- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យទៅគណៈកម្មាធិការព្រំដែនតាមលទ្ធភាព
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ព្រមបង់ប្រាក់ឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា តាមលទ្ធភាព ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក និងសកម្មជនពីរនាក់ទៀត ត្រូវសងការខូចខាត ចំនួន ១០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹម ១ខែ។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន អាចប្រឈមនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ តាមឧក្រិដ្ឋកម្ម ដែលលោក ហ៊ុន សែន បានប្រព្រឹត្តចាប់ពីទសវត្សរ៍ទី៨០ រហូតមក
2025-03-12ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហម អាចនឹងប្រឈមជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលលោក ហ៊ុន សែន បានប្រព្រឹត្តក្នុងរយៈពេលជាងបួនទសវត្ស ចាប់តាំងពីទសវត្សរ៍ទី៨០ រហូតដល់បច្ចុប្បន្ន។
អ្នកឃ្លាំមើលថា ព្រះមហាក្សត្រគួរតែជំរុញឱ្យអ្នកនយោបាយបក្សកាន់អំណាច ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស
2025-03-12ការលើកឡើងនេះ ស្របដែលរដ្ឋាភិបាលកំពុងត្រៀមរៀបចំព្រះរាជពិធីបួងសួង របស់ព្រះមហាក្សត្រ នៅមុខប្រាសាទអង្គរវត្ត នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីសុំសេចក្ដីសុខចម្រើនដល់ប្រជារាស្ត្រខ្មែរ។
តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំឪពុក លោក ស៊ន តារា នៅថ្ងៃទី២១ ខែមីនា
តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២១ ខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលសង្ឃឹមថា តុលាការកំពូលនឹងសម្រេចសេចក្ដីដោយផ្អែកលើការពិត និងមិនលំអៀងទៅគណបក្សកាន់អំណាច។











