សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​តវ៉ា​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​ប្រជាធិបតេយ្យ

ដោយ ថា ថៃ
2024.02.17
សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​តវ៉ា​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​ប្រជាធិបតេយ្យ ទិដ្ឋភាព​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វិចតូរីយ៉ា (Victoria) ធ្វើ​ធម្ម​យាត្រា​ដាក់​ញត្តិ​ទៅ​សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ២០២៤។
RFA

តំណាងរាស្ត្រ​ប្រចាំ​តំបន់​ម៉ូរឌៀអាល់ឡឹក (Mordialloc) លោក ធីម រីឆាតសុន (Tim Richarson) និង​លោក តាក់ ម៉េងហ៊ាង សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វិចតូរីយ៉ា (Victoria) ដើម្បី​ធ្វើ​ធម្ម​យាត្រា​ដាក់​ញត្តិ​ទៅ​សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ។

ការ​ដាក់​ញត្តិ​នេះ ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លើក​ឡើង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាមួយ​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ដើម​ខែ​មីនា​ខាង​មុខ។

សូមទស្សនា​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​លោក ថា ថៃ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកដូចតទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។