ប័ណ្ណសារព័ត៌មាន
2023-05-31
សាលាដំបូងខេត្តរតនគិរី បានដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ គឺលោក ញិល ភាព និងលោក ថាន់ ហាច ឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីពួកលោកធ្វើលិខិត និងថតវីដេអូ និយាយទម្លាក់កំហុសលើខ្លួនឯង ដែលផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មាន ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ។
2023-05-29
ក្រុមប្រជាកសិករ និងសកម្មជនសង្គមមួយចំនួន លើកឡើងស្រដៀងគ្នាថា លោក ថេង សាវឿន និងសហការីពីរនាក់ទៀតរបស់លោក ដែលសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ គឺដោយសារតែរងសម្ពាធណាមួយ ជាជាងធ្វើឡើងចេញពីចិត្តរបស់ពួកគេ។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលការយល់ឃើញបែបនោះ។
2023-05-28
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ទៀតគឺឈ្មោះ ញ៉ិល ភាព និង ឈ្មោះថាន់ ហាច បានសរសេរលិខិតដោយដៃរួមគ្នាសុំទោស លោក ហ៊ុន សែន និងលោក ស ខេង ព្រមទាំងទទួលកំហុសដូចការចោទប្រកាន់ពីសមត្ថកិច្ចដើម្បីជាថ្នូររួចពីការឃុំខ្លួន។
2023-05-28
កូដករណាហ្គាវើលដ៍ (Nagaworld) លើកឡើងថា រដ្ឋាភិបាលគួរ តែលុបចោលច្បាប់បាតុកម្មដោយសន្តិវិធី ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញការធ្វើកូដកម្ម។ ការលើកឡើងនេះដោយសារតែ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមេដឹកនាំ និងសមាជិកសហជីពឲ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2023-05-27
លោក ថេង សាវឿន គឺជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មម្នាក់ដែលលះបង់ពេលវេលា និងក្តីសុខផ្ទាល់ខ្លួន ដើម្បីធ្វើការងារលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ប្រជាកសិករ និងយុត្តិធម៌សង្គម។ បើទោះបីជាកិច្ចការងាររបស់លោក ថេង សាវឿន ធ្វើឲ្យប្រជាកសិករ គោរពស្រលាញ់រូបលោកក្តី ក៏ប៉ុន្តែសកម្មភាពរបស់សកម្មជនសិទ្ធិមនុស្សរូបនេះ ទំនងជាបន្លាក្នុងក្រសែភ្នែករបស់ក្រុមអ្នកកាន់អំណាច ទើបបានជាសមត្ថកិច្ច និងតុលាការ ចាប់ឃុំខ្លួនលោក និងសហការីពីរនាក់របស់លោកដាក់ក្នុងពន្ធនាគារ ពីបទញុះញង់ និងរួមគំនិតក្បត់។ តើលោក ថេង សាវឿន មានប្រវត្តិការងារដូចម្ដេចខ្លះ និងមានជោគវាសនាបែបណានៅពេលជាប់ឃុំក្នុងកាលៈទេសៈនេះ?
2023-05-25
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ។
2023-05-25
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមទៅពិនិត្យស្ថានភាពខ្មែរកម្ពុជាក្រោមដែលរស់នៅលើទឹកដីកំណើត។ សំណើនេះធ្វើឡើងបន្ទាប់ពី វៀតណាមបន្តអះអាងថា អាជ្ញាធរមិនបានរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។
2023-05-25
អ្នកស្រី ភ្លឹក ភារម្យ គឺជាស្ត្រីជនជាតិដើមពូនង ឬព្នង ដែលចូលរួមយ៉ាងសកម្មក្នុងការពារធនធានធម្មជាតិ លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច បង្រៀនភាសា និងអក្សរ ដល់សហគមន៍ខ្លួនផងដែរ។ បន្ថែមពីនេះអ្នកស្រី ភ្លឹក ភារម្យ ហ៊ានតវ៉ាជាមួយឈ្មួញ និងមន្ត្រីពុករលួយដែលគប់គិតអនុញ្ញាតឱ្យឈ្មួញយកដីសហគមន៍ជនជាតិដើមភាគតិចក្នុងសហគមន៍ផ្ទាល់ និងសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀត។
2023-05-22
មន្ត្រីអង្គការសង្គមស៊ីវិលថា ការបន្តឃាត់ខ្លួនលោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ដោយមិនមានការចោទប្រកាន់ពីតុលាការ ឬក៏ដោះលែងឱ្យមានសេរីភាព គឺជាការរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិជនត្រូវបានឃាត់ខ្លួន។ ក្រុមគ្រួសារទាមទារឱ្យសមត្ថកិច្ចខេត្តរតនគិរី អនុញ្ញាតឱ្យពួកគេបានជួបសាច់ញាតិ ដើម្បីបានដឹងសុខទុក្ខ។ ដោយឡែក ក្រុមប្រជាកសិករជាង២០០នាក់ នៅតែបន្តទាមទារឱ្យអាជ្ញាធរដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកឱ្យមានសេរីភាពមកវិញដោយឥតលក្ខខណ្ឌ។
2023-05-21
នគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំរឿងលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ ទៅដល់ដៃអយ្យការសាលាដំបូងខេត្តរតនគិរីហើយ នៅថ្ងៃទី២០ ខែឧសភា ស្របពេលតំណាងកសិករបន្តនាំគ្នាតវ៉ា សុំឲ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកមកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ក៏បន្តស្នើឱ្យសមត្ថកិច្ចដោះលែង លោក ថេង សាវឿន និងសហការីរបស់លោកដែរ ព្រោះសមាគមសម្ព័ន្ធសហគមន៍កសិករ គ្រាន់តែ ធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិកសិករតែប៉ុណ្ណោះ ដោយមិនបានធ្វើបដិវត្តកសិករ ដូចក្រសួងមហាផ្ទៃចោទប្រកាន់នោះឡើយ។
2023-05-20
កម្លាំងនគរបាលខេត្តរតនគិរី មិនទាន់អនុញ្ញាតឱ្យមេធាវីរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានជួបពិភាក្សាជាមួយលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់នៅឡើយទេ បន្ទាប់ពីបានឃាត់ខ្លួនចាប់ពីថ្ងៃទី១៧ ខែឧសភា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យសមត្ថកិច្ច ខេត្តរតនគិរីដោះលែងលោក និងសហការីឱ្យមានសេរីភាពវិញជាបន្ទាន់។
2023-05-20
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក ថេង សាវឿន និងសហការី២នាក់ទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
2023-05-19
អតីតក្រុមយុវជនខ្មែរថាវរៈ មិនរំពឹងតុលាការកំពូលផ្ដល់យុត្តិធម៌ជូនពួកគាត់នោះទេ ពីព្រោះពួកគាត់សង្កេតឃើញថា ចៅក្រមជំនុំជម្រះមិនបានបំពេញតួនាទីដោយឯករាជ្យ ។ ការលើកឡើងរបស់ពួកគាត់បែបនេះ គឺបន្ទាប់តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ហើយគ្រោងនឹងប្រកាសសាលដីកានៅចុងខែនេះ។
2023-05-19
លោកស្រី ម៉ម សុវឌ្ឍិន គឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីរងគ្រោះជាច្រើននាក់កំពុងតស៊ូទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ដ៏មានឥទ្ធិពល គោរពសិទ្ធិការងារ និងផ្ដល់យុត្តិធម៌ជូនក្រុមកូដករណាហ្គាវើលដ៍។ នាងប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយការងារពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ដោយមិនខ្លាចនឿយហត់ និងការគំរាមកំហែងឡើយ។ តើលោកស្រីមានប្រវត្តិតស៊ូបែបណាខ្លះ?
2023-05-18
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ស្នងការនគរបាលខេត្តរតនគិរី បាននាំខ្លួនប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២នាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច ពីស្នងការខេត្តក្រចេះទៅកាន់ខេត្តរតនគិរីវិញហើយ។