សមត្ថកិច្ច​​បញ្ជូន​​មនុស្ស​​៤​​នាក់​ទៅ​​តុលាការ​​ពាក់ព័ន្ធ​ការ​​ដឹក​​ជញ្ជូន​​គ្រឿង​ញៀន​​ឆ្លង​ដែន

ដោយ សេក បណ្ឌិត
2021-08-28
Share
សមត្ថកិច្ច​​បញ្ជូន​​មនុស្ស​​៤​​នាក់​ទៅ​​តុលាការ​​ពាក់ព័ន្ធ​ការ​​ដឹក​​ជញ្ជូន​​គ្រឿង​ញៀន​​ឆ្លង​ដែន ជនសង្ស័យជនជាតិ​ចិន ៣​នាក់ និង​ខ្មែរ​ម្នាក់ ត្រូវបានបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី២៨ ខែ​សីហា ពាក់ព័ន្ធ​​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​​ឆ្លង​ដែន​​ពី​អាហ្វ្រិក​​ខាង​ត្បូង (South Africa) ​ចូល​​មក​​កម្ពុជា កាល​ពីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០២១។
រូប៖ នគរបាលជាតិ

សមត្ថកិច្ចបាន​បញ្ជូន​ជនជាតិ​ចិន ៣​នាក់ និង​ខ្មែរ​ម្នាក់ ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី២៨ ខែ​សីហា មិ្សលមិញ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​អាហ្វ្រិក​ខាង​ត្បូង (South Africa) ​ចូល​មក​កម្ពុជា។

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី១៩ ខែសីហា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​គយ និង​រដ្ឋាករ​ប្រចាំ​ឃ្លាំង​ទំនិញ (CARGO) នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​ ដែល​ផ្ញើ​ពី​ទីក្រុង ចូហេនណេសប៉ើក​(JOHANNESBURG)​ ប្រទេស​​អាហ្វ្រិក​ខាងត្បូង ចូល​មក​​កម្ពុជា​ តាម​រយ​:​ក្រុមហ៊ុន ឌី​អេច​អិល (DHL)។ កញ្ចប់​បញ្ញើ​នោះ បាន​​បង្កប់​​លាក់​​សារធាតុ​ញៀន​​(​រាវ​)​​ប្រភេទ​ កេ​តា​មីន​ (KETAMINE​ )​ ក្នុង​ដប​ជ័រ​ពណ៌​ស​ ម៉ាក​អាឡូ ជែល (ALOE​ GEL) ចំនួន​​ ៦០​​ដប។

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បន្ត​ការ​ស៊ើបអង្កេត​ឈាន​ទៅ​បង្ក្រាប​និង​​ចាប់​ខ្លួន​មនុស្ស​ចំនួន ៤​នាក់ និង​​​សារធាតុ​ញៀន​ កេតាមីន​(KETAMIE)​ ៦០ដប ទម្ងន់ ​៥ គីឡូក្រាម នៅ​ចំណុច​មុខ​ផ្ទះ​មួយ ស្ថិត​នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៥ ខែសីហា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល