ព្រះសព​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​យាង​មក​ធ្វើ​បុណ្យ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2021-11-28
Share
ព្រះសព​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​យាង​មក​ធ្វើ​បុណ្យ​នៅ​កម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
រូប៖ ហ្វេសប៊ុក Royal du Cambodge

មន្រ្តីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យដឹង​នៅ​មុន​នេះ​បន្តិច ថា​ព្រះសព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រូវ​យាង​មក​ធ្វើ​បុណ្យ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ញឿន រ៉ាដែន បញ្ជាក់ថា គណបក្ស​នេះ នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ពី​ករណី​នេះ។

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​សោយ​ទិវង្គត ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា ​នៅ​ប្រទេស​បារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កាញ៉ុល។

សម្តេច​ក្រុម​ព្រះ បាន​បាត់​ព្រះភ័ក្ត្រ​ជាង​បី​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ទ្រង់​យាង​ទៅ​ព្រះ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ក្នុង​គ្រោះ​ថ្នាក់​នោះ ទ្រង់​បាន​រងរបួស​ធ្ងន់​ និង​អ្នកម្នាង អ៊ុក ផល្លា ទទួល​មរណភាព

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល