ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ធ្វើបាតុកម្មទាមទារលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ
ដោយ សេក បណ្ឌិត
2023.03.31
2023.03.31
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នាធ្វើបាតុកម្មដោយអហិង្សា នៅខាងមុខអគារក្រសួងការបទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។

ក្រៅពីនេះ ពលរដ្ឋទាំងនោះ ស្នើសុំដល់រដ្ឋាភិបាលអាមេរិក និងក្រុមប្រទេសប្រជាធិបតេយ្យ ដាក់សម្ពាធលើលោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយទាំងអស់ឲ្យនៅក្រៅឃុំ ព្រមទាំងរៀបចំការបោះឆ្នោតសកលនៅខែកក្កដាខាងមុខ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
