ពលរដ្ឋ​ខ្មែរ​និង​ចាម​​ប៉ះទង្គិច​ជាមួយ​​វៀតណាម​នៅ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ

ដោយ ម៉ម មុនីរតន៍
2015.05.31
ព្រំដែន ត្បូងឃ្មុំ ៦២០ សកម្មភាព​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​ប៉ូលិស​ព្រំដែន​វៀតណាម នៅ​ចំណុច​ភូមិ​ជើង ឃុំ​ជា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។
RFA/Uon Chhin

ប្រជាពលរដ្ឋ​ខ្មែរ រួម​និង​ជនជាតិ​ចាម ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ការពារ​ព្រំដែន​វៀតណាម និង​ពលរដ្ឋ​វៀតណាម មួយ​រយៈ​ពេល​ខ្លី នៅ​ចំណុច​ដី​មាន​ជម្លោះ ១៦​ហិកតារ នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ការ​ប៉ះទង្គិច​នេះ​កើត​ឡើង​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ និង​ចាម ប្រមាណ ៥០០​នាក់ នាំ​គ្នា​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​មាន​ជម្លោះ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​ព្រំដែន​ខ្មែរ-​វៀតណាម ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ដែល​ជា​តំបន់​មាន​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ហើយ​ខាង​ភាគី​វៀតណាម រារាំង​មិន​ឲ្យ​ចូល​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ខាង​ភាគី​ខ្មែរ​បាន​ព្យាយាម​បុក​ទម្លុះ​របាំង​របស់​ភាគី​វៀតណាម ដែល​មាន​យោធា​វៀតណាម ឈរ​ការពារ រួម​ទាំង​ពលរដ្ឋ​វៀតណាម សរុប​ប្រមាណ ៥០០​នាក់​ដែរ។

ពលរដ្ឋ​ខ្មែរ​និង​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ដី​ដែល​ខាង​វៀតណាម ហាមឃាត់​មិន​ឲ្យ​ភាគី​ខ្មែរ​ចូល​នោះ គឺ​ជា​ដី​ខ្មែរ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​ជុំវិញ​ដី​មាន​ជម្លោះ​នេះ​ទេ។

ប៉ូលិស​ព្រំដែន​ខ្មែរ​អន្តរាគមន៍​ខ្លាច​ពលរដ្ឋ​ខ្មែរ​ប៉ះទង្គិច​ខ្លាំង​ជាមួយ​ប៉ូលិស​ព្រំដែន​វៀតណាម នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។
ប៉ូលិស​ព្រំដែន​ខ្មែរ​អន្តរាគមន៍​ខ្លាច​ពលរដ្ឋ​ខ្មែរ​ប៉ះទង្គិច​ខ្លាំង​ជាមួយ​ប៉ូលិស​ព្រំដែន​វៀតណាម នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។
RFA/Uon Chhin

 

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ តាម​ការ​សាកសួរ​របស់​លោក យាង សុជាមេត្តា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។