ជប៉ុន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​សំរាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ​ទេ

ដោយ ម៉ៅ សុធានី
2023.03.29
Share on WhatsApp
Share on WhatsApp
ជប៉ុន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​សំរាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ​ទេ ពលរដ្ឋទៅបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពីថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ​២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន និង​ផ្តល់​សម្ភារៈ​នានា​សំរាប់​ការ​បោះឆ្នោត ព្រមទាំង​ផ្តល់​ជំនួយ​ថវិកា សំរាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ​ទេ។

ការ​ចុះផ្សាយ​របស់​ខេបូឌានេស អនឡាញ (Cambodianess.com) ជា​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា ឲ្យ​ដឹង​ថា ទោះបី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ប្រកាស​សម្រេច​ជា​ផ្លូវការ​ក៏ដោយ ក៏​ស្ថានទូត​ជប៉ុន កំពុង​ពិចារណា​បញ្ជូន​អ្នក​ទៅ​ពិនិត្យមើល​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ នៅ​កន្លែង​បោះឆ្នោត​មួយ​ចំនួន ជា​ភ្ញៀវ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ។

ក្រៅ​តែ​ពី​រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ជំហរ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ រដ្ឋាភិបាល​បារាំង (France) អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine) ក៏​នៅ​មិនទាន់​បញ្ជាក់​ថា តើ​ប្រទេស​ទាំងនោះ​នឹង​បញ្ជូន ឬ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត មក​កម្ពុជា​នៅ​ឡើយ​ដែរ ទោះបីជា​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​នេះ​ក៏ដោយ។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើសុំ​ដល់​សហភាព​អឺរ៉ុប ឲ្យ​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត សំរាប់​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​ឆ្លើយ​តប​នៅឡើយ​ទេ។ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ហង្ស ពុទ្ធា អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧​មក បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប បាន​កាត់ផ្ដាច់​ទាំងស្រុង ដោយ​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ណា​ម្នាក់ ឬ​ផ្តល់​ជំនួយ​សំរាប់​ការ​បោះឆ្នោត​អ្វី​ឡើយ សូម្បីតែ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០២២ កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។