តុលាការ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់ ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ

ដោយ ម៉ៅ សុធានី
2021-09-23
Share
តុលាការ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់ ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ រូបសំណាកតំណាងខេត្តក្រចេះ
រូប៖ ហ្វេសប៊ុកសាលាខេត្តក្រចេះ

សាលាដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី១៩ ខែកញ្ញា បាន​ចោទ​ប្រកាន់​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ អាយុ ៧៥ឆ្នាំ ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ ២នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា​ឲ្យ​ដឹង​ថា ជន​សង្ស័យ​នោះ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ រង់ចាំ​សវនាការ​កាត់​ក្តី។ ក្រោយ​ពី​បាន​ស៊ើប​អង្កេត និង​សាកសួរ​កុមារ​រង​គ្រោះ​មក ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៅ​ខេត្ត​ក្រចេះ បាន​រក​ឃើញ​ថា ជន​សង្ស័យ​ដែល​ជា​ម្ចាស់​សណ្ឋាគារ​ក្នុង​ខេត្ត​នេះ ពិត​ជា​បាន​ជួញ​ដូរ​ផ្លូវ​ភេទ និង​រំលោភ​កុមារ​រង​គ្រោះ​ទាំង​ពីរ​នាក់​មែន ខណៈ​ពួក​គេ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នោះ។

អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) កំពុង​ផ្តល់​កិច្ច​គាំពារ​ដល់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល