តុលាការ​ក្រុង​ភ្នំពេញ​បន្តសាកសួរ​យុវជន​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា ក្នុង​បទ​ចោទ​ថ្មី «រួមគំនិតក្បត់»​

ដោយ អាស៊ីសេរី
2021-09-08
Share
តុលាការ​ក្រុង​ភ្នំពេញ​បន្តសាកសួរ​យុវជន​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា ក្នុង​បទ​ចោទ​ថ្មី «រួមគំនិតក្បត់»​ រថយន្តមណ្ឌលអប់រំកែប្រែទី២បានដឹកកញ្ញា ឡុង គន្ធា មកកាន់តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបន្តសាកសួរសកម្មជនចលនា​មាតាធម្មជាតិកញ្ញា ឡុង គន្ធា ពាក់ព័ន្ធនឹងបទចោទថ្មី «រួមគំនិតក្បត់»

ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញាមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅ សកម្មជនបរិស្ថាន រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា មកចោទសួរម្តងម្នាក់ៗ ជុំវិញបទចោទប្រកាន់ថ្មីនេះ។ តុលាការក្រុងភ្នំពេញបានបញ្ចប់ការសាកសួរកញ្ញា ឡុង គន្ធា នៅ​ប្រមាណជាម៉ោង ១១ និង៤៥ នាទី ថ្ងៃដដែល។

ជុំវិញព័ត៌មានពិស្តារ សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាការផ្សាយរបស់​អាស៊ីសេរីនៅយប់​នេះ កុំបីខាន។

សូមអរគុណ!!!

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ណាចាន់ដា
ណាចាន់ដា says:
Sep 08, 2021 04:19 PM

ប្រៀបទៅរបបប៉ុលពត​ បើគេចេាតថាក្បត់​​នឹងត្រូវស្លាប់ទាំងពូជ។ អំពើសែនឃេាឃៅ!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល