អូស្ត្រាលី​ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​

ដោយ មាន ឫទ្ធិ
2022.01.27
Share on WhatsApp
Share on WhatsApp
អូស្ត្រាលី​ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ (រូប​ទី២ ពីខាង​ឆ្វេង) លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី និង​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២២។។
រូប៖ ស្ថានទូតអូស្ត្រាលី

អូស្ត្រាលី (Australia) ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី និង​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) មាន​ប្រសាសន៍​ថា អូស្ត្រាលី​រីករាយ​រង់ចាំ​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។ ដោយ​រំឭក​ឡើង​វិញ​ពី​សមិទ្ធផល​ជាច្រើន​ដែល​អូស្ត្រាលី និង​កម្ពុជា​សម្រេច​បាន​រួមគ្នា​ក្នុងរយៈពេល ៧០ឆ្នាំ​ចុង​ក្រោយ​នេះ លោក​គូស​បញ្ជាក់​ថា អូស្ត្រាលី​រីករាយ​រង់ចាំ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​ជាមួយ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត។

កម្ពុជា និង​អូស្ត្រាលី ប្រារព្ធ​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៅ​ក្នុង​ឆ្នាំ២០២២ នេះ។ លោក ប៉ាប្លូ កាង កត់សម្គាល់​ថា អូស្ត្រាលី​កំពុង​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព និង​រក្សា​ស្ថិរភាព និង​លទ្ធិ​ប្រជាធិបតេយ្យ។

អូស្ត្រាលី​បាន​ចូលរួម​ចំណែក​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​អប់រំ កសិកម្ម និង​ការ​ជួយ​នាំ​មក​នូវ​សន្តិភាព​ដល់​កម្ពុជា​កាលពី​ឆ្នាំ១៩៩១។ ចាប់តាំង​ពីឆ្នាំ១៩៩៤មក អូស្ត្រាលី​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ៩៤៥នាក់ ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី។ និស្សិត​កម្ពុជា​ប្រមាណ​ ២១.៨០០នាក់ បាន​ចុះឈ្មោះ​សិក្សា​នៅ​អូស្ត្រាលី​តាម​កម្មវិធី​ផ្សេងៗ។ ក្រៅ​ពី​នេះ ជនជាតិ​អូស្ត្រាលី​ ជាង ៦៦.០០០នាក់ មាន​ដើម​កំណើត​ខ្មែរ និង​កំពុង​ចូលរួម​ចំណែក​ជា​ខ្លាំង​ដល់​លទ្ធិប្រជាធិបតេយ្យ ពហុ​វប្បធម៌​នៅ​អូស្ត្រាលី។ ទន្ទឹម​នឹង​នេះ អូស្ត្រាលី​ក៏បាន​ជួយ​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​អស់​រយៈពេល​ជាយូរមកហើយ ជាពិសេស​ក្នុងអំឡុងពេល​មាន​ជំងឺរាតត្បាត​សាកល​កូវីដ១៩។ អូស្ត្រាលី​បាន​ផ្តល់​ថវិកា​ចំនួន​ ៣៥,៧​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការ​ទទួល​បាន​វ៉ាក់សាំង និង​ជួយ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​នៅ​កម្ពុជា។ ក្នុង​នោះ​វ៉ាក់សាំង ហ្វៃហ្សឺរ-បាយអូអេនថិក (Pfizer-BioNtech) ចំនួន​ ,៣៥​លាន​ដូស គឺ​ជា​ជំនួយ​របស់​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល