ប័ណ្ណសារព័ត៌មាន
2023-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងអ្នកគាំទ្រគណបក្សនេះ បើហ៊ានធ្វើបាតុកម្មទាមទារឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ជុំវិញរឿងនេះ លោក រ៉ុង ឈុន សុំមិនឆ្លើយតបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន ដោយគ្រាន់តែបញ្ជាក់ថា គម្រោងប្រមូលផ្ដុំរបស់គណបក្សភ្លើងទៀន គឺធ្វើដោយសន្តិវិធី និងត្រូវធ្វើដោយមានការជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធត្រឹមត្រូវ។
2023-05-30
គណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀនសម្រេចថា នឹងធ្វើការប្រមូលផ្ដុំសមាជិកបក្សចំនួន ១ម៉ឺន ដើម្បីតវ៉ាទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់សិទ្ធិឱ្យគណបក្សនេះអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខ។
2023-05-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅពេលខាងមុខ បើទោះជាលោក មិនធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប៉ុន្តែលោក លោកនៅតែដឹកនាំនយោបាយដដែលក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
2023-05-28
ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់អំណាច ឬឥទ្ធិពលរបស់ខ្លួន បិទមិនឱ្យមានគណបក្សនយោបាយ ណាមួយអាចប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត បានទេ។ ការលើកឡើងដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បានត្រូវរបបលោក ហ៊ុន សែន រារាំងមិនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខបានឡើយ។
2023-05-27
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកសម្ដីអសុរោះរបស់លោក ហ៊ុន សែន មិនសក្ដិសមជាមេដឹកនាំ និងបង្ហាញគំរូអាក្រក់ដល់សង្គម។ ការរិះគន់នេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ជេរប្រមាថសកម្មជនសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកច្បាប់កញ្ញា សេង ធារី ដែលតស៊ូមតិ និងធ្វើកូដកម្មដោយសន្តិវិធីនៅក្នុងពន្ធនាគារកន្លងមក។
2023-05-27
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រុមប្រទេសទេសប្រជាធិបតេយ្យធំៗបានប្រតិកម្មចំពោះការរារាំងគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខនេះ និងបានទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកតាមគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ អ្នកវិភាគព្រមានថារដ្ឋាភិបាលលោក ហ៊ុន សែន នឹងទទួលរងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
2023-05-27
ពាក់ព័ន្ធនឹងក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះឈ្មោះបោះឆ្នោតសកលរបស់គណបក្សភ្លើងទៀននេះ រដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យជាច្រើន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ បង្ហាញពីក្តីបារម្ភ និងខកចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
2023-05-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កំហុសទាំងគ្មានភស្តុតាងថា គណបក្សភ្លើងទៀន គឺមានឯកសារច្បាប់ដើម នៃចុះបញ្ជីរបស់គណបក្សនេះ ចូលរួមការបោះឆ្នោត ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សនេះមិនយកប្រើប្រាស់ទេ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។
2023-05-26
គណបក្សភ្លើងទៀន សោកស្តាយដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សនេះចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
2023-05-26
ការបង្ហាញទស្សនៈបែបនេះរបស់ពលរដ្ឋគឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ។
2023-05-26
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាការសម្រេចបិទផ្លូវតវ៉ារបស់ក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខនេះ គឺជាទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
2023-05-26
សកម្មជនគណបក្សភ្លើងទៀននៅខេត្តមួយចំនួននៅតែបន្តធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋានដដែល បើទោះបីជាគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតក៏ដោយ។ អ្នកជំនាញខាងការបោះឆ្នោត លើកឡើងថា ការដែលសកម្មជនគណបក្សភ្លើងទៀនចូលរួមធ្វើសកម្មភាពនយោបាយជារឿងល្អ ដែលធ្វើឱ្យគណបក្សនេះកាន់តែមានប្រជាប្រិយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតផ្សេងទៀត។
2023-05-26
អតីតតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺ លោក តុ វ៉ាន់ចាន់ ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រះបរមនាថ សីហមុនី បន្ទាប់ពីមានសំណើទូលថ្វាយព្រះករុណាពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
2023-05-25
មេដឹកនាំគណបក្សភ្លើងទៀន ស្នើអ្នកគាំទ្ររបស់ខ្លួនកុំតក់ស្លុត កុំរាថយ បើទោះជាក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោតខាងមុខនេះក្ដី។ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន រិះគន់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។
2023-05-25
ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងរបស់គណបក្សភ្លើង ដែលទាមទារចុះឈ្មោះចូលរួមការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធក្រោមហេតុផលថា មិនភ្ជាប់ឯកសារត្រឹមត្រូវ។