ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​

ដោយ មួង ណារ៉េត
2021-11-28
Share
ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទិវង្គតនៅឯប្រទេសបារាំង នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។
រូប៖ ហ្វេសប៊ុក Royal du Cambodge

សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ​ ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​ព្រះ​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ធ្លាប់ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​និង​​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ជាតិ​។​

ព្រះអង្គប្រសូត្រ​ ​កាលពីថ្ងៃទី​ ​ខែ​​មករា​ ​ឆ្នាំ១៩៤៤​ ​នារាជធានីភ្នំពេញ​ ​ទ្រង់ជាព្រះរាជបុត្រានៃព្រះបរមរតកោដ្ឋ​ ​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ ​សីហនុ ​និងអ្នកម្នាង​ ​ផាត់​ ​កាញ៉ុល​ ​ដែលជានាដការី​ ​នៃរបាំព្រះរាជទ្រព្យ​ ​ព្រះអង្គជាព្រះអនុជ​ (ប្អូនបង្កើតរបស់សម្តេចរាជបុត្រីព្រះរាម​ ​នរោត្តម​ ​បុប្ផាទេវី​ ​ព្រះអង្គជាព្រះជេដ្ឋា (បងប្រុសរបស់ព្រះករុណាព្រះបាទសម្ដេច​ ​ព្រះបរមនាថ​ ​នរោត្ដម-សីហមុនី​ ​ប៉ុន្តែព្រះមាតាទីទៃ​ ​បិតាតែមួយ

ព្រះអង្គមានមហេសីពីរ​ ​មហេសីទីមួយ​ ​គឺព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ (ឈ្មោះដើមអ្នកស្រី​ ​អេង​ ​ម៉ារីបានបុត្របីអង្គ​ ​គឺព្រះអង្គម្ចាស់​ ​នរោត្ដម​ ​ចក្រាវុឌ្ឍ ​ព្រះអង្គម្ចាស់​ ​នរោត្តម​ ​សីហឫទ្ធិ​ ​និងព្រះអង្គម្ចាស់ក្សត្រីយ៍ ​នរោត្តម​ ​រតនាទេវី​ ​មហេសីទីពីរ គឺអ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ដែលជាអ្នករបាំបុរាណដ៏ឆ្នើមម្នាក់​ ​ជាមួយអ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ទ្រង់បានបុត្រពីរអង្គ​ ​គឺអ្នកអង្គម្ចាស់​ ​នរោត្តម​ ​សុធាឫទ្ធិ​ ​និង​ ​អ្នកអង្គម្ចាស់​ ​នរោត្ដម​ ​រណវង្ស​ ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ​ ​នៅស្រុកព្រៃនប់​ ​ខេត្តព្រះសីនុ ​កាលពីឆ្នាំ​ ​២០១៨​ ​ក្នុងគ្រោះថ្នាក់នោះ​ ​សម្តេចក្រុមព្រះនរោត្តម​ ​រណឫទ្ធិ​ ​រងរបួសធ្ងន់​ ​ដែលពិការ​ ​និងជិះលើរទេះរុញតាំងពីពេលនោះ​ រហូតដល់ថ្ងៃសោយទិវង្គត

Prince Norodom Ranariddh died in Paris at 77 years_Royal du Cambodge_28_11_2021_01.jpg
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ (រូប៖ Royal du Cambodge)

កាលនៅមានព្រះជន្មនៅឡើយ​ ​ព្រះអង្គធ្លាប់ជាអ្នកនយោបាយឆ្នើមមួយរូប​ ​និងជាអ្នកស្រាវជ្រាវ​ ​និងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង​ ​ដោយបានរៀនចប់ផ្នែកច្បាប់នៅសាកលវិទ្យាល័យប្រទេសបារាំង​ ​ព្រះអង្គប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលជិត​ ​៤០ឆ្នាំ​ ​តាំងពីចូលក្រុមរាជានិយមហ្វ៊ុនស៊ិនប៉ិចនៅឆ្នាំ​​១៩៨៣

ពលរដ្ឋខ្មែរទូទៅនៅប្រទេសកម្ពុជា​ ​ចាប់ផ្តើមស្គាល់ព្រះអង្គខ្លាំង​ ​ក្នុងព្រឹត្តិការបោះឆ្នោតជាតិឆ្នាំ១៩៩៣​ ​ដែលរៀបចំដោយអង្គការសហប្រជាជាតិ​ ​ដែលកាលណោះគណបក្សហ្វ៊ុនស៊ិនប៉ិច​ ​ដែលព្រះអង្គជាព្រះប្រធាន​ ​បានឈ្នះគណបក្សប្រជាជនកម្ពុជារបស់លោក​ ​ហ៊ុន​ ​សែន​ ​ដោយគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន​ ​៥៨អាសនៈទល់នឹងគណបក្សប្រជាជនកម្ពុជាទទួលបាន​ ​៥១អាសនៈ

ប៉ុន្តែ​ ​ដោយការមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោតពីសំណាក់លោក​ ​ហ៊ុន​ ​សែន​ ​និងការគម្រាមបំបែកខេត្ត​ចំនួន ​ ​ជាតំបន់អបគមន៍​ ​ដែលអាចឈានទៅរកសង្គ្រាមកាប់សម្លាប់គ្នារវាងខ្មែរគ្នាឯងសាជាថ្មីទៀតនោះ​ ​ទើបព្រះបរមរតនកោដ្ឋ​ ​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម​ ​សីហនុ ​ធ្វើអន្តរាគមន៍បង្កើតតំណែងសហនាយករដ្ឋមន្រ្តី ​ដោយសម្តេចក្រុមព្រះនរោត្តម​ ​រណឫទ្ធិ​ ​ជានាយករដ្ឋមន្រ្តីទី​ ​និងលោក​ ​ហ៊ុន​ ​សែន​ ​ជានាយករដ្ឋមន្រ្តីទី​ ​

បួនឆ្នាំក្រោយមក​ ​នៅខែកក្កដា​ ​ឆ្នាំ១៩៩៧​ ​រដ្ឋប្រហារមួយបានផ្ទុះឡើង​ ​នៅចំកណ្តាលទីក្រុងភ្នំពេញ​ ​ដែលនៅពេលនោះលោក​ ​ហ៊ុន​ ​សែន​ ​បានបណ្តេញសម្តេចក្រុម​ព្រះនរោត្តម​ ​រណឫទ្ធិ​ ​ចេញពីតំណែងជាសនាយករដ្ឋមន្រ្តី​ ​មន្រ្តីរាជានិយមជិត​ ​នាក់ត្រូវបានក្រុមប្រដាប់អាវុធលោក​ ​ហ៊ុន​ ​សែន​ សម្លាប់ចោល​ ​និងមន្រ្តីជាច្រើនទៀតរងរបួស​ ​និងភៀសខ្លួនទៅទល់ដែនកម្ពុជា-ថៃ

សម្តេចក្រុមព្រះនរោត្តម​ ​រណឫទ្ធិ​ ​ពេលនោះបាននិរទេសព្រះកាយទៅក្រៅប្រទេស​ ​នៅខែកក្កដា​ ​ដដែលនោះ​ ​ក្រសួងការបរទេសកម្ពុជា​ ​បានចេញ​ប្រកា​ ​ចាត់ទុកព្រះអង្គថា​ ជា​ «ឧក្រិដ្ឋជន» និង​ «ជនក្បត់ជាតិ​» ដោយចោទប្រកាន់ព្រះអង្គ​ ​ថាបានឃុបឃិតគ្នាជាមួយពួកខ្មែរក្រហម​ ​ដើម្បីធ្វើឱ្យមានអស្ថិរភាពរដ្ឋាភិបាល

Prince Norodom Ranariddh died in Paris at 77 years.jpg
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលទិវង្គតនៅជន្មាយុ ៧៧ ព្រះវស្សានៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ Royal du Cambodge)

ក្រោយមក​ ​ពេលអវត្តមានរបស់ព្រះអង្គ​ ​លោក​ ​អ៊ឹង​ ​ហួត​ ​ត្រូវបានជ្រើសតាំងដោយសមាជិកសភាហ៊្វុនស៊ិនប៉ិច​ ​ដែលមាននិន្នាការលំអៀងទៅរកលោកហ៊ុន​ ​សែន​ ​ដើម្បីឡើងជំនួសព្រះអង្គ

ព្រះអង្គម្ចាស់រណឫទ្ធិ​ ​ត្រូវបានតុលាការយោធាកាត់ទោសដោយកំបាំងមុខ​​​ដោយឲ្យជាប់ពន្ធនាគារ​ ​៣៥ឆ្នាំ​ ​ពីបទរត់ពន្ធគ្រឿងសព្វាវុធខុសច្បាប់​ ​និងការឃុបឃិតជាមួយពួកខ្មែរក្រហមនោះ​ ​ប៉ុន្តែក្រោយមក​ ​ទោសនេះត្រូវបានលើកលែងដោយព្រះបិតាព្រះអង្គ​ ​ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ​ ​នៅចុងខែមីនា​ ​ឆ្នាំ១៩៩៨​ ​ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទៅកាន់យុទ្ធនាការបោះឆ្នោតនាឆ្នាំនោះ

ប៉ុន្តែប្រជាប្រិយរបស់គណបក្សរាជានិយមមួយនេះ​ ​ចាប់ផ្តើមស្រុតចុះ​ ​ដោយនៅឆ្នាំ​​១៩៩៨​ ​គណបក្សហ៊្វុនស៊ិនប៉ិច​ ​ទទួលបានអាសនៈចំនួន​ ​៤៣​ ​ក្នុងចំណោមអាសនៈសរុបចំនួន​ ​១២២​ ​គណបក្សប្រជាជនកម្ពុជា​ ​បានឈ្នះការបោះឆ្នោត​ ​ដោយទទួលបានការគាំទ្រ​ ​៦៤អាសនៈ​ ​ក្រៅពីនោះ​ ​គណបក្សសម​ ​រង្ស៊ី ​ទទួលបានអាសនៈសភាចំនួន​ ​១៥​​

ក្រោយខែកញ្ញា​ ​ឆ្នាំ១៩៩៨​ ​ពោលគឺក្រោយព្រឹត្តិការណ៍គ្រាប់រ៉ុក្កែត​ ​ដែលលោក​ ​ហ៊ុន​ ​សែន​ ​ចោទថា បក្សហ៊្វុនស៊ិនប៉ិច​ ​និងគណបក្សសមរង្ស៊ី ​រៀបចំផែនការវាយប្រហារ​​លោកនោះ​ ​ព្រះអង្គម្ចាស់រណឫទ្ធិ​ ​បានភៀសព្រះកាយទៅទីក្រុងបាងកក​ ​ប្រទេសថៃ​ ​ប៉ុន្តែដោយមានការអំពាវនាវពីព្រះបិតាព្រះអង្គ​ ​ទ្រង់បានវិលមកកម្ពុជា​វិញ​ ​នៅខែវិច្ឆិកា​ ​ឆ្នាំ​​១៩៩៨​ ​ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក​ ​ហ៊ុន​ ​សែន​ ​ក្រោយមកព្រះអង្គ​ ​ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា

ការ​យល់ព្រមធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក​ ​ហ៊ុន​ ​សែន​ ​នេះ​ ​កាន់តែធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច​ ​ធ្លាក់ប្រជាប្រិយភាពជាបន្តទៀត​ ​នៅខែកុម្ភៈ​ ​ឆ្នាំ២០០២​ ​គណបក្សហ៊្វុនស៊ិនប៉ិច​ ​ទទួលបានតែ​ ​១០​ អាសនៈប៉ុណ្ណោះ​ ​លើអាសនៈសរុបចំនួន​ ​១.៦០០​ ​នៅក្នុងការបោះឆ្នោតឃុំសង្កាត់​ ​មួយខែក្រោយមក​ ​គណបក្សនេះ​ ​ចាប់ផ្តើមបែកខ្ញែកជាបំណែក

ជាលទ្ធផលគណបក្សនេះ​ ​ទទួលបានអសនៈតែ​ ​២៦​ ​ប៉ុណ្ណោះ​ ​ក្នុងចំណោមអសនៈសភាជាតិសរុប​ ​១២០អសនៈ ​នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣​ ​មន្រ្តីសំខាន់របស់បក្សនេះ​ ​បានចាកចេញពីព្រះអង្គ​ ​មិនតែប៉ុណ្ណោះ​ ​ពួកគេបានដាក់ពាក្យប្តឹងព្រះអង្គ​ ​ដោយចោទប្រកាន់ព្រះអង្គពីការកិបកេងប្រាក់ចំនួន​ ​,​ ​លានដុល្លារ​ ​ពីការលក់ទីស្នាក់ការហ៊្វុនស៊ិនប៉ិច​ ​នៅក្បែរស្ថានទូតបារាំងក្នុងឆ្នាំ២០០៥

ទ្រង់រណឫទ្ធិ​ ​បានបង្កើតគណបក្សថ្មីមួយឈ្មោះ​ ​គណបក្ស​ នរោត្តម​ ​រណឫទ្ធិ​ ​មិនយូរប៉ុន្មាន​ ​ព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ ​បានដាក់ពាក្យប្តឹងទ្រង់ពីបទផិតក្បត់

ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨​ ​គណបក្សនរោត្តម​ ​រណឫទ្ធិ​ របស់ព្រះអង្គ​ ​បានកៅអីតែពីរប៉ុណ្ណោះ

ក្រោយមកទៀតព្រះអង្គ​ ​ប្រកាសចូលនិវត្តន៍ពីកិច្ចការនយោបាយ​ ​ហើយបានសន្យាគាំទ្រគណបក្សប្រជាជនកម្ពុជា​ ​ប៉ុន្តែនៅខែមីនា​ ​ឆ្នាំ២០១៤​ ​ទ្រង់បានចាកចេញពីការចូលនិវត្តន៍នោះ​ ​ដើម្បីបង្កើតគណបក្សនយោបាយថ្មីមួយទៀត​ គឺ​​គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ​ ​ទោះជាយ៉ាងនេះក្ដី​ ​មិនបានប៉ុន្មានផង​ ​នៅ​ដើម​ឆ្នាំ​​២០១៥​ ​ទ្រង់បានរំលាយបក្សនេះចោលវិញ​ ​ហើយវិលត្រឡប់ចូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ​ ​ដោយត្រូវបានតែងតាំងជាប្រធានគណបក្សនេះម្តងទៀត

ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ​​២០១៧​ ​គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ​ ​មិនបានឈ្នះតំណែងមេឃុំ​ ​ចៅសង្កាត់សូម្បីតែមួយ​​ក្នុងចំណោមឃុំសង្កាត់ទាំង​ ​១.៦៤៦​ ​ប៉ុន្តែ​ ​ជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ ​២៨​ ​នាក់ដែរ​ ​ក្នុងចំណោមក្រុមប្រឹក្សា​ ​១១.៥៧២​ ​នាក់

នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨​ ​ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ​ ​គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ​ ​មិនបានអសនៈសភា​ ​សូម្បីតែមួយអាសនៈ​ ​ក្នុងចំណោម ១២៥អាសនៈ។ (នៅមាន ត)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ចៅ វាសនា
ចៅ វាសនា says:
Nov 28, 2021 07:28 PM

លោក ចន្ទបុត្រ ខ្ញុំសូមកែតម្រូវពាក្យមួយ ( ព្រះអង្គជាព្រះអាណុច (ឬប្អូនបង្កើត) ) អាណុច សរសេរបែបនេះវិញ ទើបត្រូវ អនុជ ។ សូមទោសផង

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល