ប័ណ្ណសារព័ត៌មាន
2021-12-31
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិបង្ហាញពីបំណងសហការជាមួយកម្ពុជាក្នុងការគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិហិង្សានៅប្រទេសមីយ៉ាន់ម៉ា ឬភូមានោះ ពុំមែនមានន័យថាជាការគាំទ្រទៅលើដំណើរទស្សនកិច្ចរបស់ក្រុមមេដឹកនាំរដ្ឋាភិបាលកម្ពុជានៅពេលខាងមុខទេ។
2021-12-30
គណបក្សនយោបាយពីរ រួមគ្នាជំទាស់រឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កែបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សទាំងពីរក៏បានព្រមានដែរថា បើ គ.ជ.ប. នៅតែមិនកែទម្រង់សមាសភាពឲ្យបាននៅមុនការបោះឆ្នោតខាងមុខនោះទេ ពួកគាត់នឹងធ្វើពហិការ ដោយមិនចូលរួមការបោះឆ្នោតនោះតែម្តង។
2021-12-30
ក្រុមយុវជនទទូចចង់ឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយគ្រប់ភាគី ដើម្បីចូលរួមកសាងជាតិ ក៏ដូចជាស្នើឱ្យរដ្ឋាភិបាលបច្ចុប្បន្នលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទស្សនៈរបស់ក្រុមយុវជនទាំងនេះ គឺដោយសារតែវិបត្តិជាប់គាំងនយោបាយ និងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ស្របពេលដែលកម្ពុជាបន្តធ្លាក់ចូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរបស់ពួកមហាអំណាច។
2021-12-30
បេក្ខភាពនាយករដ្ឋមន្ត្រីបម្រុងរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើទៅមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ឱ្យដាក់បេក្ខភាពអ្នកបន្តវេនដើម្បីប្រកួតប្រជែងជាមួយលោក។ ទោះយ៉ាងណា យុវជនគាំទ្រគណបក្សប្រឆាំងឆ្លើយតបថា គណបក្សប្រឆាំងមិនខ្វះយុវជនបន្តវេនទេ ប៉ុន្តែទាមទារឲ្យបក្សកាន់អំណាចត្រូវក្លាហានបើកឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ និងរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវជាមុនសិន។
2021-12-29
អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថា ក្នុងឆ្នាំ២០២១ នេះ មានព្រឹត្តិការណ៍នយោបាយមួយចំនួន កើតឡើងគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ធំៗ ទាំងនោះ រួមមាន ការរកឃើញទាយាទស្នងតំណែងនាយករដ្ឋមន្ត្រីរបស់ត្រកូល ហ៊ុន ជំហរលោក កឹម សុខា ពាក់ព័ន្ធនឹងលោក សម រង្ស៊ី និងការដើរបញ្ច្រាសទិសរបស់លោក ហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន។
2021-12-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាថា លោកនឹងធ្វើច្បាប់ដើម្បីកំណត់អាយុនាយករដ្ឋមន្ត្រីចូលនិវត្តន៍ នៅមុនពេលលោកប្រគល់តំណែងឲ្យកូនប្រុសច្បងនៅឆ្នាំ២០២៣។ មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគយល់ថា ច្បាប់នេះសំដៅដល់ការទប់ស្កាត់ផ្ទៃក្នុងបក្ស ដើម្បីកុំឲ្យដណ្ដើមអំណាចពីកូនប្រុងច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
2021-12-28
សកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួននៅប្រទេសថៃ កំពុងរស់នៅក្នុងភាពភ័យខ្លាច បន្ទាប់ពីអាជ្ញាធរថៃបានចាប់បញ្ជូនសកម្មជនមួយចំនួនត្រឡប់មកកម្ពុជាវិញ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
2021-12-28
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំក្រុងសួង ខេត្តត្បូងឃ្មុំ គឺលោក អ៊ុំ យ៉េត អាយុ ៦៨ ឆ្នាំត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាព នៅរសៀលថ្ងៃទី២៨ ខែធ្នូ ក្រោយពេលលោកបានអនុវត្តទោសជាប់ពន្ធនាគារចប់រយៈពេលមួយឆ្នាំគត់។
2021-12-27
សាច់ញាតិ ស្នើសុំឲ្យតុលាការខេត្តត្បូងឃ្មុំពន្លឿនការដោះលែងអ្នកទោសនយោបាយជាប់ឃុំ ក្នុងសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ចំនួន ៤ នាក់ចុងក្រោយ ឲ្យមានសេរីភាពវិញ។ សង្គមស៊ីវិលថា ការដោះលែងអ្នកជាប់ឃុំផ្នែកនយោបាយ នឹងធ្វើឲ្យស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅឆ្នាំ២០២២ មានភាពល្អប្រសើរ។
2021-12-27
គណបក្សនយោបាយមួយចំនួនមិនពេញចិត្តនឹងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមកពីបក្សតែមួយដូចពេលបច្ចុប្បន្ននេះទេ។ ពួកគាត់ចង់ឲ្យមានការកែទម្រង់ គ.ជ.ប ឲ្យបានលឿនបំផុត គឺនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំក្រោយចូលមកដល់ ទើបពួកគាត់ព្រមចូលរួមការបោះឆ្នោត និងព្រមទទួលយកលទ្ធផលឆ្នោត។
2021-12-26
មន្រ្តីបក្សប្រឆាំង និងអ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត កំពុងផ្ញើសារពង្រឹងកងទ័ព ដើម្បីធានាឱ្យសម្រេចបាននូវផែនការផ្ទេរអំណាចពីឪពុកដោយគ្មានការរារាំងនិងជោគជ័យនាពេលខាងមុខ ហើយមិនមែនដោយសារក្រោមហេតុផលដើម្បីសង្គមជាតិនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានផ្ញើសារដាស់តឿនដល់កងទ័ពឱ្យប្តូរផ្តាច់ការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតរបស់ថ្នាក់ដឹកនាំប្រទេសជាចាំបាច់។
2021-12-26
ពលរដ្ឋ សកម្មជនបក្សប្រឆាំងមួយចំនួនយល់ថា ការត្រៀមស្នងតំណែងនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់លោក ហ៊ុន ម៉ាណែត នឹងផ្តល់គម្រូអាក្រក់ដល់សង្គម ដោយសារពួកគេមើលឃើញថា គាត់មិនទាន់មានស្នាដៃសម្រាប់ជាតិនៅឡើយ ជាពិសេសការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបន្សល់ទុកពីឪពុក។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈល្អជាងគេក្នុងបក្ស។
2021-12-25
ស្ថាបនិកគណបក្សបេះដូងជាតិសោកស្ដាយដែលតុលាការកំពូលសម្រេចបដិសេធបណ្តឹងរបស់គណបក្សនេះជុំវិញករណីក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឱ្យគណបក្សនេះ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកថា ស្ថាបនិកគណបក្សបេះដូងជាតិជាមនុស្សទុច្ចរិតដែលព្យាយាមយករឿងតុលាការប្រឡូកប្រឡាក់នឹងរឿងនយោបាយ។
2021-12-24
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកទង្វើរបស់អាជ្ញាធរក្រុងសៀមរាបដែលកាត់និងគាស់រំលើងស្លាកទីស្នាក់ការគណបក្សខេត្តនេះទាំងយប់ ដោយមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់ជាការរំលោភបំពានច្បាប់ និងរើសអើងនិន្នាការនយោបាយ។ ប៉ុន្តែអាជ្ញាធរក្រុងសៀមរាបអះអាងថា ស្លាកដែលលើកនោះគឺខុសច្បាប់ ពីព្រោះពួកគេមិនបានជូនសុំច្បាប់អនុញ្ញាត ឬជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន។
2021-12-24
អ្នកឃ្លាំមើលសង្គម និងអ្នកវិភាគនយោបាយ មិនរំពឹងថា ក្នុងឆ្នាំថ្មី២០២២ខាងមុខនេះ កម្ពុជានឹងមានរឿងរ៉ាវល្អៗ ឬមានដំណោះស្រាយនយោបាយថ្មីទៅតាមឆ្នាំ ដែលនាំឲ្យពលរដ្ឋបានទទួលបានភាពកក់ក្តៅ សុខកាយ សប្បាយចិត្តនោះឡើយ។