាស​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ គេផ្ដល់ឱ្យ

អង្គការ​ផ្នែក​សារព័ត៌មាន​រក​ឃើញ​ថា អ្នកសារព័ត៌មាន​នៅ​តាម​បណ្ដាញ​អ៊ិនធើរណិត (Internet) ឬ​អនឡាញ (online) ភាគច្រើន​អះអាង​ថា​ពួក​គេ​ជួប​បញ្ហា​ប្រឈម ដែល​ធ្វើ​ឱ្យ​ការងារ​របស់​ពួក​គេ​គ្មាន​សុវត្ថិភាព គឺ​អាច​ប្រឈម​នឹង​ការ​យាយី ការ​បៀតបៀន ការ​ដក​អាជ្ញាប័ណ្ណ និង​ជាប់​បណ្ដឹង​ទៅ​តុលាការ​ពី​បទ​ព្រហ្ម​ទណ្ឌ​ជា​ដើម។

បន្ថែម​ពី​នេះ​ពួកគេ​ក៏​បារម្ភ​ថា អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធើរណិត​ជាតិ ក៏​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​សារ​ព័ត៌មាន។

សូម​អញ្ជើញ​លោក​អ្នកនាង​ចុចស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយ លោក អ៊ិត សុធឿត នាយក​ស្ដីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អំពី​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា ឬ​ឌីជីថល​នេះ...

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។