អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ

ដោយ យន់ សាមៀន
2025.01.07
អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ លោក លិម គិមយ៉ា។
AFP

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ លោក លិម គិមយ៉ា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី៧ មករា នេះ បន្ទាប់​ពី​លោក និង​គ្រួសារ​ទើប​ធ្វើ​ដំណើរ​ចាកចេញ​ពី​ខេត្ត​សៀមរាប។

សារព័ត៌មាន​ថៃ អ៊ីនឃ្វៃអឹរើរ៍ (Thai Enquirer) ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​នេះ​ថា លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្បែរ​វត្ត​បូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) កណ្ដាល​ក្រុង​បាងកង ប្រទេស​ថៃ។

សារព័ត៌មាន​ថៃ​បន្ត​ថា ឃាតក​ជិះ​ម៉ូតូ​ពណ៌​ក្រហម ពាក់មួក​សុវត្ថិភាព​គ្មាន​ស្លាក​លេខ បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​កន្លែង​កើត​ហេតុ និង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។

លោក លិម គិមយ៉ា តែង​សរសេរ​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល ​ហ៊ុន នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។ កាលពី​ថ្ងៃទី៣ មករា លោក​បាន​រិះគន់​ការ​រៀបចំ​កម្មវិធី​សាទរ​កម្ពុជា​របស់​កូន​ប្រុស​ពៅ​​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​បង្ក​នូវ​ឧបទ្ទវហេតុ​ឆេះ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី កាល​ពី​យប់​ឆ្លង​ឆ្នាំ​ឈាន​ចូល​ថ្ងៃទី១ មករា។ ហេតុការណ៍​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​ព្យាយាម​លាក់បាំង និង​ហាមប្រាម​មិន​ឱ្យ​បង្ហោះ​ពី​ហេតុការណ៍​ឆេះ​នៅ​មុខ​​ព្រះបរមរាជវាំង​នេះ​ផង។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។