លោក ហ៊ុន សែន ស្នើ​តុលាការ​ដក​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី

ដោយ អាស៊ីសេរី
2021-09-20
Share
លោក ហ៊ុន សែន ស្នើ​តុលាការ​ដក​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ស្ថាប័ន​តុលាការ​ពិនិត្យ​ពិចារណា​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​លោក បណ្ឌិត សេង សារី។ លោក ហ៊ុន សែន ស្នើ​ឡើង​នៅ​ថ្ងៃ​ទី​២០ កញ្ញា នេះ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក ដោយ​លោក​អះអាង​ថា បាន​យល់​ពី​គោល​បំណង​បណ្ឌិត សេង សារី ជុំវិញ​​​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។

លោក ហ៊ុន សែន ក៏​ស្នើ​ដល់​ក្រុម​គ្រួសារ​បណ្ឌិត សេង សារី កុំ​មាន​ការ​ព្រួយ​បារម្ភ និង​លើក​ទឹក​ចិត្ត​លោក​បណ្ឌិត សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ​និង​វិភាគ​បញ្ហា​សង្គម​បន្ត​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន ​កាល​ពី​ថ្ងៃទី​១៧​ ខែ​កញ្ញា ​បាន​ឆ្លៀត​ប្រើប្រាស់​កម្មវិធី​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ ដើម្បី​ប្រើ​ភាសា​ជេរប្រមាថ​ និង​គំរាម​កំហែង​អ្នកវិភាគ​នយោបាយ​ពីរ​រូប​គឺ​បណ្ឌិត មាស នី ​និង​បណ្ឌិត សេង សារី។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ ​បាន​ប្រកាស​​តាម​​ចាប់​ខ្លួន​បណ្ឌិត សេង សារី​ ដោយ​សារ​អ្នក​វិភាគ​រូប​នេះ​បាន​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​​នេះ​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល