ប័ណ្ណសារព័ត៌មាន
2022-05-21
មេដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បន្តឌឺដងដាក់សហភាពអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA អំឡុងពេលលោកជួបជាមួយអ្នកគាំទ្រនៅប្រទេសស្វីស (Switzerland) កាលពីយប់ថ្ងៃទី ២១ ឧសភា។
2022-05-21
គណបក្សភ្លើងទៀនខេត្តខេត្តប៉ៃលិន សង្ស័យទៅលើអាជ្ញាធរមូលដ្ឋាន រុះរើ និងដកស្លាកគណបក្ស ក្រោយពីលើកស្លាកហើយបានរយះពេល ជាង ៤ម៉ោង ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការគំរាមកំហែង ដើម្បីបំបាក់ស្មារតី មន្ត្រីគណបក្សភ្លើងទៀន នៅមុនការបោះឆ្នោតខិតជិតចូលមកដល់។
2022-05-21
មន្ត្រីជាន់ខ្ពស់រៀបចំការបោះឆ្នោតឲ្យដឹងថា ថ្ងៃទី១ នៃយុទ្ធនាការរកសំឡេងរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅ ដោយរលូន និងគ្មានហិង្សាកើតឡើងទេ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មានបញ្ហាខ្លះបានកើតឡើងដូចជា៖ ការយករថយន្តគ្មានស្លាកលេខមកហែក្បួន និងការចាប់ផ្តើមហែក្បួនចេញកន្លែងធ្វើការរបស់រដ្ឋជាដើម។
2022-05-21
គណបក្សនយោបាយបានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា នេះតទៅហើយ។
2022-05-20
អ្នកគាំទ្រ និងសកម្មជនជនបក្សភ្លើងទៀនមួយចំនួន បានស្ម័គ្រចិត្តរួមគ្នាផលិតចម្រៀងដែលមានខ្លឹមសារជំរុញទៅពលរដ្ឋឲ្យបោះឆ្នោត និងផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់គណបក្សភ្លើងទៀន។
2022-05-20
គណបក្សនយោបាយមួយចំនួនប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ ចំណែកសង្គមស៊ីវិលក៏បានដាក់មន្រ្តីឃ្លាំមើលជុំវិញដំណើរការឃោសនារបស់គណបក្សនយោបាយទាំងនេះដែរ។
2022-05-19
អ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកវិភាគ លើកឡើងថា ទោះបីកម្ពុជាប្រឹងប្រែងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនក្នុងតំបន់ ដូចជាប្រទេសឥណ្ឌា (India)ជាដើម ក៏ចរន្តសេដ្ឋកិច្ចកម្ពុជានៅតែគ្មានសន្ទុះខ្លាំងក្លាដែរ។
2022-05-19
មន្ត្រីគណបក្សភ្លើងទៀនខេត្តកណ្ដាលរិះគន់អាជ្ញាធរខេត្តនេះថា បានប្រើប្រាស់លុយកាក់ដើរអូសទាញសកម្មជនគណបក្សរបស់ខ្លួននៅតាមមូលដ្ឋានឱ្យចុះចូលគណបក្សកាន់អំណាច ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ មន្ត្រី ជំនាញខាងការបោះឆ្នោតមើលឃើញថា សកម្មភាពបែបនេះជាទង្វើសុខច្បាប់និងជាយុទ្ធសាស្ត្របន្សាបឥទ្ធិពលរបស់គណបក្សភ្លើងទៀន។
2022-05-19
សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសបានផ្ញើលិខិតមួយច្បាប់អំពាវនាវដល់ ពលរដ្ឋឲ្យទៅបោះឆ្នោតទាំងអស់ទាំងគ្នានៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅមូលដ្ឋាន ដោយសន្តិវិធី។
2022-05-18
សហរដ្ឋអាមេរិកនឹងបន្តជជែកជាមួយរដ្ឋាភិបាលកម្ពុជាថែមទៀតទាក់ទងនឹងរឿងបម្រាមទិដ្ឋាការលើមន្ត្រីកម្ពុជា។ ការបញ្ជាក់បែបនេះរបស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺបន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានស្នើដល់សហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញចំពោះបម្រាមទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលលោកហៅថា ជារឿងអយុត្តិធម៌។
2022-05-18
ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ប្រាប់តុលាការជាន់ខ្ពស់ថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោករឿងបញ្ហាស្នាមមេដៃ ព្រោះការបង្កើតគណបក្សនយោបាយ គឺជារឿងធ្ងន់ធ្ងរពេក ហើយលោកក៏ស្នើទៅតុលាការឲ្យផ្ដល់សេរីភាពដល់លោកវិញ។ ដូចគ្នានេះដែរ មន្ត្រីសង្គមស៊ីវិលជំរុញថា ការឃុំខ្លួនលោក សៀម ភ្លុក មិនត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយឡើយ។
2022-05-18
មេធាវីការពារក្ដីមេបក្សប្រឆាំង លោក កឹម សុខា អះអាងថា តុលាការនៅតែលើកយកភស្តុតាងជាខ្សែវីដេអូកាលពីឆ្នាំ២០១៣ ដើម្បីដាក់បន្ទុកឱ្យលោក កឹម សុខា ព្រមសារភាពពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
2022-05-18
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍នយោបាយជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងយល់ស្របចំពោះសំណើរបស់ក្រសួងការបរទេស បើរដ្ឋាភិបាលកម្ពុជាព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងនេះ គឺក្រោយពេលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើទៅភាគីអាមេរិកឱ្យបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា និងលុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីកម្ពុជា។
2022-05-17
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ថា ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។
2022-05-17
សកម្មជនគណបក្សភ្លើងទៀន ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរមិនសូវចាប់អារម្មណ៍ អនុវត្តច្បាប់ ចំពោះអ្នកបំផ្លាញស្លាកគណបក្សភ្លើងទៀននោះទេ តែផ្ទុយទៅវិញ ប្រសិនបើមានបុគ្គលណាមួយ កម្ទេចស្លាកគណបក្សកាន់អំណាច អាជ្ញាធរតែងតែមានវិធានការយ៉ាងលឿនដោយកម្រនឹងរួចខ្លួនណាស់។ ពួកគេចាត់ទុកទង្វើនេះថា ជាការអនុវត្តច្បាប់ ស្តង់ដារពីរ។