ប័ណ្ណសារព័ត៌មាន
2022-07-06
មេដឹកនាំគណបក្សចំនួន៥ ដែលមានបំណងចងសម្ព័ន្ធភាពគ្នា គ្រោងជួបគ្នានៅថ្ងៃទី៦ ខែកក្កដាស្អែកនេះ ដើម្បីពិភាក្សា ពីរឿងរួបរួមគ្នា និងការធ្វើសំណើមួយចំនួនទៅរដ្ឋាភិបាល។ អ្នកវិភាគគាំទ្រឲ្យមានការរួបរួមគ្នានេះ ប៉ុន្តែ គណបក្សកាន់អំណាចថា គណបក្សមិនបារម្ភពីរួបរួមរបស់គណបក្សទាំងនោះឡើយ។
2022-07-06
គណបក្សភ្លើងទៀនស្នើក្រសួងមហាផ្ទៃទប់ស្កាត់ការរើសអើងនិន្នាការនយោបាយនានាក្នុងពេលក្រុមប្រឹក្សាឃុំ-សង្កាត់ចូលកាន់មុខតំណែងថ្មី ដើម្បីឱ្យមន្ត្រីជាប់ឆ្នោតទាំងនោះសហការគ្នាបំពេញតួនាទីដឹកនាំមូលដ្ឋានឱ្យមានការអភិវឌ្ឍ និងមានភាពរីកចំរើនស្របតាមគោលការណ៍ច្បាប់។ ការលើកឡើងនេះ កើតឡើងបន្ទាប់ពីអភិបាលខេត្តប៉ៃលិនថ្លែងសារឌឺដង និងព្រមានចាត់វិធានការចំពោះមន្ត្រីបក្សភ្លើងទៀនដែលអាជ្ញាធរយល់ថា ចង្រៃដល់សង្គម។
2022-07-05
ក្រុមអង្គការសង្គមស៊ីវិលចាប់ផ្ដើមធ្វើយុទ្ធនាការប្រមូលហត្ថលេខាគាំទ្រញត្តិ តាមអ៊ិធឺណិត ឬអនឡាញ ដើម្បីស្នើសុំអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) និងរដ្ឋបាលរបស់លោក ព្រឹទ្ធសភា និងសមាជិកសភា ព្រមទាំងគណៈកម្មការសិទ្ធិមនុស្សក្នុងរដ្ឋសភា នៅសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ទោសនយោបាយដទៃទៀតឱ្យមានសេរីភាព។
2022-07-05
កម្ពុជា និងចិនបញ្ជាក់ជំហរជួយគ្នាក្នុងរឿងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា និងរឿងគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់ (Taiwan) រួមទាំងតំបន់ចម្រូងចម្រាស់ផ្សេងទៀតនៅប្រទេសចិន។ អ្នកជំនាញលើកឡើងថា កម្ពុជាប្រកាសដូច្នេះ ព្រោះចង់ឱ្យចិនជួយរក្សាអំណាចឱ្យបានយូរអង្វែង ខណៈជំហរចិនតែមួយនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងបញ្ហាខ្លាំង ប្រសិនបើមានសង្គ្រាមឈ្លានពានកោះតៃវ៉ាន់។
2022-07-05
គ្រួសារមន្រ្ដីបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង ស្នើតុលាការដោះលែងសមាជិកគ្រួសារខ្លួនឱ្យនៅក្រៅឃុំ ដោយសារស្ថានភាពរស់នៅក្នុងពន្ធនាគារជួបការលំបាក។ ចំណែកមេធាវីការពារក្ដីជំរុញឱ្យតុលាការពន្លឿនការបើកសវនាការជំនុំជម្រះឱ្យបានឆាប់រហ័ស ចៀសវាងការឃុំខ្លួនកូនក្ដីរយៈពេលយូរ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល។
2022-07-05
ប្រពន្ធ និងកូនៗរបស់សកម្មជនគណបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ស្នើយ៉ាងទទូចដល់តុលាការខេត្តនេះទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងមេគ្រួសារពួកគេពីពន្ធនាគារឱ្យមានសេរីភាពនៅថ្ងៃសវនាការឆាប់ៗខាងមុខនេះ។ មន្រ្តីសិទ្ធិមនុស្សមើលឃើញថា ការឃុំខ្លួនសកម្មជននទាំងនោះបន្តទៀត គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ ព្រោះតុលាការហាក់ពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់នោះទេ។
2022-07-05
ក្នុងខួបទី២៥ឆ្នាំនៃរដ្ឋប្រហារដ៏បង្ហូរឈាមនៅកណ្តាលទីក្រុងភ្នំពេញថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧កន្លងមកនេះ សូមអញ្ជើញលោកអ្នកនាងអាន និងទស្សនាឡើងវិញនូវសេចក្តីរាយការណ៍របស់លោក ជី វិតា កាលពីឆ្នាំ២០១៨ ជុំវិញរឿងនេះ៖
2022-07-05
ប្រធានប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀននៅខេត្តកំពង់ធំត្រូវបានប្រកាសសុពលភាពចូលកាន់តំណែងជាមេឃុំនៅព្រឹកថ្ងៃទី៤ ខែកក្កដា។ ពួកគេប្ដេជ្ញាថា នឹងបម្រើប្រជាពលរដ្ឋឱ្យល្អ ដោយមិនប្រកាន់និន្នាការនយោបាយ។ សង្គមស៊ីវិលសាទរចំពោះការចូលកាន់តំណែងជាមេឃុំនេះ និងអំពាវនាវអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតទាំងនោះធ្វើការរួមគ្នាបំរើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសេចក្ដីសុខរបស់ពលរដ្ឋ។
2022-07-05
អ្នកជំនាញលើកឡើងថា កម្ពុជាកំពុងឱ្យតម្លៃរបបសឹកខុសច្បាប់ភូមាផ្ទុយពីគោលការណ៍អាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលប្រេសិតពិសេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ទើបតែបញ្ចប់ដំណើរទស្សនកិច្ចការងារជាលើកទីពីរទៅកាន់ប្រទេសភូមា ហើយលោកនៅតែខកខានមិនអាចជួបតំណាងរដ្ឋាភិបាលរួបរួមជាតិភូមា (NUG) តំណាងដោយមេដឹកនាំស្របច្បាប់របស់ភូមាដដែល។
2022-07-04
នៅដើមខែកក្កដា ឆ្នាំ១៩៩៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលណោះជានាយករដ្ឋមន្ត្រីទី១ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ប្រើកម្លាំងបាយទម្លាក់ពីអំណាច។ រដ្ឋប្រហារបង្ហូរឈាមនៅពេលនោះ បានបណ្តាលអោយមនុស្សជាច្រើនរយនាក់ស្លាប់ និងរបួស...
2022-07-04
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សនយោបាយមួយចំនួនដែលមាននិន្នាកាទៅរកប្រជាធិបតេយ្យ ត្រៀមខ្លួនចូលធ្វើការនៅតាមឃុំសង្កាត់ ដោយប្ដេជ្ញាថា ពួកគេនឹងធ្វើការងារឱ្យល្អបម្រើប្រជាពលរដ្ឋ។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋបាលខេត្តនានាទូទាំងប្រទេសនឹងចាប់ផ្ដើមប្រកាសសុពលភាពក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋានក្នុងពេលឆាប់ៗនេះ។ សង្គមស៊ីវិលសាទរចំពោះការប្រកាសសុពលភាព និងអំពាវនាវអោយក្រុមប្រឹក្សាដែលជាប់ឆ្នោតទាំងនោះធ្វើការរួមគ្នាបំរើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសេចក្ដីសុខរបស់ពលរដ្ឋ។
2022-07-03
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ប្តេជ្ញាធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ ការប្តេជាចិត្តនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីមួយក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសទាំងពីរចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង លើកទី៧ នៅទីក្រុងបាហ្កាន(Bagan) ប្រទេសមីយ៉ាន់ម៉ា (Myanmar)។
2022-07-03
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន សម្រេចវិលទៅកម្ពុជាវិញហើយ នៅថ្ងៃទី៣ ខែកក្កដា ដើម្បីតតាំងក្តីនៅក្នុងតុលាការដែលដាក់បណ្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ មេធាវីការពារក្តី និងមន្ត្រីសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោតយល់ថា អាជ្ញាធរ គួរតែទម្លាក់ចោលការចោទប្រកាន់លោក សុន ឆ័យ ដើម្បីឲ្យលោកចូលរួមប្រកួតប្រជែងនយោបាយដោយពេញលេញ។
2022-07-03
អង្គការនិងសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបជុំគ្នាជាក្រុមធំមួយដើម្បីប្រារព្ធខួបគម្រប់៧៣ឆ្នាំ ដែលអាណានិគមបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម។ ពលរដ្ឋ និងសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងពិធីនេះ មានចិត្តមោះមុតថា នឹងរួបរួមគ្នាជាធ្លុងមួយ ដើម្បីតស៊ូមតិក្នុងការទាមទារនូវសិទ្ធិសេរីភាពជាខ្មែរម្ចាស់ស្រុក ពីរដ្ឋាភិបាលវៀតណាម ឲ្យបាន។ ពួកគេថែមទាំងនឹកទៅដល់គុណ វីរបុរសស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ចំពោះបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរក្រោម ដោយពុំមានថ្ងៃបំភ្លេចបានឡើយ។
2022-07-03
គណបក្សនយោបាយមួយចំនួនគ្រោងដាក់លិខិតរួមគ្នា ដើម្បីទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការកែលម្អចំណុចខ្វះខាតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មុនការបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីធានាការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ព្រមទាំងបញ្ចៀសការរិះគន់ និងការដាក់សម្ពាធនានា ពីសហគមន៍អន្តរជាតិ។ ការលើកឡើងនេះ ក្រោយពីគណបក្សទាំងនោះរកឃើញថា ដំណើការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ គឺមានភាពមិនប្រក្រតីដោយស្ថិតក្រោមបរិយាកាសនយោបាយរឹតត្បិត និងគំរាមកំហែង។