ប័ណ្ណសារព័ត៌មាន
2023-06-01
អតីតក្រុមយុវជនខ្មែរថាវរៈរិះគន់តុលាការកំពូល ដែលតម្កល់បទចោទញុះញង់លើពួកគាត់នោះថា ជាការគំរាមកំហែងដល់សកម្មជនដែលចូលរួមលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីអង្គការសង្គមស៊ីវិលសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
2023-05-26
អធិការរងនគរបាលស្រុកកូនមុំម្នាក់ ត្រូវបានព្យួរការងារ កាលពីពេលថ្មីៗ នេះ ពីបទចោទប្រកាន់ថា បានចាត់ចែងកន្លែងជល់មាន់នៅផ្ទះលោកផ្ទាល់ ដែលជាទង្វើខុសច្បាប់។
2023-05-25
ក្រុមពលរដ្ឋមកពីតាមបណ្ដាខេត្ត បន្តប្រមូលផ្ដុំគ្នានៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីរបស់លោកទាំងពីរនាក់ ឱ្យមានសេរីភាពវិញ។ ចំណែកពលរដ្ឋខ្លះទៀត ត្រូវបានអាជ្ញាធរគំរាមកំហែងមិនឱ្យឡើងភ្នំពេញដើម្បីចូលរួមការតវ៉ានេះ។
2023-05-25
ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តនានា នៅតែបន្តការតវ៉ានៅតាមក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំអន្តរាគមន៍ដោះលែងលោក ថេង សាវឿន និងសហការីឱ្យមានសេរីភាពវិញ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតវ៉ារបស់ពលរដ្ឋទាំង៣រយនាក់អាចបញ្ជាក់ពីស្អាតស្អំរបស់លោក ថេង សាវឿន ដែលថា លោកគ្មានគំនិតផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះឡើយ។
2023-05-25
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា សម្រេចផ្ដន្ទាទោសថ្នាក់ដឹកនាំសហជីព និងអតីតបុគ្គលិកណាហ្គាវើលដ៍ (Naga World) ៧នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
2023-05-22
តុលាការខេត្តរតនគិរីសម្រេចឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២រូប គឺលោក ញិល ភាព និងលោក ថាន់ ហាច ដោយចោទចំនួនពីរករណី គឺបទញុះញង់ និងរួមគំនិតក្បត់។
2023-04-24
តុលាការអាមេរិកក្នុងរដ្ឋហ្លរីដា (Florida) កាលពីថ្ងៃសុក្របានបញ្ចប់សវនាការផ្ទៀងផ្ទាត់ភស្តុតាងលើមន្ត្រីជាន់ខ្ពស់កម្ពុជា គឺលោក គ្រី ម៉ះផល ពាក់ព័ន្ធនឹងការបន្លំឯកសារ ដើម្បីអាចនាំចូលសត្វស្វាមកអាមេរិក។ ក្នុងសវនាការមេធាវីការពារក្ដីឱ្យលោក គ្រី ម៉ះផល បានផ្តល់អំណះអំណាងការពារមិនឱ្យតុលាការប្រើប្រាស់ភស្តុតាង ដែលអាជ្ញាធរអាមេរិករឹបអូសបាន ក្នុងពេលឃាត់ខ្លួនលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
2023-04-21
តុលាការអាមេរិកក្នុងរដ្ឋហ្លូរីដា (Florida) បានចាប់ផ្តើមដំណើរការបើកសវនាការលើរូបមន្ត្រីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងការបន្លំឯកសារ ដើម្បីអាចនាំចូលសត្វស្វាមកអាមេរិក ដើម្បីធ្វើការពិសោធន៍។ ក្នុងសវនាការនេះ មានការដេញដោលលើភស្តុតាងបន្ថែម ដែលបានរឹបអូសពីលោក គ្រី ម៉ះផល ពេលអាជ្ញាធរអាមេរិកឃាត់ខ្លួនលោក កាលពីខែវិច្ឆិកាកន្លងទៅ។
2023-04-21
តុលាការក្រុងម៉ាអាម៊ី ក្នុងរដ្ឋហ្លូរីដា នៅសហរដ្ឋអាមេរិក គ្រោងបើកសវនាការជាលើកដំបូង ករណីមន្ត្រីជាន់ខ្ពស់ខ្មែរមួយរូបនៃក្រសួងកសិកម្ម គឺលោក គ្រី ម៉ះផល ពីបទជួញដូរសត្វស្វាក្តាមខុសច្បាប់ នៅថ្ងៃសុក្រ ទី២១ ខែមេសានេះ វេលាម៉ោង ៩ព្រឹក។ តុលាការនឹងសម្រេច ថាតើភស្តុតាងដាក់បន្ទុកលើមន្ត្រីជាន់ខ្ពស់ខ្មែររូបនេះ គួរធ្វើឡើងជាសាធារណៈ ឬបិទទ្វារ តាមការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក គ្រី ម៉ះផល។
2023-04-10
មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់ រិះគន់ការអនុញ្ញាតឱ្យចៅក្រុម និងព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍ អាចពន្យារពេលចូលនិវត្តន៍រហូតដល់អាយុ ៦៥ឆ្នាំ។ ការរិះគន់នេះ ដោយសារពួកគេព្រួយបារម្ភថា នឹងធ្វើឱ្យបាត់បង់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ ដែលមានទឹកចិត្ត និងឆន្ទៈពិតប្រាកដ ចង់ចូលបំពេញការងារធ្វើជាចៅក្រម ឬព្រះរាជអាជ្ញា ដើម្បីជួយកែប្រែ និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
2023-04-07
អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ ដែលត្រូវជាប់ពន្ធនាគារជាង ១០ឆ្នាំក្នុងរឿងក្ដីឃាតកម្មនោះ ពេលនេះត្រូវបានលើកលែងទោសវិញហើយ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមេសា។
2022-12-20
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ សម្រេចប្រគល់សិទ្ធិឱ្យមេធាវីការពារក្ដីរបស់លោកប្ដឹងសាទុក្ខទៅតុលាការកំពូលករណីលោកចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និងគ.ជ.បក្នុងសំណុំរឿងបរិហារកេរ្តិ៍។
2022-12-13
តុលាការខេត្តឧត្តរមានជ័យឃុំខ្លួនពលរដ្ឋ ៧នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែធ្នូ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
2022-12-08
សាលាដំបូងរាជធានីភ្នំពេញនៅ ព្រឹកថ្ងៃទី៨ ធ្នូ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងសកម្មជននិងថ្នាក់ដឹកនាំគណបក្សប្រឆាំង ៣៩នាក់ ដោយការស្ដាប់សេចក្ដីសន្និដ្ឋានបញ្ចប់លើអង្គសេចក្ដី។ ជាមួយគ្នានេះជនជាប់ឃុំស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឱ្យបានសេរីភាពវិញដោយឥតលក្ខខណ្ឌ។
2022-11-26
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនខ្លួន ប្រធានសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស (ម២) នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយការសាកសួររយៈពេលខ្លី។ សមត្ថកិច្ចបានចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ឡើងវិញនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ក្រោយកញ្ញាវិលត្រឡប់ពីចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី ដោយចោទប្រកាន់ថា ស្ត្រីមេដឹកនាំសហជីពរួបនេះ គេចវេសពីការត្រួតពិនិត្យរបស់តុលាការ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលរិះគន់ចំណាត់ការរបស់តុលាការនេះថា ជាការធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិសហជីព។