ភរិយា​លោក ស៊ុន ចន្ធី ចោទ​ចៅក្រម​សាលាឧទ្ធរណ៍​ថា រំលោភសិទ្ធិ​ប្ដី​ដោយ​ពុំ​នាំ​ប្ដី​មក​តុលាការ

ដោយ អាស៊ីសេរី
2024.06.11
ភរិយា​លោក ស៊ុន ចន្ធី ចោទ​ចៅក្រម​សាលាឧទ្ធរណ៍​ថា រំលោភសិទ្ធិ​ប្ដី​ដោយ​ពុំ​នាំ​ប្ដី​មក​តុលាការ ភរិយា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ភរិយា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន ចោទ​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិ​ប្ដី​អ្នកស្រី ដោយសារ​ពុំបាន​នាំ​ប្ដី​មក​ពី​ពន្ធនាគារ​ម​៤ ក្នុង​ខេត្ត​ពោធិសាត់​ដើម្បី​ចូល​សវនាការ នៅ​រសៀល​ថ្ងៃទី​១១ មិថុនា នេះ។

អ្នកស្រី យាន ស្រីយ៉ាន ថ្លែង​ថា ចៅក្រម​ជំនុំជម្រះ​បាន​ជូនដំណឹង​ថា នឹង​នាំ​លោក ស៊ុន ចន្ធី មក​តុលាការ​នៅ​រសៀល​នេះ ប៉ុន្តែ បែរជា​ពុំ​ឃើញ​មាន​វត្តមាន​ប្ដី​លោកស្រី​ទៅវិញ។

ចំណែក មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ស៊ុន ចន្ធី គឺ​លោក ជូង ជូងី ថ្លែង​នៅ​ខាងក្រៅ​របង​តុលាការ​ថា លោក​ពុំ​ចូល​សវនាការ​ទេ ដោយសារ​គ្មាន​វត្តមាន​កូនក្ដី​។ លោក​ថា សវនាការ​នេះ​វា​គ្មាន​ន័យ​ទេ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្ដី​ដោយ​ត្រឹមត្រូវ​របស់​កូនក្ដី​ខ្លួន។

នេះ​ជា​សវនាការ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​របស់​លោក ស៊ុន ចន្ធី ដែល​ប្តឹង​ដោយ​មេធាវី បន្ទាប់ពី​លិខិត​មួយ​ច្បាប់​ដែល​មាន​លោក ស៊ុន ចន្ធី ឈរ​កាន់​ថត​ក្នុង​ឯកសណ្ឋាន​អ្នក​ជាប់ឃុំ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ផ្សព្វផ្សាយ ថា ប្រធាន​បក្ស​កម្លាំង​ជាតិ​រូប​នេះ​សុំទោស​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​អត្ថាធិប្បាយ​រិះគន់​លើ​គោលនយោបាយ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​លោក​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​។ ទោះជា​យ៉ាងណា គេ​មិនទាន់​ឃើញ​មា​នការ​បកស្រាយ​ពី​លោក ស៊ុន ចន្ធី និង​មេធាវី​របស់​លោក​នៅឡើយ​ពី​ករណី​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។